A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 December 2014

Kem Sokha vows to continue criticism despite Hun Sen's warning លោក​ កឹម សុខា បញ្ជាក់​ជំហ​រថា​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​​

Give our kids a better deal
PHNOM PENH (The Cambodia Herald) -- Kem Sokha, vice president of the National Assembly, reaffirmed his stance that he would continue criticizing the government even though Hun Sen warned to take action to remove him from his post as the first vice president of the National Assembly. 


"I would like to make it clear that I and the lawmakers of Cambodia National Rescue Party will continue visiting the people and criticizing those who commit wrong," he said. "Lawmakers can not keep quiet in the air conditioning rooms."


ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី9 ធ្នូ 2014 | 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ក្នុង​ពេលចុះជួប​ប្រជាពលរដ្ឋនាពេលកន្លងមក (រូបថតពីបណ្តាញសង្គម)
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ជំហ​រថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​នេះ​នៅតែ​ចុះ​ជួប​អ្នក​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​បន្ត​និយាយ​រិះគន់​រដ្ឋាភិបាល​ទៀត ប្រសិន​បើ​មើល​ឃើញ​មាន​ប្រព្រឹត្ត​កំហុសឆ្គង​នោះ​ ។​
ការអះអាង​នេះធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដកតំណែង​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជា​លើក​ទី​២ ដោយ​ចោទ​ថាលោក កឹម សុខា ដើរ​និយាយ​នៅ​ក្រៅ​សភា ឬថាការជេរប្រមាថ​មិន​សម​ជា​តំណាងរាស្ត្រ​ ។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា ថ្លែងពេល​ចុះ​ជួប​ប្រជាពលរដ្ឋក្នុង​វេទិកា ​”រាស្ត្រ និង​អ្នកតំណាងរាស្ត្រ​” នៅ​ឃុំ​កំពង់​គ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចះ កាលពី​ថ្ងៃ​ទី០៧​ ខែធ្នូ ឆ្នាំ​២០១៤​ថាតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប នៅតែ​ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ស្ដាប់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែច្រើន នឹង​បន្ត​និយាយ​រិះគន់​បុគ្គល​ណា​ដែល​ធ្វើ​ខុស គឺទំនង​សំដៅ​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ។ លោក​ថា «ខ្ញុំសូម​បញ្ជាក់​ជូន​ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​មិន​មែន​តែ កឹម សុខា​ ទេ នៅតែ​បន្តចុះនិយាយ​ចុះ​ជួប​​ ចុះ​រិះគន់ អ្នក​ណា​ដែល​ធ្វើ​ខុស​បន្ត​ទៀត​​អត់​ឈប់​ឡើយ​បង​ប្អូន​ ។​ តែ​វប្បធម៌​សន្តិភាព នៅ​តែ​វប្បធម៌សន្តិភាព​ ជជែកគ្នា​គឺ​នៅ​ជជែកគ្នា​ អហិង្សា​ៗ អត់​គុំ​កួន​សង​សឹក​អ្នកណា​​ នេះ​នយោបាយ​អ៊ីចឹង​» ។

លោក កឹម សុខា ថ្លែង​ទៀតការនិយាយ​រិះគន់​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន គឺជា​វប្បធម៌​អ្នកនយោបាយ ដែល​គេ​តែង​និយាយ​បែបនេះ​ ។ ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួម​សាមគ្គី​គ្នា ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ននេះ ​។​
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា លើកឡើង​ថា​គណបក្ស​ទាំង​ពីរ​កំពុង​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ឲ្យប្រជាពលរដ្ឋ​ឃើញ ដូច្នេះ​លោក​ថា​ពួកគេ​បញ្ចេញមតិ​នៅក្នុង​សភា ឬ​ក្រៅ​សភា​នោះ​មិនមែន​ជា​បញ្ហា​ចោទ​នោះទេ ឲ្យតែ​ប្រកបដោយ​ក្រមសីលធម៌ ។ លោក​បញ្ជាក់ថា «​រឿង​ដែល​និយាយ​គ្នា​នៅក្នុង​សភា​ឬ​ក្រៅ​សភា​នេះ គឺ​អាស្រ័យ​ទៅលើ​សីលធម៌​របស់​តំណាងរាស្ត្រ​ទាំងនោះ ប្រសិន​ជា​គាត់​យល់ថា រឿង​ដែល​គួរ​និយាយ​នៅក្នុង​សភា គួរតែ​លើក​ទៅ​ពិភាក្សា​នៅក្នុង​សភា រឿង​ខ្លះ ពេលខ្លះ គាត់​ដោះស្រាយ​មិន​បាន​នៅក្នុង​សភា​គាត់​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​ ។ នេះ​អាច​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​និមួយៗ ។ ខ្ញុំ​យល់​ថា​មិន​មាន​ប៉ះពាល់​តួនាទី​តំណាងរាស្ត្រ​ទេ​» ។​
សូមជម្រាបថា លោក ហ៊ុន សែន ធ្លាប់​គំរាម​ដក​តំណែង​អនុប្រធាន​សភា​ទី​១​របស់លោក កឹម សុខា ម្ដង​ដែរ​បន្ទាប់​ពី​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នកទ្រគាំ​ថា នឹង​ប្រើ​យន្តការ​សភា​ដើម្បី​ដកហូត​តំណែង​រដ្ឋមន្ត្រី​នៅ​ក្បែរ​លោក ហ៊ុន សែន ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ៕
សូមសរសេរមកលោក​ ណាត សុភាព តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

In politics it is normal and healthy to criticize and be criticized. If Mr. Kem Sokha aligns with the government, then he is not an opponent. I urge the PM to do the same thing to the opposition. But he can't think of one....except his threatening tone to fire, demote, jail, cheat and samkok. His thoughts and strategies are full of backward thinking.
I and the people always support you Lok Kem Sokha as long as you continue to fight for us.