A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

Cambodia-Vietnam plan to re-plant the twin border markers in Tbong Khmum province, which were secretly pulled out by unknown person(s) កម្ពុជា​-​វៀតណាម​គ្រោង​ដាំ​ឡើងវិញ​នូវ​បង្គោល​ភ្លោះ​តម្រុយ​ព្រំដែន​ ដែល​គេ​លួច​ដក​នៅ​ត្បូងឃ្មុំ​​

ដោយ៖​ ឡេង ចាន់​រតនា​ | ថ្ងៃព្រហស្បតិ៍ ទី29 មករា 2015, 

​នគរបាល​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា និង​នគរបាល​ខេត្ត​តា​យ​និញរ​បស់​វៀតណាម គ្រោង​ដាំ​បង្គោល​ភ្លោះ​តម្រុយ​ព្រំដែន​លេខ​១៣០/១​ឡើង​វិញ​នា​ពេល​ឆាប់ៗ បន្ទាប់​ពី​សម្ថ​កិច្ច​នៃ​ខេត្ត​ទាំង​ពីរ​ទើប​បាន​រកឃើញ​បង្គោល​ភ្លោះ​តម្រុយ​ព្រំដែន​ត្រូវ​គេ​លួច​ដក​ចេញ ។​
គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ុស្ដិ៍​អន្លង់​ជ្រៃ បាន​ប្រទះឃើញ​បាត់​បង្គោល​ភ្លោះ​តម្រុយ​ភ្លោះ​លេខ​១៣០/១ នៅ​ចុះ​ពេល​ប្រតិ​បត្ដិកា​រចល័ត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ត្រង់​ភូមិ​តាំង​ណា​ម ឃុំ​តាំង​ប៉ិន ស្រុក​តាំង​បៀ​ង ខេត្ដ​តា​យ​ន៉ិ​ញ ។ សមត្ថកិច្ច​ប៉ុស្តិ​អន្លង់​ជ្រៃ បាន​ផ្តល់​ព័ត៌មាន​ដល់​កម្លាំងប៉ុស្តិ៍​៨៣៣ របស់​ប្រទេស​វៀតណាម​ឲ្យជួយ​សហការណ៍​គ្នា​ដើម្បី​រក ហើយ​នៅ​ម៉ោង​ប្រមាណ​១០ ​និង​១៥​នាទី ថ្ងៃ​ដដែល កម្លាំង​ប៉ុស្តិ៍​៨៣៣ របស់​វៀតណាម​បាន​រកឃើញ​បង្គោល​ភ្លោះ​តម្រុយ​សីមា​លេខ ១៣០/១ នៅ​ក្នុង​អូរ​ជិត​កន្លែង​បាត់​ចម្ងាយ​៥​ម៉ែត្រ ។​

​គេហទំព័រ​របស់របស់​នគរបា​ល​ជាតិក៏​បាន​ស្រង់​សម្ដី​ស្នងការ​នគរបាល​ខេត្ដ​ត្បូងឃ្មុំ ​លោក ម៉ៅ ពៅ ដែល​បាន​ថ្លែងកាលពី​ថ្ងៃ​ទី​២៨ ខែ​មករាថាភាគី​ប្រទេស​ទាំង​ពីរ​បាន​ជួបប្រជុំ និង​ព្រមព្រៀងគ្នា​ដាំ​បង្គោល​ព្រំដែន​នៅ​ទីតាំង​ដើម​វិញ ដោយ​មាន​ការចូលរួម​ពី​ភាគី​ទាំងពីរ​ព្រមទាំង​បន្ដ​ស៊ើបអង្កេត​រក​ជនល្មើស​ ដែល​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​នោះ ៕
សូម​សរសេរ​មក​លោក ឡេង ចាន់​រតនា តាមរយៈ cjlengchanratana@gmail.com

No comments: