A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

A famous Khmer blogger uses blogging to help her study abroad យុវតី​ខ្មែរ​ម្នាក់​បង្កើត​​ប្លុក (blog) ​​ទាញ​យក​ឱកាស​ទៅ​សិក្សា​នៅ​បរទេស​

កញ្ញា​ កែវ គូនីឡា ជា​និស្សិតថ្នាក់អនុបណ្ឌិត​ផ្នែក​គោលការណ៍សាធារណៈនៅ​សិង្ហបុរីប្រភព៖​ សុខនាង​
ប្លុកគឺ​ជា​គេហទំព័រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ជាលក្ខណៈ​​បុគ្គល​ក្នុង​គោល​បំណង​​ផ្ដល់​ព័ត៌មាន​​ បញ្ចេញ​មតិ​យោបល់​លើ​បញ្ហា​​ផ្សេងៗ​ ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ ការ​អប់រំ​ ​​ផ្សព្វផ្សាយ​ផលិតផល​ និង​​ការ​កម្សាន្ត​​​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ បច្ចុប្បន្ន​នេះ​ មាន​យុវវ័យ​ខ្មែរ​ជា​ច្រើន​នាក់​បាន​​​​ប្រើ​ប្រាស់​ប្លុក​​ក្នុង​គោល​បំណង​ផ្សេង​ៗ​គ្នា​​ ពិសេស​​គឺ​ផ្ដល់​ការ​អប់រំ។
​​​
​​កញ្ញា​ កែវ​ គូនីឡា ​​​​គឺ​ជា​​​យុវតី​ម្នាក់​ដែលចូលចិត្ត​​ប្រើ​ប្រាស់​ប្លុក​​ដើម្បី​ចែក​រំលែក​ព័ត៌មាន​សង្គម​​ និង​បទ​ពិសោធន៍​ផ្សេង​ៗ​ដែល​កញ្ញា​ធ្លាប់​​ជួប​ប្រទះ​​​ពិសេស​​រៀប​រាប់​ពី​ចំណេះ​ដឹង​ ​ជំនាញ​ផ្ទាល់​ខ្លួន​​​​​ទៅដល់​សាធារណៈ​ជន​​​។

កញ្ញា​ គូនីឡា​ ចាប់​​ផ្ដើម​សរសេរ​ប្លុក​ផ្ទាល់​ខ្លួន​​មួយ​ឈ្មោះ​ ​blueladyblog.com នៅ​​​ឆ្នាំ​២០០៧​​ ​បន្ទាប់​ពី​​ទទួល​បាន​ការ​​ណែ​នាំ​ពី​មិត្ត​ភក្តិ​​​ម្នាក់​អំពី​​​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​ប្លុក​ ស្រប​ពេល​​ដែល​កញ្ញា​កំពុង​តែ​បន្ត​ការ​​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន​។ 

កញ្ញា​​​​ គូនីឡា​ ថ្លែង​ប្រាប់ ​TheBNEWS ​ដូច្នេះ​ថា​៖​«នៅ​ឆ្នាំ​២០០៧ ​ខ្ញុំចូល​រៀន​បរិញ្ញាបត្រ​​ផ្នែក​សារព័ត៌មាន​ ហើយ​នៅ​ឆ្នាំ​២០០៨​ ខ្ញុំ​បាន​បម្រើ​ការ​ជា​អ្នក​សារព័ត៌មាន​ ខ្ញុំ​ចេះ​បង្កើត​ប្លុក​នៅ​ឆ្នាំ​២០០៧​​ តាម​រយៈ​មិត្តភក្ដិ​ដោយ​គាត់​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​វា​ ក្រោយ​មក​នៅ​ពេល​ខ្ញុំ​ចុះ​ទៅ​ធ្វើ​ការ​តាម​សហគមន៍ ​ខ្ញុំ​តែង​តែ​សរសេរ​ព័ត៌មាន​ចែក​រំលែក​តាមរយៈ​ប្លុក​របស់​ខ្ញុំ​នេះ​» ។​

​កញ្ញា​ឱ្យ​ដឹង​ទៀត​​ថា ​ការ​ប្រើ​ប្រាស់​​ប្លុក​គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​​​ពិសេស​សម្រាប់​និស្សិត​គឺ ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ការ​​គិត​ច្រើន​​(Critical Thinking)​ ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​សរសេរ​​របស់​ពួក​គាត់​​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​​ ទាំង​ភាសា​បរទេស​និង​ភាសា​ខ្មែរ​ និង​ក៏​ជួយ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​ហ៊ុន​ឬ​ស្ថាប័ន​ផ្សេង​ៗ​​ទៅ​លើ​​ប្រវត្តិ​រូប​សង្ខេប​(CV)របស់ពួកគាត់​ផង​ដែរ​​។ កញ្ញា​ សង្កត់​​​ធ្ងន់​​ថា​ ​​​​​​អ្នក​សរសេរ​ប្លុក​ក៏​​ជា​សហគ្រិន​មួយ​រូប​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​អាន​បាន​​ផង​ដែរ​។​

គូនីឡា ​ធ្លាប់​ធ្វើ​ដំណើរ​ចូល​​រួម​ព្រឹត្តិការណ៍​សំខាន់​ៗ​​ និង​កម្មវិធីសិក្សា​ជា​ច្រើន​​​ដែល​រៀប​ចំ​នៅ​តាម​​បណ្ដា​ប្រទេស​មួយ​ចំនួន​​នៅ​ក្នុង​ពិភព​លោក។ ​​​កញ្ញា​ មាន​ឱកាស​ច្រើន​ ដោយ​សារ​តែ​​កញ្ញា​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​តាម​ប្រព័ន្ធ​សារ​​អេឡិចត្រូនិក​​​​ដោយ​​ភ្ជាប់​ជាមួយ​ប្លុក​ផ្ទាល់​ខ្លួន​របស់​នាង។​ 

កញ្ញា​ថ្លែង​ថា​៖​«​បើ​​​ចំណាយ​​ដោយ​ខ្លួន​ឯង​ ទៅ​ចូល​រួម​កម្ម​វិធី​សិក្សា​ផ្សេង​ៗ​​ ខ្ញុំ​​មិន​មាន​លទ្ធ​ភាព​​នោះ​ទេ​​ ប៉ុន្តែ​ដោយ​សារ​មាន​សមត្ថភាព​ផ្នែក​ព័ត៌មាន​សង្គម​ ​​ខ្ញុំ​​អាច​មាន​ឱកាស​ច្រើន​ នៅ​ពេល​ដែល​ខ្ញុំ​ដាក់​គេ​ជ្រើស​រើស​យក​មែ​ន​ ដូច្នេះ​មាន​ន័យ​ថា​នៅ​ពេល​យើង​បង្ហាញ​សមត្ថភាព ​និង​បទ​ពិសោធន៍​របស់​យើង​តាម​រយៈ​ប្លុក​ ​​វា​ជួយ​ឱ្យ​​យើង​មាន​ឱកាស​ទៅ​ចូល​​រួម​កម្ម​វិធី​សិក្សា​នៅ​ក្រៅ​ប្រទេស​​បាន​ផង​ដែរ​»។​
​​​​​​
ការ​ប្រើ​ប្រាស់​ប្លុក​ ក៏​អាច​​​ឱ្យ​យើង​រក​ប្រាក់​ចំណូល​បាន​ផង​ដែរ​ ពី​ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្មផ្សេង​ៗ​របស់​ក្រុម​ហ៊ុន​​ តាម​រយៈ​ការ​បង្កើត​ភាពល្បីល្បាញ​​របស់​ខ្លួន​(Personal Brand Name)ដោយ​អាច​​រក​បាន​​ជា​មធ្យម​ចន្លោះ​​​​ពី ​​២០០០​ដុល្លារ​​ទៅ​៣០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់ ​ពី​​កញ្ញា​ គូនីឡា​។ 
​​
​បច្ចុប្បន្ន​នេះ​កញ្ញា​ កែវ គូនីឡា​​ ​ជា​​និស្សិត​ថ្នាក់​អនុបណ្ឌិត​​​ផ្នែក​គោល​ការណ៍​សាធារណៈ​(Public Policy) នៅ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​(​National University of Singapore) ​​ហើយ​​កញ្ញា​គឺ​ជា​កូន​ទី​៤​ ចំណោម​បង​ប្អូន​៥​នាក់​ ក្នុង​​គ្រួសារ​​ រស់​នៅ​រាជ​ធានី​ភ្នំពេញ​​៕

អត្ថបទ ៖ ចាន់ សុខ នាង​​ 

No comments: