A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 5 December 2014

Is it Hun Sen or Kem Sokha who doesn't understand the duty of members of parliament? តើ​លោក ​ហ៊ុន សែន ឬ​លោក​ កឹម សុខា ដែល​មិន​យល់​ពី​តួនាទី​របស់​តំណាងរាស្ត្រ ​?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី5 ធ្នូ 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
អនុប្រធាន​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង មួយ​រយៈកាល​ចុងក្រោយ​នេះ មានការ​ប៉ះ​ពាក្យសំដី​គ្នា​ទៅវិញទៅមក ក្នុង​ការប្រើ​តួនាទី​ជា​តំណាងរាស្ត្រ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ ។​
​ជា​លើក​ទី​២​ហើយ​ដែល​លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​គំរាម​ដក​តួនាទី​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​តួនាទី​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ។​
នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​នេះ​លោក ហ៊ុន សែន ថ្លែង​ថា​អនុប្រធាន​ទី​១​រដ្ឋសភា គួរ​ប្រយ័ត្ន​ខ្លួន​ព្រោះ​សមាជិក​សភា​ភាគច្រើន​ជា​របស់​លោក​អាច​បុក​ទម្លាក់ លោក កឹម សុខា ពី​តំណែង​ដោយ​សំឡេង​ភាគច្រើន ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន ជា​ថ្មី​ទៀត​នេះ​ដោយ​លោក​ចោទថា លោក កឹម សុខា ប្រើ​តួនាទី​ជា​អនុប្រធាន​រដ្ឋសភា​ពុំ​បាន​ត្រឹមត្រូវ គឺ​មិន​យកទៅ​សម្របសម្រួល​ការងា​ររ​បស់​តំណាងរាស្ត្រ បែរ​ជា​បញ្ចេញ​យោបល់​នៅ​ក្រៅ​សភា ឬ លោក​ហៅថា ជេរប្រមាថ​នាំឲ្យ​ប៉ះពាល់​គណបក្សកាន់អំណា​ច ។ លោក​ថ្លែងថា «​ចង់​ផ្ដល់​យោបល់​លើ​បញ្ហា​អី តាមរយៈ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នោះ​មក ហើយ​ប្រធាន​ក្រុមតំណាងរាស្ត្រ​យក​មក​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី ឬ​ជជែក​ជាមួយ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​មក និយាយ​មិន​មែនបិទ​សិទ្ធិ​ទេ ។ ក៏ប៉ុន្តែ​យើង​ត្រូវ​តាម​ដែរ ត្រូវ​មើល​ដែរ និយាយ​គ្នា​ថា​សន្ទនា ប៉ុន្តែ​ដល់​តែ​ពិតប្រាកដ ជេរ​ទៅ​តាម​របៀប​ស្អី​ឯណា​។ គេ​ឲ្យ​និយាយ​នៅក្នុង​សភា​ម៉េច​ក៏​មិន​និយាយ​។ សូម​ផ្តាំ​តាម​ធាតុអាកាស ប៉ុន្មាន​គីឡូហឺត មេហ្គា​ហឺត​ហ្នឹង​ទៅ បើ​មិន​បាន​ជេរ​គេ រន្ទះ​វា​បាញ់​ឬ​ស្អី ។ ក្នុងពេល​ដែល​មេៗ​នេះ​កំពុង​ប្រកាន់​វប្បធម៌​សន្ទនា ឯ​អ្នក​ផ្សេង​ទៀត​ទៅ​រឿង​ផ្សេង​ទៀត​» ។​

