A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 December 2014

Nhiek Bun Chhay, Secretary of Funcinpec, confirmed Funcinpec's continuation cooperation with the ruling CPP មន្ត្រី​បក្ស​ហ៊្វុនស៊ិនប៉ិច​បញ្ជាក់​ជំហរ​បក្ស​មិន​ប្ដូរ​កិច្ច​សហការ​ជាមួយ​បក្ស​ប្រជាជន

ញឹក ប៊ុនឆៃ ៦២០
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ។
Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ នេះ បញ្ជាក់​ថា គណបក្ស​នេះ​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ជំហរ​ចំពោះ​កិច្ច​សហការ​រវាង​គណបក្ស​រាជា​និយម​មួយ​នេះ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។
ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា មន្ត្រី​របស់​គណបក្ស​នេះ​ភាគ​ច្រើន​មាន​បំណង​ងាក​ចេញ​ពី​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចង់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ហៅ​ការ​អះអាង​ពី​ការ​ផ្លាស់ប្ដូរ​ទំនោរ​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ របស់​មន្ត្រី​ក្នុង​បក្ស​ថា​ជា​រឿង​បុគ្គល ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​របស់​គណបក្ស​នេះ​ឡើយ។
ការ​អះអាង​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​មាន​បន្ទូល​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ព្យាយាម​បញ្ចប់​កិច្ច​សហការ​ជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រយៈពេល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ ដើម្បី​បើក​ផ្លូវ​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រះអង្គ​មាន​បន្ទូល​ដែរ​ថា ជំហរ​នេះ គឺ​ជំទាស់​ដោយ​អគ្គលេខាធិការ​បក្ស គឺ​លោក ញឹក ប៊ុនឆៃ។
ព្រះអង្គម្ចាស់​បញ្ជាក់​ដែរ​ថា មាន​ការ​សម្រេច​ចិត្ត​ជា​យូរ​មក​ហើយ គឺ​នៅ​ក្រោយ​ពេល​ដែល​គណបក្ស​នេះ​ចាប់​ផ្ដើម​បាត់​បង់​អាសនៈ​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ក្នុង​សភា ដែល​ធ្លាប់​សម្រេច​ថា នឹង​លែង​ជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត​ទៅ​ទៀត នៅ​ពេល​អាសនៈ​សភា​មាន​ចំនួន​ទាប​ជាង​១០ ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​មាន​អាសនៈ​សោះ បែរ​ជា​នៅ​តែ​មិន​ទាន់​បញ្ចប់​កិច្ច​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន ដែល​នោះ គឺ​ជា​ជំហរ​របស់ លោក ញឹក ប៊ុនឆៃ ដែល​បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​មិន​ដែល​លើក​យក​បញ្ហា​និន្នាការ​មក​ពិភាក្សា​ឡើយ។ លោក​ថា ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ ក៏​ពុំ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដែរ ប៉ុន្តែ​បាន​លើក​ឡើង​ពី​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស​មួយ​ចំនួន ដើម្បី​អោយ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​បក្ស។ លោក​បញ្ជាក់​ថា អ្វី​ដែល​ព្រះអង្គម្ចាស់​បាន​លើក​ឡើង គឺ​ជា​គំនិត​ព្រះអង្គម្ចាស់ មិន​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​បក្ស​ឡើយ។ បើ​ទោះ​ជា​យ៉ាង​ណា លោក ញឹក ប៊ុនឆៃ អះអាង​ថា ប្រសិន​បើ​មន្ត្រី​ភាគ​ច្រើន​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​មែន​នោះ លោក​នឹង​ធ្វើ​តាម​នីតិវិធី​របស់​បក្ស ដោយ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​ថា កិច្ចការ​ធំ​បែប​នេះ ត្រូវ​ឆ្លង​កាត់​គណៈកម្មការ​នាយក​ដែល​មាន​ចំនួន​ជាង ២០០​នាក់ ហើយ​ការ​សម្រេច​ចិត្ត ត្រូវ​ប្រកាន់​យក​មតិ ២​ភាគ​៣។
ស្រប​គ្នា​នេះ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ គឺ​ពុំ​មាន​វត្តមាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ័ត្ន បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​មិន​ចូល។
ករណី​នេះ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច បញ្ជាក់​ថា គឺ​អាច​ជា​របត់​ថ្មី និង​ចុង​ក្រោយ​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដ្បិត​គណបក្ស​នេះ​ត្រូវ​ការ​ផ្លាស់ប្ដូរ​និន្នាការ​ដែរ នៅ​ពេល​ដែល​ខ្លួន​លែង​មាន​អ្វី​ក្នុង​ដៃ​ត​ទៅ​ទៀត។ លោក​ថា មន្ត្រី​ក្នុង​បក្ស​អាច​ផ្លាស់ប្ដូរ​រួច​ទៅ​ហើយ លើក​លែង​តែ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​ជាមួយ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​មិន​ទាន់​ហ៊ាន​ប្រកាស​ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​ជា​ផ្លូវ​ការ។ លោក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​គួរ​តែ​លែង​ទៅ​ជា​បក្ស​អី​បាន​ហើយ ដ្បិត​គណបក្ស​នេះ​បាន​ចាញ់​រហូត តាំង​ពី​ខ្ពស់​បំផុត​រហូត​ដល់​អត់​អី​សោះ ហើយ​គណបក្ស​នេះ​ចាញ់​ដោយសារ​តែ​ឱប​គណបក្ស​កាន់​អំណាច។ លោក​ថា «គណបក្ស​នេះ​ត្រូវ​តែ​ដូរ​ទៅ​រក​គណបក្ស​ថ្មី​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព»
លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា ក្នុង​កិច្ច​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច ធ្វើ​អោយ​គណបក្ស​នេះ​អាច​រក្សា​បាន​នូវ​មុខ​តំណែង​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល សម្រាប់​មន្ត្រី​បក្ស​ដែល​រួម​មាន ទីប្រឹក្សា​រដ្ឋាភិបាល និង​អនុរដ្ឋលេខាធិការ​តាម​បណ្ដា​ក្រសួង​នានា៕

2 comments:

Anonymous said...

Chhay Euy Lmorm Chhup Heuy Touv Chhan Touv !!

Anonymous said...

CHHKE nIEK BUN CHHAY IS THE ONE WHO HIS HEAD TO YUON AND AKWANG CHHKE YUON.