A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 November 2014

The CPP rejected the CNRPs accusation that it used the court to threaten the opposition គណបក្ស​ប្រជាជន​កម្ពុជា​ច្រាន​ចោល​ការចោទប្រកាន់​ថា​ខ្លួន​ប្រើ​ដៃ​តុលាការ​គំរាម​ដៃ​គូប្រកួត​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014, 

(រូបថត៖ តាត ឧត្តម)
​បក្ស​កាន់​អំណាច ថ្កោលទោស​ដាច់​អហង្ការ ទៅ​នឹង​ការចោទប្រកាន់​ទាំងឡាយណាដែលថា ខ្លួន​កំពុង​ខ្ចីដៃ​តុលាការ ដើម្បី​វាយ​បំបាក់ស្មារតី​ដៃ​គូប្រកួត ឲ្យទទួល​យក​នូវ​លក្ខខណ្ឌ​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​។​
​ការច្រានចោល​របស់​បក្ស​កាន់​អំណាច​នេះ ធ្វើឡើង​បន្ទាប់​ពីបក្សប្រឆាំងចោទប្រកាន់ថា ការចាប់​ឃុំខ្លួន​សកម្ម​ជន​របស់ខ្លួន​ជា​បន្តបន្ទាប់ ថា​ជា​ការរំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​២២ ​ខែកក្កដា ​ឆ្នាំ​២០១៤ កន្លងទៅ និង​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច ពិចារណា​ដោះលែង​ជន​ដែល​ត្រូវ​ចាប់​ឃុំខ្លួន​ទាំងនោះ​វិញ ដើម្បី​ធានា​ថា​ដំណើរការ​ជជែក​ពី​កំណែទម្រង់​ច្បាប់​បោះឆ្នោត ដំណើរការ​ទៅដោយ​ស្មើភាព​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ចេញផ្សាយ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នេះលើក​ឡើង​​ថា រាល់​ការ​ដាក់​សម្ពាធ​ទាំងឡាយណា ដែល​បង្គាប់ បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល បញ្ជា​ទៅ​លើ​តុលាការ​នៅក្នុង​ហេតុផល​នៃ​ករណី​ណាមួយ គឺជា​ការបំពានច្បាប់ ដែល​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​រា​ជ​រដ្ឋាភិបាល ដូចដែល​បាន​ចែង​ជា​លាយលក្ខណ៍អក្សរ នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​ស្រាប់​។​
​បក្ស​កាន់​អំណាច​ឲ្យដឹងទៀតថា ផ្ទុយទៅវិញ​ កិច្ច​ការពារ​ដល់​រាល់​ជន​ណាមួយ ឬ​ករណី​បំពាន ឬ​រំលោភ​ច្បាប់​ណាមួយ ដែល​មិន​ឲ្យ​ស្ថិត​នៅក្រោម​ច្បាប់​ជា​ធរមាន ឬ​ធ្វើ​ឲ្យ​រំខានជ្រៀតជ្រែក និង​បង្ក​ឧបសគ្គ​ដល់​ដំណើរការ​របស់​ដែន​សមត្ថកិច្ច នៃ​ស្ថាប័ន​មាន​សមត្ថកិច្ច​តាម​ផ្លូវច្បាប់​នោះ គឺ​អាច​ចាត់ទុកថា​ជា​ជន ឬ​ក្រុម​បង្កើត ឬ​ពង្រឹង​ចលនា​ប្រឆាំងនឹង​នីតិរដ្ឋ​។​ ​ដូចនេះ ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា សូម​ច្រានចោល និង​ថ្កោលទោស​រាល់​ពាក្យសម្តី ឬ​បំណង​នៃ​ជន ក្រុម ឬ​ស្ថាប័ន​ទាំងឡាយណា ដែល​ចោទប្រកាន់ ឬ​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត គ្មាន​មូលដ្ឋាន​ពិតប្រាកដ ដែល​ធ្វើឲ្យ​សាធារណៈជន​យល់ច្រឡំ​ថា រាជរដ្ឋាភិបាល​ដាក់​បន្ថែម​នូវ​សម្ពាធមក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ហេតុផល​ណា​មួយ​។​

​កន្លង​ទៅ​រាជរដ្ឋាភិបាល​ធ្លាប់​ច្រានចោលនូវ​អនុសាសន៍ របស់​តំណាង​អង្គការសហប្រជាជាតិ លោក សូរិយា សូ​ប៊ែ​ឌី ដែល​ក្រើនរំឭក​ឲ្យធ្វើ​កំណែទម្រង់​ប្រព័ន្ធតុលាការ និង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគោរព​នីតិរដ្ឋ និង​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​។​
​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត បក្ស​កាន់​អំណាច ដែល​តែង​ប្រតិកម្ម​ញឹកញាប់​ទៅនឹង​ការផ្តល់​អនុសាសន៍​នេះ បាន​បាត់​សំឡេង​គាំទ្រ​ក្នុង​សភា​អស់​២២​អាសនៈ ហើយ​ថែមទាំង​មាន​ជម្លោះ​នយោបាយ​ជិត​មួយ​ឆ្នាំ​ទៀត​ផង សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៥​នេះ​។​
​ម្យ៉ាងវិញទៀត បេក្ខជន​ជាប់ឆ្នោត របស់​បក្ស​ប្រឆាំង​៧​រូប​ដែល​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស  អំឡុងពេល​ធ្វើ​ពហិការ មិន​ចូល​ប្រជុំ​សភា នោះ​ក៏​ត្រូវតុលាការដោះលែង​វិញ​ភ្លាមៗ ក្រោយពី​មាន​ជំនួប​កំពូលរវាង​លោក ហ៊ុន សែន និង​លោក​សម រង្ស៊ី ​ព្រមទាំង​លោក កឹម សុខា នៅពេល​បក្សប្រឆាំង​ព្រម​ដើរ​ចូល​សភា​។​
​យ៉ាងនេះក្តី​សេចក្តីប្រកាស​ព័ត៌មាន អះអាងថា បក្ស​កាន់​អំណាច​នៅតែ​គោរព​យ៉ាង​ម៉ឺងម៉ាត់ រដ្ឋធម្មនុញ្ញ​ និង​អំពាវនាវ​ដល់​ជន​គ្រប់រូបឲ្យចូល​រួម និង​ឲ្យ​តម្លៃ​ដល់​ស្មារតី​ដែល​បាន​ចែង​នៅក្នុង​មាត្រា​១២៨​ថ្មី ពី​អំណាច​តុលាការ ជា​អំណាច​ឯករាជ្យ​។ អំណាចតុលាការ​ធានា​រក្សាអ​នា​គត និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​៕
សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

No comments: