A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 3 December 2014

The Vietnamese-born parents of Oknha Thong Sarath said Phnom Penh Police commissioner Gen. Chuon Sovan orders the arrest of her son ម្តាយ​ឧកញ៉ា​ថាសមត្ថកិច្ច​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន ថោង សារ៉ាត់​​

ដោយ៖​ អឹុង ប៊ុនថន​ | ថ្ងៃពុធ ទី3 ធ្នូ 2014 | 

ស្រ្តីដែល​អះអាងថា ជា​ម្តាយ​របស់​ឧកញ៉ា ថោង​ សារ៉ាត់ (រូបថតពី បណ្តាញ​សង្គម)
​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ឲ្យដឹងថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​កូន​របស់​គាត់ ខណៈ​នគរបាល​បាន​ចាប់ខ្លួន​អង្គរក្ស​ម្នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដែល​មាន​សរុប​មាន​ចំនួន​៤​នាក់ ។​
នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅក្នុង​បុរី​៩៩៩ នៅ​ម្តុំ​ចាក់អង្រែក្រោ​ម ស្ត្រី​ដែល​អះអាង​ថា ជា​ម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ បាន​និយាយថា លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ទូរស័ព្ទ​ហៅ​កូន​របស់​គាត់ (​ថោង សារ៉ាត់​) ឲ្យទៅ​ទទួល​អង្គរក្ស​៣​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មក​វិញ ។ ប៉ុន្តែ​លោក ថោង សារ៉ាត់ មិន​ទៅ​ទេ​ដោយ​ឲ្យ​ម្តាយ​ទៅ​ជំនួស ហើយ​ពេលនោះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ឧកញ៉ា ដែល​មាន​ដើមកំណើត​វៀតណាម​រូបនេះ ។ អ្នកស្រី​ថា «​ពូ ជួន សុវណ្ណ នគរបាល​ហ្នឹង ពេល​ណា​ក៏​ចង់​ចាប់​កូន​ខ្ញុំ ហើយ​ថ្ងៃ​ហ្នឹង​និយាយ​កុហក​កូន​ខ្ញុំ​ថា​ឡាន​ឈប់​ទទួល​អង្គរក្ស​បី​មក​នាក់ ហើយ​ក៏​ខ្ញុំ​ដឹង ខ្ញុំ​ថា មនុស្ស​ចិត្ត​ខ្មោច​អ៊ីចឹង​អត់​ល្អ​ទេ​។ ប្រហែល​១០០​នាក់ ហើយ​ភ្ជង់​[​កាំភ្លើង​]​ឡាន​មុខ​ខ្ញុំ​ប្រហែល​២០​នាក់ យក​កាំភ្លើង ហើយ​ឲ្យ​លើក​ដៃឡើង ហើយ​កូន​ខ្ញុំ​ថា​អត់​លើកដៃ កូន​ខ្ញុំ​ថា ទេ​បងប្អូន​ច្រឡំ​ទេ អត់​មាន​ការ​អី​ទេ ច្រឡំ​ទេ ហើយ​មាន​ដីកា​ទេ គាត់​(​សមត្ថកិច្ច​)​ថា​អត់​មាន​ទេ មេ​នៅលើ​ថា​ជូន​ឧកញ៉ា​ទៅ​កន្លែងធ្វើការ​» ។​
​កាលពី​ថ្ងៃ​ចន្ទ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​អង្គរក្ស​៣​នាក់​របស់​លោក ថោង សារ៉ាត់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់ ឧកញ៉ា អឹុង ម៉េង​ជឺ ។ ប៉ុន្តែ​ឪពុកម្តាយ​ឧកញ៉ា ថោង សា​រ៉ា​ត់ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ព្រមាន​ថា ក្រុមគ្រួសារ​របស់​ពួកគាត់ នឹង​ប្តឹង​បក​ទៅកាន់​សមត្ថកិច្ច​គ្រប់​ថ្នាក់​វិញ ដើម្បី​ឲ្យ​ដក​ចេញពី​តំណែង និង​ចាប់​ដាក់គុក មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស ។​

VOD បាន​ទាក់ទង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ជួន ណារិន ស្នងការរង ព្រមទាំង​លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាច្រើន​ដង តែ​ពេល​ទូរ​សព្ទ​ចូល​ហើយ​ត្រូវ​ចុច​ផ្តាច់​វិញ ។​
ឧកញ៉ា ថោង សារ៉ាត់ គឺ​ជា​ថៅកែ​បុរី​៩៩៩ ។ លោក​ធ្លាប់​ត្រូវបាន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​ពី​បទ​រំលោភសេចក្តីទុកចិត្ត ករណី​លក់​ផ្ទះ​ឲ្យ​លោក អាំង មាលតី ដោយ​មិន​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​តាម​ការកំណត់​ក្នុង​កិច្ចសន្យា ។​
សារព័ត៌មាន​ក្នុងស្រុក​ខ្លះទៀត​បាន​ផ្សាយ​ថា ការស្លាប់​របស់​លោក​ឧកញ៉ា អឹុង ម៉េង​ជឺ ធ្វើ​ឲ្យ​ខកខាន​ការចូល​បំភ្លឺ​នៅ​តុលាការ​ទៅ​ពាក្យបណ្តឹង​របស់​ឧកញ៉ា​ម្នាក់ទៀត ដែល​គេ​មិន​ប្រាប់​ឈ្មោះ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី តម្លៃ​រាប់​លាន​ដុល្លារ​នៅ​បឹង​មួយ​ជាយ​រាជធានី​ភ្នំពេញ ៕
សូមសរសេរមកលោក អឹុង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

No comments: