A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 December 2014

Thong Sarath's parents give power of attorney to 5 relatives to manage their businesses while they are in prison ឪពុក​ម្តាយ​លោក​ ថោង សារ៉ាត់​ ផ្ទេរ​សិទ្ធ​គ្រប់គ្រង​ក្រុមហ៊ុន​ឲ្យ​សាច់ញាតិ​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអង្គារ ទី9 ធ្នូ 2014 | 

ឪពុកម្តាយ​ឧកញ៉ា​ ថោង សារ៉ាត់ កាល​មិនទាន់​បញ្ជូន​ទៅ​ពន្ធ​នាគារព្រៃ​ស (រូបថតពីបណ្តាញសង្គម)
ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្រុមហ៊ុន​បុរី​៩៩៩ និង​សាច់​ប៉ាត់តេ​៩៩៩ ប្រកាស​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងមូល​ជូន​សាច់ញាតិ​ចំនួន​៥​នាក់ ខណៈ​ខ្លួន​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​សម្លាប់​ឧកញ៉ា​ម្នាក់​ ។​
​លិខិត​ផ្ទេរសិទ្ធិ​ចុះហត្ថលេខា​ដោយ​មេធាវី​ការពារ​ក្តី​ឲ្យ​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ ​គឺលោក ហេ ជីវ​អេង ចុះ​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​លើកឡើង​ថាអ្នកស្រី កែវ សា​វី និងលោក ថោង ចំរើន ដែល​គេ​ស្គាល់​ថា​ជា​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ សម្រេច​ផ្ទេរ​សិទ្ធ​ជូន​ឈ្មោះ ព្យុះ ចិន្តា, មឿន សំណាង​,​យិង ទុន និង​អ្នក​ផ្សេង​ទៀតឲ្យមើល​ថែ​ល​ក្រុមហ៊ុន​ទាំងនេះខណៈ​ខ្លួន​អវត្តមាន ​។​
ការ​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង​នេះ បន្ទាប់​លោក​លោក ថោង សារ៉ាត់ ប្រធាន​ក្រុមហ៊ុនបុរី​៩៩៩ និងក្រុមហ៊ុន​មាន​ជ័យ​លក់​សាច់​ប៉ាតេ​៩៩៩ បាន​គេចខ្លួន​បាត់បន្ទាប់ពី​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ករណី​សម្លាប់​លោក អុឹង ម៉េង​ជឺ​ ។​

​កាលពី​ពេល​ថ្មីៗ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ឃុំខ្លួន​អង្គរក្ស​៤​នាក់​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ ក្រោម​ការចោទប្រកាន់​ពី​បទ "ឃាតកម្ម​គិត​ទុកជាមុន" ដោយ​ជាប់គុក​អស់​មួយ​ជីវិត ចំណែក​ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​បញ្ជូន​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្នពាក់ព័ន្ធរក្សាទុក​អាវុធខុសច្បាប់ ​៕
សូមសរសេរមកលោក ​ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

No comments: