A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 January 2015

Cambodia denies Thailand's accusation that it violates Thai border ថៃ​បញ្ជា​ឲ្យ​យោធា​​​បិទ​ច្រក​ព្រំដែន​អានសេះ​ជា​ឯកតោភាគី

ទាហាន​ខ្មែរ​ថៃ
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
RFA Photo/Keo Nimol
Gen. Srey Doek, A Cambodian border commander, denies Thailand's accusation that Cambodia violates Thailand's border at An Sess, a border checkpoint 40km north of Preah Vihear temple.
Gen. Srey Doek said the Thai side closed the border after Cambodian military engineering unit brought machinery to dig a small canal to allow the water to flow away and to build a dirt road to facilitate vehicles bringing tourists to visit the area. He said the works were done on the Cambodian side of the border, not on the Thai side. "We did not violate (the Thai border). We just did the works and the Thai side came to forbid us and we suspended the works, but they still closed the border. We met and agreed to cooperate and the Thai side promised to re-open the border to facilitate cross-border trades between the two sides", said Gen. Srey Doek.
អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី (Ubon Ratchathani) របស់​ថៃ បាន​បញ្ជា​ឱ្យ​កង​ទាហាន បិទ​ច្រក​ព្រំដែន​អានសេះ ជា​ឯកតោ​ភាគី​រយៈពេល ២​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ នេះ។
ការ​បិទ​ច្រក​ព្រំដែន​អានសេះ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ គឺ​បន្ទាប់​ពី​កម្លាំង​វិស្វកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​ធ្វើ​ជា​ចង្អូរ​ទឹក ហើយ​ភាគី​ថៃ ចោទ​ប្រកាន់​ថា បាន​រំលោភ​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មិន​ទាន់​កំណត់​ច្បាស់លាស់​រវាង​ប្រទេស​ទាំង​ពីរ។
មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ដែល​គ្រប់គ្រង​កម្លាំង​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ ដែល​ថា​កម្ពុជា កំពុង​រំលោភ​បំពាន​ទៅ​លើ​តំបន់​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​ជិត​ច្រក​អានសេះ​នោះ គឺ​ជា​រឿង​មិន​ពិត។
មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ការពារ​ព្រំដែន​ខ្មែរ នៅ​ទិស​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ ថា អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី បាន​បញ្ជា​ឱ្យ​ទាហាន​ថៃ នៅ​ស្រុក​ណាំយឺន បិទ​ច្រក​ព្រំដែន​កម្ពុជា-​ថៃ អានសេះ ២​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់​ថា ទាហាន​ថៃ ដែល​បិទ​ច្រក​ព្រំដែន​មិន​ឱ្យ​ចេញចូល​ជា​ឯកតោ​ភាគី​នេះ ដោយសារ​តែ​កង​វិស្វកម្ម​កម្ពុជា បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​ដើម្បី​សម្រួល​ភូមិសាស្ត្រ​ផ្លូវ​ឱ្យ​រថយន្ត​ស្រួល​ចេញ​ចូល និង​ឱ្យ​អ្នក​ទេសចរ​ដែល​ឆ្លង​កាត់​មាន​សុវត្ថិភាព​ផង ក៏​ប៉ុន្តែ​មិន​បាន​ជ្រុល​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ទេ។
មេបញ្ជាការ​យោធា​ខ្មែរ​ដដែល​បញ្ជាក់​ថា លោក​បាន​ជួប​សម្របសម្រួល​ជាមួយ​មេបញ្ជាការ​យោធា​ថៃ រួច​ហើយ​ជុំវិញ​រឿង​នេះ ដោយ​ភាគី​ថៃ សន្យា​ថា នឹង​បើក​ច្រក​ព្រំដែន​ឡើង​វិញ ក៏ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ភាគី​ថៃ នៅ​តែ​មិន​ទាន់​បើក​នៅ​ឡើយ៖ «យើង​មិន​បាន​ទៅ​រំលោភ​បំពាន​គាត់​ឯ​ណា? គ្រាន់​តែ​ធ្វើ​គាត់​មក​ឃាត់​មក​អី យើង​ក៏​ផ្អាក ប៉ុន្តែ​គាត់​បិទ​ព្រំដែន។ យើង​បាន​ជួប​សម្រួល​គ្នា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ហើយ​គាត់​សន្យា​ថា នឹង​បើក​ឱ្យ​វិញ បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​បាន​ទំនាក់ទំនង និង​ដោះដូរ​ទំនិញ​ជាមួយ​គ្នា»

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក អះអាង​ថា ថ្វីត្បិតតែ​ពេល​នេះ​ភាគី​ថៃ បាន​បិទ​ច្រក​ព្រំដែន​អានសេះ ជា​ឯកតោ​ភាគី​ក៏ដោយ ក៏​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំង​សង​ខាង​នៅ​មាន​ភាព​ល្អ​ធម្មតា គឺ​មាន​បញ្ហា​តែ​រវាង​អាជ្ញាធរ​ខេត្ត​ឧប៊ុន ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ របស់​ខ្មែរ​ប៉ុណ្ណោះ។
កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ បាន​និយាយ​ថា ភាគី​ថៃ​និង​កម្ពុជា បាន​បង្កើន​កម្លាំង​ទ័ព​រៀងខ្លួន​នៅ​ជិត​តំបន់​ដែល​កម្ពុជា យក​គ្រឿងចក្រ​ទៅ​ជីក​ដី​បម្រុង​អភិវឌ្ឍន៍​អ្វី​មួយ​នោះ។
អភិបាល​ខេត្ត​ឧប៊ុនរ៉ាត់ថានី របស់​ថៃ លោក សឺម ឆៃណារុង (Serm Chainarong) បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ ដោយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ កន្លង​ទៅ លោក​បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​ព្រះវិហារ របស់​ខ្មែរ ដើម្បី​តវ៉ា​ជុំវិញ​រឿង​ដែល​ទាហាន​ខ្មែរ​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​នៅ​តំបន់​ព្រំដែន​អានសេះ​នោះ។
លោក​អភិបាល​ខេត្ត​ឧប៊ុន បាន​ចោទ​ប្រកាន់​ភាគី​កម្ពុជា ថា បាន​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​តំបន់​ព្រំដែន​ដែល​មិនទាន់​កំណត់​ច្បាស់លាស់។ ទោះ​យ៉ាង​ណា នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ លោក សុខ ហៃ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ឃើញ​លិខិត​តវ៉ា​របស់​ភាគី​ថៃ នេះ​នៅ​ឡើយ​ទេ។
អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី របស់​ថៃ ទាមទារ​ឱ្យ​មន្ត្រី​យោធា​កម្ពុជា ដែល​ជួប​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ត្រូវតែ​ធានា​អះអាង​ក្នុង​ការ​ផ្អាក​ការងារ​សាងសង់​នានា នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​កំណត់​ច្បាស់លាស់​ទាំង​នោះ៕

No comments: