A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 18 November 2014

Kem Sokha: Don't take our party's activists as political hostages to bargain for the CNRP's concessions in the new NEC [video inside] លោក កឹម សុខា៖ កុំ​យក​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ធ្វើជា​ថ្នូរ​ក្នុង​ការ​បង្កើត​គជប​ថ្មី

កឹម សុខា ៦២០
អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។
RFA/Van Vichar
ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​ផ្ញើ​លិខិត​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ​របស់​ខ្លួន​នោះ​ទៅ​ក្រសួងយុត្តិធម៌​រួចហើយ។ ក្រៅ​ពី​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​នោះ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា អះអាង​ថា រដ្ឋាភិបាល​មិន​អាច​យក​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​របស់​ខ្លួន ធ្វើជា​ថ្នូរ​ក្នុង​ការ​ដោះដូរ​លើ​ការ​បន្ធួរ​បន្ថយ​ក្នុង​ការ​បង្កើត​ស្ថាប័ន​គជប​ថ្មី​នោះ​ទេ។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ផង។ លោក​ថ្លែង​ដូច្នេះ​នៅ​បន្ទាប់ពី​លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក មាជ សុវណ្ណារ៉ា នៅ​ពន្ធនាគារ​ព្រៃស​ម​១ នៅ​រសៀល​ថ្ងៃ​ទី​១៧​វិច្ឆិកា។ លោក​អះអាង​ថា លោក​បាន​ផ្ដែផ្ដាំ​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​គ្នា​បន្ត​ទៀត​ពិភាក្សា​លើ​ការ​បង្កើត​គជប​ថ្មី​នេះ ត្រូវ​ឈរ​លើ គោលជំហរ​របស់​គណ​បក្ស​រៀងៗ​ខ្លួន​មិន​ជាប់​ពាក់​ព័ទ្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ​ទេ។សំឡេង
លោក កឹម សុខា អះអាង​ថា ក្រសួងមហាផ្ទៃ​បា​នបញ្ជួន​លិខិត​របស់​លោក សម រង្ស៊ី ដែល​ដាក់​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដោះលែង អ្នក​ដែល​តុលាការ​ចាប់ខ្លួន​នោះ ឥលូវ​នេះ​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​ទៅ​ក្រសួងយុត្តិធម៌​ហើយ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ដូចគ្នា​ថា លិខិតស្នើ​សុំ​នោះ ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​ទៅ​ក្រសួងយុត្តិធម៌​រួចហើយ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា។
ទោះបីជា​យ៉ាង​នេះ​ក្ដី ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​នេះ អ្នកវិភាគ​លើក​ឡើង​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សេចក្ដីព្រាងច្បាប់​ស្ដីពី ការរៀបចំ​និង​ការ​ប្រព្រឹត្តិទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពីព្រោះ​នៅមុន​ពេល​គណបក្ស​ទាំង​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​កក្កដា​នោះ​ក៏​មាន​សកម្មភាព​ចាប់ខ្លួន​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែរ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត សុខ ទូច គាំទ្រ​ការ​លើកឡើង​របស់​លោក កឹម សុខា ដែល​ថា មិន​យក​ករណី​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​របស់ ខ្លួន​ជា​ថ្នូរ​ដោះដូរ​របស់​ខ្លួន​នោះ ព្រោះថា​ការ​បង្កើត​ស្ថាប័ន​គជប​ថ្មី​ជា​កត្តា​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​នយោបាយ​ក្រោយពេល​បោះឆ្នោត​ឆ្នាំ​២០១៨។ សំឡេង
ភរិយា​លោកមា​ជ សុវណ្ណ​រ៉ា អ្នកស្រី ជេម៉ី មាជ មាន​ប្រសាសន៍​នៅ​ក្រៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ប្ដេជ្ញា​ចិត្ត​ថា បើសិនជា​រដ្ឋាភិបាល​ចាប់ខ្លួន​ស្វាមី​អ្នកស្រី ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​មែន​នោះ អ្នកស្រី​មិន​តក់ស្លុត​អ្វី​ទេ ដើម្បី​ដោះដូរ​ឲ្យ​ប្រទេសជាតិ​មាន​ស្ថានភាព​ប្រស​លើ​ឡើងវិញ។ សំឡេង
សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ​-​អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម។ បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​ពិតជា​មានទោស​មែ​ន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។
មក​ទល់​ពេលនេះ តុលាការ​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្សនយោបាយ សកម្មជន​ដីធ្លី ព្រះសង្ឃ រួមទាំង​លោក មា​ជ សវណ្ណារ៉ា ផង មាន​ចំនួន​១៧​នាក់​ហើយ។
មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា មួយ​រួប គឺ​លោក ហែម សុជាតិ ក្នុង​ចំណោម​មេធាវី​២​រួប​ផ្សេងទៀត របស់​លោក មាជ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ នៅ​ក្រោយ​ពេល​លោក កឹម សុខា បាន​ជួប​លោក មាជ សុវណ្ណារ៉ា លោក​ក៏បាន​ទៅ​សុំ​ចូល​សួរសុខទុក្ខ​កូនក្ដី​របស់​លោក តែ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​លោក មាជ សុវណ្ណារ៉ាទេ។
លោក ហែម សុជាតិ អះអាង​ថា ដោយសារ​តែ​លោក​ជា​មេធាវី​ដែល​លោក មាជ សុវណ្ណារ៉ា ទើប​ពឹង​ពាក់​កាលពី​សប្ដាហ៍​មុន ដូច្នេះ​លោក​ទៅ​ចង់​ទៅ​សួរនាំ​កូនក្ដី​របស់​លោក​ក្នុង​ករណី ដែល​តុលាការ​ចោទប្រកាន់​នេះ។
លោក ហែម សុជាតិ បញ្ជាក់​ថា ការ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​កូនក្ដី​របស់​លោក​នេះ ជា​រឿង​ខុសច្បាប់ បើសិនជា​មន្ត្រី​ពន្ធនាគារ​នៅតែ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​លោក មាជ សុវណ្ណារ៉ា​ទេ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួងយុត្តិធម៌៕



No comments: