A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 November 2014

Hun Senrned [court] not to release the jailed female land rights activists from Boeung Kak community នាយករដ្ឋមន្ត្រី​គំរាម​មិន​ឲ្យ​លើកលែង​ទោស​ស្ត្រី​សកម្មជន​ដីធ្លី​ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​​

ដោយ៖​ ​ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014 | 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នា​ពេល​កន្លងមក
​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គំរាមថាបើ​មាន​ការចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​បិទ​ផ្លូវ​សាធារណៈ នោះនឹង​មិន​មាន​ការអត់ឱន​យោគយល់​ទេ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​សាធារណៈ​ ។​
ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ក្នុង​វិទ្យាស្ថាន​មួយ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា​ ឆ្នាំ២០១៤​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការតវ៉ា​បិទផ្លូវ ជាការប៉ះពាល់​ដល់​សណ្តាប់ធ្លាប់​សាធារណៈ ដូចនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​រក្សា​សណ្តាប់​ធ្លាប់​ ។ លោក​ថា រីឯ​ការចោទ​ប្រកាន់​ទៅលើ​ជនសង្ស័យ ឬ​ជនជាប់ចោទ ជា​អំណាច​របស់​តុលាការ មិនមែន​រាជរដ្ឋាភិបាល​ជា​អ្នកបញ្ជា​ដូច​ការចោទប្រកាន់​ទេ​ ។​
ការព្រមាន​របស់​នាយ​ក​រដ្ឋមន្ត្រី​ពេល​នេះ បើទោះបី​លោក​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​គេ​សង្គេតឃើញថា ស្ត្រី​ជា​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ នៅ​សហគមន៍​បឹងកក់ និង​សហគមន៍​ថ្មគោល ត្រូវ​សមត្ថកិច្ចចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ពេល​ពួកគេ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស មុខ​សាលា​រាជធានី​ភ្នំពេញ ថ្ងែទី​១០ ​ខែវិច្ឆិកា ជំរុញ​ឲ្យ​អាជ្ញាធរ​រំដោះទឹកស្អុយ​ដែល​ជន់​លិច​សហគមន៍ ​។​
ប៉ុន្តែ​សម្រាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោកស្រី ​មូរ សុខ​ហួរ ដែល​បាន​ចូល​សួរសុខទុក្ខសកម្មជន​ដីធ្លី​ទាំង​១០​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ អះអាងថា ការចាប់ខ្លួន​ស្ត្រី​អ្នក​តវ៉ា​មក​ដាក់​ឃុំ​នៅ​ពេល​នេះ ជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មន​សុ្ស ។
​ស្ត្រី​អ្នកតំណាង​រា​ស្ត្រី​បក្ស​ប្រឆាំង​ដែល​ធ្លាប់​តតាំង​ក្តី​ជាមួយ​នាយក​រដ្ឋមន្ត្រី​រូបនោះ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ពន្ធ​ផ្តល់​យុត្តិធម៌​ស្ត្រី​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ ។​
នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ យល់ថាអ្វីដែល នាយករដ្ឋមន្ត្រី​លើកឡើង​ពេលនេះ ជាការ​គេចវេស ពី​ការទទួលខុសត្រូវ ហើយ​ព្យាយាម​ទម្លាក់កំហុសដាក់​ជនរងគ្រោះ​ ។

ក្រោយពី​ចាប់​ឃុំខ្លួន​ស្ត្រី​អ្នកមាន​ជម្លោះ​ដីធ្លី អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា សូ​ប៊ែ​ឌី ចាត់ទុក ការចាប់ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា និង​សកម្មជន​បក្សប្រឆាំង​ថា ជា​ចំណាត់ការ​ដដែលៗ ដែល​តុលាការ​មិន​ទាន់​ធ្វើឲ្យ​ស្ថាប័ន​ខ្លួន គេចផុត​ពី​សម្ពាធ​អ្នកនយោបាយ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: