A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 December 2014

The technical group of the two parties finalized the draft of the new election committee ​ក្រុមការងារ​បក្ស​ទាំងពីរព្រមព្រៀង​បញ្ចប់​សេចក្តីព្រាងច្បាប់ គ.ជ.ប ថ្មី​


ដោយ៖​ ណាត សុភាព​​ | ថ្ងៃចន្ទ ទី8 ធ្នូ 2014 | 


ការចុះ​ហត្ថលេខា​របស់​គណបក្ស​ទាំង​ពីរ​​ លើ​ការបញ្ចប់​សេចក្តី​ព្រាងច្បាប់​នៃ​សេចក្តី​ស្នើច្បាប់​ គ.ជ.ប ថ្មី (រូបថត៖ ណាត សុភាព)
​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ចុះហត្ថលេខា​បញ្ចប់​ការពិភាក្សា​ឆ្លង​សេចក្តីព្រាង​ច្បាប់​នៃ​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប​ ថ្មីដែល​បក្ស​ទាំងពីរ​ខ្វែងគំនិត​គ្នា​កន្លងមក​ ។​
​ការចុះហត្ថលេខា​របស់​គណបក្ស​ទាំង​ពីរ​នៅ​រសៀល​នេះ ធ្វើឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ពិភាក្សា​គ្នា​លើ​ចំណុច​សេសសល់​មួយចំនួន​កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា ​ឆ្នាំ​២០១៤ ​។​
ប្រធាន​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ថា ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុលទ្ធផល​ប្រជុំ​ក្រុមការងារ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដោយ​រក្សា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់​នៃ​ស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​៦៦​មាត្រា​ និង​៧​ជំពូក ​។​
ទោះ​យ៉ាងណា​លោក គួ​យ ប៊ុន រឿន បញ្ជាក់ថាគណបក្ស​ទាំង​ពីរនឹង​យក​ច្បាប់បោះឆ្នោត​ចាស់​ជា​មូលដ្ឋាន​ សម្រាប់​ធ្វើ​ការកែ​សម្រួល​ទៅតាម​មាត្រា​នីមួយៗ ​ឬវិសោធនកម្ម​លើ​មាត្រា​នោះ​មុននឹង​បញ្ជូន​ទៅ​សភា​អនុម័ត ​។ ការពិភាក្សា​របស់​ក្រុមការងារ​គណបក្ស​ទាំងពីរ​នេះ នឹង​បន្ត​ពិភាក្សា​រៀងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​ចន្ទ​ ។​

​កន្លងមក​ក្រុម​ការងារ​នៃ​គណបក្ស​ទាំងពីរ​មាន​ការខ្វែងគំនិត​គ្នា​ខ្លាំង​លើ​ចំណុច​មួយចំនួន​ដូចជា ការកំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ការ​មិន​ឲ្យ​ដាក់​ញាតិ​លោហិត​របស់​ប្រធាន និង​អនុប្រធាន​គណបក្សចូល​ជា​សមាជិក គ.ជ.ប ជាដើម ៕ 
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: