A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

Actor Sophorn Lary took photos on Koh Tral as souvenir for his wedding day សុភ័ណ្ឌ ឡារី ថត​រូប​នៅ​កោះ​ត្រល់​សម្រាប់​ថ្ងៃ​រៀបការ

សុភ័ណ្ឌ ឡារី និង​គូ​ដណ្ដឹង​នៅ​ឆ្នេរ​កោះ​ត្រល់​​។
សុភ័ណ្ឌ ឡារី និង​គូ​ដណ្ដឹង​នៅ​ឆ្នេរ​កោះ​ត្រល់​​។ រូបថត Facebook/Sophorn Lary
ភ្នំពេញ: ដោយ​ចង់​ឲ្យ​មហាជន​ និង​ភ្ញៀវកិត្តិយស​បាន​ឃើញ​ពី​ទេសភាព​ដ៏​កម្រ​នៅ​កោះ​ខ្មែរ​ដែល​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ជិត​ខាង​នោះ តារា​សម្តែង​មហាជន​ឲ្យ​ងារថា តារា​បក្ស​សង្គ្រោះជាតិ លោក សុភ័ណ្ឌ ឡារី បាន​នាំ​គូ​ដណ្តឹង​សម្រស់​មិន​ចាញ់​តារា​ភាពយន្ត ទៅ​ដើរ​កម្សាន្ត និង​ថត​រូប​នៅ​កោះ​ត្រល់​ទុក​សម្រាប់​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​លោក»។
តារា​ភាពយន្ត​មិន​សូវ​សម្បូរ​ការងារ​សិល្បៈ​ក្នុង​ស្រុក​រូប​នេះ​បាន​ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​​ ថា៖ «នៅ​​មាន​តំបន់​វប្បធម៌​ដ៏​អស្ចារ្យ​ពីរ​ទៀត ដែល​ខ្ញុំ និង​គូដណ្តឹង​ត្រូវ​បណ្តើរ​គ្នា​ទៅ​ថត​រូប​ទុក​ធ្វើ​ជា​និមិត្ត​រូប​ថ្ងៃ​អាពាហ៍​ពិពាហ៍»។
តារា​មាន​កំណើត​ពី​ទឹក​ដី​ខេត្ត​ព្រៃ​វែង​រូប​នេះ បញ្ជាក់​ដោយ​ភាព​ម៉ឺងម៉ាត់​ទៀត​ថា៖​ «បន្ថែម​លើ​រូបភាព​ដែល​ខ្ញុំ​បណ្តើរ​គូ​ដណ្តឹង​ទៅ​ថត និង​សរសេរ​ប្រាប់​ជា​សាធារណៈ រូប​ថត​ទាំង​អស់​ដែល​ថត​នៅ (កោះត្រល់) ខ្ញុំ​ថត​ទុក​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួក​ខ្ញុំ​នោះ​នៅ​មាន​២​កន្លែង​ទៀត។ ទី​មួយ​គឺ​នៅ​សៀមរាប ប្រាសាទ​អង្គរវត្ត និង​ទី​ពីរ​នៅ​តំបន់​អារ៉ែង ដែល​មុន​នេះ​រដ្ឋាភិបាល​ឲ្យ​ចិន​ធ្វើ​ទំនប់​វារី​អគ្គិសនី​»។
ក្រៅពី​រូបភាព​នែបនិត្យ​ជា​ច្រើន​សន្លឹក​ភ្ជាប់​នូវ​សារ​បង្កប់​អត្ថន័យ​ជាតិ​និយម មហាជន​ភ្ញាក់​ផ្អើល​នឹង​វត្តមាន​ស្រី​ស្អាត​ជា​គូដណ្ដឹង​របស់​លោក​ដែរ ខណៈ​កន្លង​មក​ សុភ័ណ្ឌ ឡារី មិន​ដែល​ព្រលយ​រឿង​​ស្នេហា ឬថា​ជិត​ចូល​រោងការ​ជា​មួយ​នារី​ណា​ម្នាក់​នោះ​ទេ។

បកស្រាយ​ពី​ចម្ងល់​នោះ តារា​ភាពយន្ត​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្រៅ​ស្រុក​ជា​ជាង​ក្នុង​ស្រុក​លោក សុភ័ណ្ឌ ឡារី ​បាន​សារភាព​ថា៖​ «នាង​ជា​គូដណ្តឹង​ទើប​នឹង​ភ្ជាប់​ពាក្យ​កាល​ពី​មួយ​ខែ​មុន​នេះ។ នាង​មិន​មែន​ជា​តារា​ទេ ជា​កូន​អ្នក​នៅ​ភ្នំពេញ​»។
Content image - Phnom Penh Post
លោក​​រៀបរាប់​ត្រួសៗ​ពី​នារី​ម្ចាស់​ចិត្ត​ថា៖​ «លីឌា ជា​កូន​អ្នក​ភ្នំពេញ តែ​មិន​មែន​ជា​តារា​ដូច​ខ្ញុំ​ទេ។ ពួក​យើង​បាន​ស្គាល់​គ្នា​ជាង​បី​ឆ្នាំ​ហើយ តែ​ទើប​នឹង​រៀបចំ​ភ្ជាប់​ពាក្យ​កាល​ពីមួយ​ខែ​មុន​ហ្នឹង តែ​ក៏​មិន​នៅ​យូរ​ដែរ។ ពួក​យើង​ជិត​ដល់​ថ្ងៃ​រៀបការ​ហើយ​»។
បញ្ជាក់​ពី​កាលបរិច្ឆេទ​ថ្ងៃ​ដឹក​ដៃ​កូន​ក្រមុំ​ចូល​រោង​ការ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​នោះ តារា​ភាពយន្ត​ដែល​ល្បី​ថា​មាន​ទឹក​ចិត្ត​មនុស្ស​ធម៌ ដើរ​ធ្វើ​អណ្តូង​ទឹក​ និង​ផ្ទះ​ឲ្យ​ជន​ចាស់​ជរា​ជ្រកកោន​ក្រោយ​ពី​បញ្ចប់​ការ​សម្តែង​នៅ​ប្រទេស​មហា​អំណាច​សហរដ្ឋ​អាមេរិក​រូប​នេះ បន្ត​ថា៖ «ខ្ញុំ​និង​ដឹកដៃ​គូដណ្តឹង​ចូល​រោង​ការ​នៅថ្ងៃ​ទី​២៦ ខែបួន​ ខាង​មុខ ដែល​គ្រោង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន​៥០តុ ប៉ុន្តែ​ភាគ​ច្រើន ជា​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​បក្ស ដោយ​ឡែក​តារាៗ​មាន​ចំនួន​ត្រឹម​១០០​នាក់​ទេ​»។
លោក​អះអាង​ថា នៅ​ថ្ងៃ​ទទួល​ភ្ញៀវ​នៃ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​លោក និង​គូដណ្តឹង​នោះ​នឹង​មាន​កម្មវិធី​ប្លែក​ពីការ​រៀប​អាពាហ៍​ពិពាហ៍​ទូទៅ។
លោក សុភ័ណ្ឌ ឡារី និយាយ​ថា៖​ «យើង​នឹង​មាន​ចាក់​ស្លាយ​បង្ហាញ​ពី​រូបភាព​ដែល​ខ្ញុំ​នាំ​គូ​ដណ្តឹង​ទៅ​ថត​រូប ​នៅ​កោះត្រល់​ ប្រាសាទ​អង្គរវត្ត​និង​នៅ​តំបន់​អារ៉ែង ហើយ​ក៏​មាន​ក្រុម​យុវជន​ពាក់​អាវ បង្ហាញ​ពី​ការ​ការពារ ស្រឡាញ់​ព្រៃ​ធម្មជាតិ​ខ្មែរ​ដើរ​បង្ហាញ​ឲ្យ​ធ្វើ​ដូច​ជា​ទស្សនីយភាព​ពញ្ញាក់​អារម្មណ៍​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ថែម​ទៀត​»។
លោក​បាន​បញ្ជាក់​ពី​ចេតនា​នាំ​គូ​ដណ្តឹង​ដើរ​ថតរូប​នៅ​តំបន់​​ចម្រូង​ចម្រាស​ដើម្បី​យក​មក​ចាក់​បង្ហាញ​នៅ​ថ្ងៃ​រៀបការ​នោះ​ថា មិនមែន​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល ឬ​កេង​ចំណេញ​នយោបាយ​ខាង​ណា​ដែរ។
លោក​បកស្រាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ស្រឡាញ់​ទេសភាព​ទាំង​នេះ និង​ចង់​ឲ្យ​មហាជន​ដឹង​ថា​កោះ​ត្រល់​ជាទឹក​ដី​ខ្មែរ​មាន​ទេសភាព​ល្អ​ប៉ុនណា​?»។
លោក សុភ័ណ្ឌ ឡារី និយាយ​ថា​៖​ «មិន​ដែល​មាន​តារា​សិល្បៈ​ណា​ចង់​យក​រូបភាព​បែប​នេះ​ទៅ​បង្ហាញ​ក្នុង​ថ្ងៃ​រៀបការ​ទេ ក្រៅ​ពី​គេ​ថត​នៅ​កន្លែង​ដូចជា រមណីយដ្ឋាន​ល្បីៗ និង​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ ទើប​តែ​មាន​ខ្ញុំ​មួយ​គត់​សម្រាប់​ខ្មែរ​»៕
រូបថតទាំងអស់ដែលថតនៅ (កោះត្រល់) ខ្ញុំថតទុកសំរាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកខ្ញុំ ខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូនក្នុងនិងក្រៅប្រទេស យុវជន យុវតី អ្នកស្នេហាជាតិចូលរួមអោយច្រើនកុះករទាំងអស់គ្នា សូមអរគុណ!!!!
 — withVannak Men Men and 94 others.

1 comment:

Anonymous said...

Sophorn Larry,

Wishing you have a happy married life.
You have done so many good things for Khmer people and Cambodia.

Chhary