A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 December 2014

Opposition party optimistic about political solution បក្ស​ប្រឆាំង​ហាក់​មាន​សុទិដ្ឋិ​និយម​លើ​ការ​ដោះ​ស្រាយ​នយោបាយ

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននា​ពេល​កន្លង​មក។
មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននា​ពេល​កន្លង​មក។
ភ្នំពេញៈ គណបក្ស​ប្រឆាំង​ហាក់​មាន​សុទិដ្ឋិ​និយម​ខ្ពស់ ខណៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​ដោះ​ស្រាយ​កិច្ចការ​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​ទៅ​រក​អ្វី​ហាក់​ដូច​ជា​ការ​ប្តេជ្ញា​យ៉ាង​ពិត​ប្រាកដ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​ធ្វើ​ការ​ព្យាយាម​ដោះ​ស្រាយ​រាល់​បញ្ហា​ជាតិ​សំខាន់ៗ​តាម​រយៈ​គណបក្ស​ទាំង​ពីរ។
ក្រៅ​ពី​សេចក្តី​សម្រេច​ថ្មីៗ​នេះ ក្នុង​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​គណបក្ស​សំឡេង​ភាគ​តិច​និង​មេ​ដឹក​នាំ​ភាគ​តិច​នៅ​រដ្ឋសភា ដែល​អាច​ធ្វើ​កិច្ច​សន្ទនា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ឥឡូវ​នេះ​គណបក្ស​ប្រឆាំង​បាន​ចង្អុល​ពី​សុន្ទរកថា ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដែល​អ្នក​សង្កេត​ការណ៍​កម្ពុជា​រយៈ​ពេល​វែង​បាន​ចាត់​ទុក​ថា ពុំ​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។
ថ្លែង​ទៅ​កាន់​និស្សិត​សាកល​វិទ្យាល័យ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ភ្នំពេញ លោក ហ៊ុន សែន គូស​បញ្ជាក់​ពី​អតុល្យភាព ១២ ចំណុច​នៅ​កម្ពុជា ដែល​អ្នក​រិះគន់​តែង​លើក​ឡើង​ជា​ញឹក​ញាប់ ហើយ​លោក​ក៏​បាន​ទទួល​ស្គាល់​ថា បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​ប្រឈម​សម្រាប់​អ្នក​បង្កើត​នយោបាយ ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​លោក។
បញ្ហា​ទាំង​នេះ​ដូច​ជា បញ្ហា​ប្រឈម​ក្នុង​គោល​នយោបាយ​រូបិយវត្ថុ និង​អសមតុល្យ​នៃ​ពាណិជ្ជកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ​ទន់​ខ្សោយ​និង​ប្រាក់​ឈ្នួល​ទាប។ លោក​ក៏​បាន​ផ្តោត​សំខាន់​លើ​ធនធាន​មនុស្ស​មិន​សូវ​ល្អ​ផង​ដែរ។
ខណៈ​ដែល​ការ​ផ្តល់​សេវា​ឆាប់​រហ័ស មាន​ប្រសិទ្ធ​ភាព និង​មាន​គុណភាព​ខ្ពស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «ស្ថាប័ន​កំពុង​ឆ្លើយ​តប​យ៉ាង​យឺត និង​គ្មាន​ប្រសិទ្ធ​ភាព។ ការ​ចាំ​បាច់ ដែល​ត្រូវ​មាន​កំណែ​ទម្រង់​ទាក់​ទង​នឹង​អភិបាល​កិច្ច [និង] ទាក់​ទង​ប្រព័ន្ធ​តុលាការ ព្រោះ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​ទេ»។
លោក ហ៊ុន សែន បាន​លើក​ឡើង​ដែរ​ថា គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច​អស់​ច្រើន​ទសវត្សរ៍​និង​ប្រព័ន្ធ​តុលាការ ដែល​អ្នក​សង្កេត​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​ឧបករណ៍​បម្រើ​នយោបាយ​គួរ​ទទួល​ការ​ស្តី​បន្ទោស។
លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា នេះ​ជា​លើក ទី១ ក្នុង​អាជីព​នយោបាយ ២០​ឆ្នាំ ដែល​លោក​ស្រី​បាន​ឮ​លោក ហ៊ុន សែន និយាយ​ស្មោះ​ត្រង់​និង​ពិចារណា​ពី​ការ​ពិត​នៅ​កម្ពុជា។
លោក​ស្រី​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​ទាំង​មូល ប្រជា​ពលរដ្ឋ [ទាំង​អស់] ដែល​ព្យាយាម​បញ្ជូន​សារ​នោះ មាន​អារម្មណ៍​ធូរ​ស្រាល បើ​សារ​មួយ​នេះ​បាន​ទៅ​ដល់​គោល​ដៅ»។

លោក​ស្រី​បន្ត​ថា៖ «មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នត់​គំនិត​របស់​គាត់»។ លោក​ស្រី​ថា ចំណុច​ជា​ច្រើន​ដែល​លើក​ក្នុង​សុន្ទរកថា​នោះ សុទ្ធ​តែ​លើក​ឡើង​ក្នុង​រដ្ឋសភា​ដោយ​គណបក្ស​ប្រឆាំង នា​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ជជែក​រយៈ​ពេល ១០ ម៉ោង ស្តីពី​​ថវិកា​ជាតិ ដែល​គណបក្ស​ប្រជាជន «ទទួល​យក​ច្រើន»។
ពេល​នេះ​ពី​ឆ្នាំ​មុន គណបក្ស​ប្រឆាំង​កំពុង​ដឹក​នាំ​បាតុកម្ម​តាម​ផ្លូវ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ពី​តំណែង រហូត​នាំ​ឲ្យ​មាន​ការ​បង្ក្រាប​លើ​កម្មករ​ធ្វើ​កូដកម្ម និង​ការ​រុះរើ​ជំរំ​បាតុករ​នៅ​សួន​សេរីភាព​ដោយ​ហិង្សា។
ដោយ​គណបក្ស​ប្រឆាំង​កាន់​អាសនៈ​នៅ​រដ្ឋសភា បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​កាល​ពី ខែ​កក្កដា លោក​ស្រី មូរ សុខហួរ មើល​ឃើញ​ថា លោក ហ៊ុន សែន មាន​អារម្មណ៍​ស្រួល​ចិត្ត​ក្នុង​ការ​ទាក់​ទង​ជាមួយ​នឹង​គណបក្ស​ប្រឆាំង។
ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​បន្ត​ការ​វាយ​ប្រហារ​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​ទៅ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​វិញ ប្រសិន​មិន​បំពេញ​តាម​ការ​ទាមទារ​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត​នោះ។
សេចក្តី​ថ្លែង​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​គំរាម​ពី​លោក ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​ថា គាត់​នឹង​អាច​ត្រូវ​បោះ​ឆ្នោត​ទម្លាក់​ពី​អនុ​ប្រធាន​រដ្ឋសភា។
ប៉ុន្តែ​លោក សម រង្ស៊ី មេ​ដឹក​នាំ​ភាគ​តិច​ក្នុង​សភា បាន​ថ្លែង​ពី​ម្សិល​មិញ​ថា សុន្ទរកថា ពី​ថ្ងៃ​ចន្ទ​មុន​របស់​លោក ហ៊ុន សែន «គឺជា​សញ្ញា​លើក​ទឹក​ចិត្ត​ថា អាច​ឲ្យ​មាន​កិច្ច​សន្ទនា​និង​ការ​បើក​ចំហ​នៅ​ខាង​រដ្ឋាភិបាល​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ជាតិ»។
លោក​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «វា​អាច​ជា​មូល​ហេតុ​សម្រាប់​កិច្ច​សន្ទនា​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ស្ថាបនា​រវាង​ក្រុម​ភាគ​ច្រើន​និង​ភាគ​តិច​ស្តីពី​វិធី​និង​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ជា​ប្រយោជន៍​ជាតិ»។
លោក អ៊ុក សេរីសុភ័ក្រ្ត អ្នក​ប្រឹក្សា​យោបល់​ក្រៅ​ម៉ោង​ធ្វើ​ការ ស្តីពី​អភិបាលកិច្ច​ល្អ បាន​ថ្លែង​ថា ខណៈ​សុន្ទរកថា​នោះ​មាន​ន័យ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន តាំង​ពី​គណបក្ស​លោក​ចាញ់​ឆ្នោត ២២ អាសនៈ នៅ​ក្នុង​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​មុន​នេះ «ជា​លើក ទី១ ហើយ ដែល​កញ្ចប់​ទូលំ​ទូលាយ​សម្រាប់​បញ្ហា​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​បរិយាយ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី»។
លោក សេរីសុភ័ក្រ្ត បន្ថែម​ថា ប៉ុន្តែ ដោយ​សារ​តែ​បញ្ហា​រចនា​សម្ព័ន្ធ​ដែល​បង្ហាញ នឹង​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ដោះ​ស្រាយ គណបក្ស​ប្រជាជន​កម្ពុជា​មិន​រំពឹង​ថា នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ដែល​បាត់​បង់​មក​វិញ​ទេ រហូត​ទាល់​តែ​ប្រជាជន​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដូច​ជា វិស័យ​សុខាភិបាល អប់រំ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ...។
លោក​បន្ត​ថា លទ្ធផល​បោះ​ឆ្នោត ឆ្នាំ​២០១៣ មិន​មែន​តែ​លោក ហ៊ុន សែន ទេ ប៉ុន្តែ «ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ទាំង​មូល លែង​សូវ​មាន​ជំនឿ​ដូច​មុន​ហើយ» ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ ២០១៨ ជិត​មក​ដល់។
លោក​បន្ត​ថា ខណៈ​គណបក្ស​បាន​ដឹង​ពី​ការ​ពិត​អំពី​អារម្មណ៍​របស់​ប្រជាជន​តាម​បណ្តាញ​របស់​ខ្លួន​ទូទាំង​ប្រទេស ថា​តើ​គណបក្ស​ប្រជាជន មាន​ឆន្ទៈ​នយោបាយ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ឬ​អត់? នេះ​គឺជា​សំណួរ​មួយ​ទៀត។
លោក សន ជ័យ មន្រ្តី​នៅ​បណ្តាញ​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ថា៖ «​ឥឡូវ​នេះ​យើង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​អាស៊ាន។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ល្បឿន​ស្តាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ត្រូវ​មាន​ផែនការ​ជាក់​លាក់​ដើម្បី​ឆ្លើយ​តប​ទាន់​ពេល»។
អ្នក​នាំ​ពាក្យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។
លោក រស់ ច័ន្រ្តាបុត្រ ជា​អ្នក​ប្រវត្តិសាស្រ្ត​និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋ​មន្រ្តី​មួយ​រូប​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​សម្រប​ទៅ​តាម​ពិភពលោក។
លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ផ្លាស់​ប្តូរ​ដោយ​បើក​ឲ្យ​យុវជន​មាន​អ្នក​ជំនាញ​និង​អ្នក​ចេះ​ដឹង​វ័យ​ក្មេង​ច្រើន​ជាង​មុន​កាន់​តំណែង»៕
រាយការណ៍​បន្ថែមៈ Charles Rollet

