A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 November 2014

The Justice MInistry rejected Sam Rainsy's request for the release of Meach Sovannara ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​លោក សម រង្ស៊ី សុំ​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា

ក្រសួង​យុត្តិធម៌ ៣០៥
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
RFA/Mom Sophon
ក្រសួង​យុត្តិធម៌ បាន​បដិសេធ​លិខិត​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ។ ក្រសួង​បាន​លើក​ហេតុផល​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ ជា​សមត្ថកិច្ច​របស់​តុលាការ ក្រសួង​យុត្តិធម៌ មិន​មាន​សិទ្ធិ​លូក​ដៃ​លើ​កិច្ចការ​របស់​តុលាការ​ទេ។
យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ចាត់​ទុក​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​នេះ ជា​រឿង​នយោបាយ ព្រោះ​ករណី​នេះ ធ្លាប់​បាន​កើត​មាន​នៅ​មុន​គណបក្ស​ទាំង​ពីរ​បាន​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ខែ​កក្កដា នោះ។
លោក មាជ សុវណ្ណារ៉ា មិន​អាច​ដោះ​លែង​តាម​រយៈ​លិខិត​សុំ​អន្តរាគមន៍​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បាន​ទេ។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​ជា​អនុរដ្ឋលេខាធិការ មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​ក្រសួង​មហាផ្ទៃ វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ចំពោះ​សំណើ​សុំ​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ចប់​នីតិវិធី និង​លើក​លែង​ការ​ចោទ​ប្រកាន់ លោក មាជ សុវណ្ណារ៉ា ទាក់ទង​នឹង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ​នោះ។
លោក គឹម សន្តិភាព បញ្ជាក់​ថា ការ​សម្រេច​ដោះ​លែង ឬ​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ឬ​យ៉ាង​ណា​នោះ គឺ​ជា​អំណាច​របស់​តុលាការ ក្រសួង​យុត្តិធម៌ គ្មាន​សិទ្ធិ​លូក​ដៃ​ក្នុង​ករណី​នេះ​ទេ។ បន្ថែម​ពី​នេះ​ទៀត លោក គឹម សន្តិភាព អះអាង​ថា ករណី​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ឡើយ៖ «សំឡេង»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​នេះ​ទៅ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ដើម្បី​សុំ​បញ្ចប់​នីតិវិធី និង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ លោក មាជ សុវណ្ណារ៉ា ទាក់ទង​នឹង​ហិង្សា​នៅ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ករណី​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ថា សំណុំ​រឿង លោក មាជ សុវណ្ណារ៉ា នេះ ជា​សំណុំ​រឿង​ចាស់ ដែល​តុលាការ​ធ្លាប់​បាន​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មុន​ដែរ តែ​នៅ​ពេល​គណបក្ស​ទាំង​ពីរ​បាន​សម្របសម្រួល​លើ​រឿង​នយោបាយ ក៏​មាន​ការ​ដោះ​លែង​វិញ៖ «សំឡេង»
នៅ​ក្រោយ​ពេល​តុលាការ​បាន​ដោះ​លែង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ដែល​គេ​ដោះ​លែង​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា​នោះ គឺ​តុលាការ​ក៏​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប​ទៀត​ដាក់​ពន្ធនាគារ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។
តែ​អ្នក​ទាំង ៣​រូប​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ដោះ​លែង​វិញ​តាម​រយៈ​ក្រសួង​មហាផ្ទៃ។ នៅ​ពេល​នោះ ក្រសួង​មហាផ្ទៃ ក៏​បញ្ជូន​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្រសួង​យុត្តិធម៌ ដូច​គ្នា។ បន្ទាប់​មក ក្រសួង​យុត្តិធម៌ ក៏​ឯកភាព​លើ​សំណើ​សុំ​ដោះ​លែង​នេះ។ ចុះ​ករណី លោក មាជ សុវណ្ណារ៉ា នេះ​មាន​អ្វី​ខុស​ប្លែក​គ្នា ព្រោះ​សំណុំ​រឿង​ចោទ​ប្រកាន់​ទាក់ទង​នឹង​ករណី​បង្ក​ហិង្សា​នៅ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ដូច​គ្នា​នោះ?
សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ​អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា វប្បធម៌​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​តែ​បញ្ចប់ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ហើយ​គណបក្ស​ទាំង​ពីរ ត្រូវ​តែ​បង្កើត​ទំនាក់ទំនង​គ្នា​ល្អ ដើម្បី​អនុវត្តិ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​នោះ​វិញ​ប្រសើរ​ជាង៖ «សំឡេង»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​នៅ​ក្រោយ​ពេល​លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ លោក មាជ សុវណ្ណារ៉ា កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​វិធី​ដើម្បី​ជួប​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ៕

2 comments:

. said...

Well, what's else new with that Viet-controlled CPP led by the one-eye viper HUN???

kh44 said...

“លោក គឹម សន្តិភាព បញ្ជាក់ថា ការសម្រេចដោះលែង ឬឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ឬយ៉ាងណានោះ គឺជាអំណាចរបស់តុលាការ ក្រសួងយុត្តិធម៌ គ្មានសិទ្ធិលូកដៃក្នុងករណីនេះទេ។”
--------
ពិតជាត្រឹមណាស់ មានតែ ឣាយក្សភ្នែកមួយ ហ៊ុនសែន ទេទើបមានអំណាចលើ់ 'តុលាការឣាយង'។