ទោះ​យ៉ាង​លោក​ហ៊ុន សែន មិន​បាន​បញ្ជាក់​ឲ្យបាន​ចំ​ថា លោក​មិន​ពេញចិត្ត​នឹង​លោក​កឹម សុខា និយាយ​ពី​អ្វី​នោះទេ ។ តែ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ថា លទ្ធផល​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​២៨ ខែ​វិច្ឆិកា​នោះ​លោក​មិន​ទាន់​ពេញចិត្ត​ទេ ។ លោក កឹម សុខា ថ្លែង​ប្រាប់​ពលរដ្ឋ​ថា លោក​មិន​កុហក​ម្ចាស់ឆ្នោត​ទេ គឺ​អ្វី​ជា​ចំណុច​វិជ្ជមាន​លោក​ពេញចិត្ត​ទទួលយក ហើយ​អ្វី​ជា​ចំណុច​អវិជ្ជមាន​លោក​បន្ត​ទាមទារ ។​
សម្រាប់​លោក កឹម សុខា យល់​ថា​អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​មិន​ខុស​ទេ ហើយ​លោក​បាន​ហៅ​លោក ហ៊ុន សែន ថា​មិន​យល់​ពី​អ្វី​ជា​តួនាទី​របស់​តំណាងរាស្ត្រ​ក្នុង​ការបំពេញ​ការងារ ។ លោក កឹម សុខា ធ្លាប់​ថ្លែង​ថា​ទីណា​កន្លែង​ក៏​ដោយ​ក៏​ជា​កន្លែង​សម្រាប់​តំណាងរាស្ត្រ​ធ្វើកា​រដែរ ទាំង​នៅក្នុង​រដ្ឋសភា ទាំង​នៅ​ចិញ្ចើមថ្នល់ ឬ​កន្លែង​ណា​ក៏​ដោយ​ឲ្យតែ​រាស្ត្រ​ត្រូវការ​។​
​តើ​តំណាងរាស្ត្រ​ដែល​មាន​វ័យ​ចំនាស់​ទាំងពីរ​នេះ មិន​សូវ​យល់​ពី​តួនាទី​របស់​តំណាងរាស្ត្រ​ឬ យ៉ាង​ម៉េច​បាន​ជជែក​គ្នា​លើ​ចំណុច​នេះ ? 
​មាត្រា​៧៧​នៃ​រដ្ឋធម្មនុញ្ញ​បានចែង​ថា តំណាងរាស្ត្រ​គឺ​តំណាង​ឲ្យ​ប្រជាជាតិ​ទាំងមូល មិនមែន​តំណាងឲ្យ​តែ​ប្រជាពលរដ្ឋ​នៅក្នុងម​ណ្ឌ​លរបស់​ខ្លួន​នោះ​ទេ ។​
​តំណាងរាស្ត្រ​មាន​តួនាទី​សំខាន់ ក្នុង​ការនាំយក​អ្វី​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដាក់​ទៅឲ្យ រដ្ឋាភិបាល​មាន​វិធានការ​ដោះស្រាយ ។​
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ​ហង្ស ពុទ្ធា លើកឡើង​ថា​គណបក្ស​ទាំង​ពីរ​កំពុង​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ ដូច្នេះ​លោក​ថា​ពួកគេ​បញ្ចេញមតិ​នៅក្នុង​សភា ឬ​ក្រៅ​សភា​នោះ​មិនមែន​ជា​បញ្ហា​ចោទ​នោះទេ ឲ្យតែ​ប្រកបដោយ​ក្រមសីលធម៌ ។ លោក​បញ្ជាក់ថា «​រឿង​ដែល​និយាយ​គ្នា​នៅក្នុង​សភា​ឬ​ក្រៅ​សភា​នេះ គឺ​អាស្រ័យ​ទៅលើ​សីលធម៌​របស់​តំណាងរាស្ត្រ​ទាំងនោះ ប្រសិន​ជា​គាត់​យល់ថា រឿង​ដែល​គួរ​និយាយ​នៅក្នុង​សភា គួរតែ​លើក​ទៅ​ពិភាក្សា​នៅក្នុង​សភា រឿង​ខ្លះ ពេលខ្លះ គាត់​ដោះស្រាយ​មិន​បាន​នៅក្នុង​សភា​គាត់​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​។ នេះ​អាច​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​និមួយៗ ។ ខ្ញុំ​យល់​ថា​មិន​មាន​ប៉ះពាល់​តួនាទី​តំណាងរាស្ត្រ​ទេ​» ។​
លោក ហ៊ុន សែន ធ្លាប់​គំរាម​ដក​តំណែង​អនុប្រធាន​សភា​ទី​១​របស់លោក កឹម សុខា ម្ដង​ដែរ​បន្ទាប់​ពី​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា នឹង​ប្រើ​យន្តការ​សភា​ដើម្បី​ដកហូត​ដំណែង​រដ្ឋមន្ត្រី​នៅ​ក្បែរ​លោក ហ៊ុន សែន ណា​ដែល​ប្រព្រឹត្តិ​អំពើ​ពុករលួយ ៕ 
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

3 comments:

sila said...

kim sokha trying to separate the power of nonprofit organization because,CNRP really concerned MR Laov Mong hi,Mr sok touch, Mr kam ley, Mr mom sonong do and the other group greate a new party ....!
KIM SOKHA TRYING TO DIVIDE DEMOCRACY PEOPLE it really clear how bad he is ?

So that mean is AR kim sokha and AR samrainsyv is really communish spy of khmer society this is really big picture and no doubt in my mind

CNRP must responsible to find the justic of the election 2013 and people not allow CNRP to buy more time any more .....peop;e going to figh really hard again communist CNRP and CPP very soon and ICC waiting to see khmer people take action TO find justic with their hand


WHAT kind of more cheating game that CNRP and CPP going to play next ? you can run but you can not hid time to take AR samrainsy, AR kim sokha and AR hun sen facing with ICC

sila said...

kim sokha trying to separate the power of nonprofit organization because,CNRP really concerned MR Laov Mong hi,Mr sok touch, Mr kam ley, Mr mom sonong do and the other group greate a new party ....!
KIM SOKHA TRYING TO DIVIDE DEMOCRACY PEOPLE it really clear how bad he is ?

So that mean is AR kim sokha and AR samrainsyv is really communish spy of khmer society this is really big picture and no doubt in my mind

CNRP must responsible to find the justic of the election 2013 and people not allow CNRP to buy more time any more .....peop;e going to figh really hard again communist CNRP and CPP very soon and ICC waiting to see khmer people take action TO find justic with their hand


WHAT kind of more cheating game that CNRP and CPP going to play next ? you can run but you can not hid time to take AR samrainsy, AR kim sokha and AR hun sen facing with ICC

Anonymous said...

'Khmerization Admin/DrGunZet ought to quit playing this dirty game of Khmer race trashing for its readership. Any Khmer human in the right mind can see this off the bat even subconsciously. 'Khmerization Admin/DrGunZet should be ashamed of himself. 'Khmerization Admin/DrGunZet went so far as to having deleted the '10 questions to ponder over' comment
previously posted here under 'Khmerization' is unwavering for the freedom of speech?

Low life 'Khmerization Admin/DrGunZet - shape up or ship out!!!!!!!