15 comments:

Anonymous said...

Begin of Drgunzet's comment.

Kem Sokha looks like an grumpy old man while Sam Rainsy looks like a con artist.

-Drgunzet-

Anonymous said...

Begin of Drgunzet's comment.

Opposition party optimistic about political solution...lol...

I am optimistic that Mr. Hun Sen will prevail in 2018 election. Mr. Hun Sen has the support of:

1. Cambodian people.
2. Cambodian police.
3. Cambodian army.
4. Vietnam's backing.
5. International recognition.
6. And best of all, he is super smart, supremely good at politics. There is nothing better than personal support which you can always rely for yourself.

-Drgunzet-

Anonymous said...

It looks like we cannot keep up with Gunzet.

Anonymous said...

It's only matter of time.
His doomed days are approaching.

Anonymous said...


Mr. Dragon-Zen, have you read any of Carol Quigley books? Or how about Alice Baily? Are you familiar with CeCeil Rhodes ideology?

Magog

Anonymous said...

If he has support of the people, let people ask him on TV, VOA or RFA. Let's have a debate on TV between Hun Sen and Kem Sokha. I bet Mr. Kem Sokha will beat the PM very issue and the PM gets angrier and gives threatening tones because there is only revenge and violence in his head.

Kmenhwatt said...

You're still INSANE, you need help from Psychiatrist to reverse your way of thinking because you were abused as a child your head and mind only sees negative aspects of all individuals around you,you're an old man,you shouldn't be so judgmental and you should prepare your own funeral while there is time,don't worry about politics.You are also grumpy old foolish gook!

Anonymous said...

Sam Rainsy and CNRP hope that a wild fierceful Leopard will change its spot and succumb to gentle domestic manner behavior cat.
will see how its work.

Funcipec did try but ended up the cat swallowed them alive.

Anonymous said...


Ah Nguyen Van Troy aka Thong Sarath made a crocodile cry when his business went down while he was on the run.

Ah Roleuy !! Why din't you cry when your asshole race Yuon have destroyed most of Khmer Natural Resource??

Kmenhwatt said...

He can't reads anything,he can only brags about sh*t that he didn't accomplish,a bragger will never accomplish sh^t but brags to make himself feels superior,an accomplished individuals will never brags...!DrunkenZ, is lunatic Psychopath liar...!

Anonymous said...

Most Khmer are stupid and uneducated. They can not get along with each others beside the Yuon thing so Cambodia will always be poor.

Anonymous said...

11 December 2014 3:00 am
Because there are fake Cambodians such as your asshole race Yuon named Thong Sarath. He is not Cambodian.
Khmer are not fighting against Khmer, but fight against fake Cambodian.
OK big asshole.

Anonymous said...

Bhavior youself guys, or I might ask the king Hun Sen to lock u all up in Prey Sar hotel

Turboman

Kim Ea said...

I am a real pessimistic about situation politic in our lovely country right now , but i just suggest Khmer leadership in the opposition party , don't be so happy and start to be foolish with just a little soft gesture of positive trend from this old vicious wolf . They can turn around and bite your back ferociously at any time . this dictator never respect any one , they consider as enemy . this soft word in the short past, is the test of political ideology to see what their enemies think about it ! This trick is play many time in the past and he will do it again if you felt to their trap . Khmer just remember the Khmer old saying " The trap put on the ground why can catch the bird fly high on the sky "

Anonymous said...

11 December 2014 7:32 am

Good comment to remind the opposition of how bad Vietnam and its slave Hun Sen is.
If Hun Sen changed his behavior, we will gladly welcome it. But this Hun Sen is a devil and we will have to wait and see.