A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 November 2014

People protest in front of the National Assembly to demand the release of their representatives ពលរដ្ឋ​តវ៉ា​មុខ​រដ្ឋសភា​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​សកម្មជន​ដីធ្លី​ព្រះសង្ឃ​និង​នយោបាយ

តវ៉ា​មុខ​រដ្ឋសភា ៦២០
ពលរដ្ឋ​មក​ពី​សហគមន៍​ជាច្រើន​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា ស្នើ​អោយ​រដ្ឋសភា​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Rann Samnang
ពលរដ្ឋ​ប្រមាណ ៣០០​នាក់ មក​ពី​សហគមន៍​ជាច្រើន​ដែល​មាន​បញ្ហា​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដើម្បី​ស្នើ​អោយ​រដ្ឋសភា អន្តរាគមន៍​រក​យុត្តិធម៌​ដល់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ។
ក្រុម​អ្នក​តវ៉ា​ដែល​មាន​កាន់​រូបថត​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន ព្រះសង្ឃ និង​បដា​ជាច្រើន​នោះ អះអាង​ថា ពួក​គេ​ស្នើ​អោយ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ អោយ​មក​ឆ្លើយ​បំភ្លឺ​ពី​ការ​ចាប់​ខ្លួន និង​ដាក់​ទោស​សកម្មជន​ដីធ្លី រួម​និង​ព្រះសង្ឃ។
លើស​ពី​នេះ ពួក​គេ​សុំ​អោយ​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន ១៥​នាក់ អោយ​មាន​សេរីភាព​ដោយ​ពុំ​មាន​លក្ខខណ្ឌ។ អ្នក​ទាំង ១៥​នាក់​នោះ​រួម​មាន សកម្មជន​ដីធ្លី ១០​នាក់ ព្រះសង្ឃ ៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់។
ការ​តវ៉ា​នេះ កើត​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ជា​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់ និង​ព្រះសង្ឃ​ព្រះនាម សឺន ហាយ ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​ពិន័យ​ប្រាក់ ២​លាន​រៀល​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​បិទ​ផ្លូវ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​អ្នក​បឹងកក់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា។ ស្រប​គ្នា​នេះ ព្រះសង្ឃ ២​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ ក៏​ត្រូវ​ឃាត់​ព្រះ​កាយ និង​ផ្សឹក។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក ទេព ណារិន ក៏​ត្រូវ​ចាប់​ខ្លួន​ដែរ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

No comments: