A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 January 2015

China pledges to continue to provide aid to Cambodia for 2015 ចិន​សន្យា​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ ២០១៥​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃព្រហស្បតិ៍ ទី1 មករា 2015, 

លោក យ៉ាង ជាឈី (ឆ្វេង) និង​លោក ហោ ណាហុង នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងមួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ (រូប​ពី​គេហទំព័រ​ក្រសួង​ការបរទេស)
​ប្រទេស​ចិន បាន​សន្យា​ផ្តល់​ជំនួយ​បច្ចេកទេស  និង​ជំនួយឥតសំណង​ដល់​កម្ពុជា​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព និង​ពង្រឹង​កិច្ច​ស​ប្រតិបត្តិកា​រវាង​ប្រទេស​ទាំង​ពីរ ។​
​គេហទំព័រ​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យដឹងថា ក្នុងអំឡុងពេល​ទស្សនៈ​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​កាលពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក យ៉ាង ជាឈី (YANG Jiechi) និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ហោ ណាំហុង  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ។​
​កិច្ចព្រមព្រៀង​ទាំងនោះ​មាន កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស (​ជំនួយឥតសំណង ចំនួន ៧០០ លាន​យ័ន​) កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស (​កម្ចី​ឥត​ការប្រាក់ ចំនួន ២០០ លាន​យ័ន​) លិខិត​ប្តូរ​សារ ស្តីពី​ការផ្តល់​ម៉ាស៊ីន​អេកូ​ចំនួន ២០០ គ្រឿង ដោយ​ប្រទេស​ចិន ដល់​កម្ពុជា​។

​ក្រៅពីនោះ ចិន​ក៏​សន្យា​ជួយ​រៀបចំ​ផែនការ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា  គម្រោង​សាងសង់​អគារ​សន្តិសុខ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា  កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា និង​ក្រសួង​ការពារ​ជាតិចិន និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា និង​ក្រសួង​អប់រំ​ចិន​។​
​នៅ​ឆ្នាំ​២០១៥ ចិន​សន្យា​ផ្តល់​ភាពអនុគ្រោះ​ដល់​កសិផល​កម្ពុជា នាំ​ចូល​ទៅ​ប្រទេស​ចិន ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្នែក​កងទ័ព ដើម្បី​ដក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ។ ប្រទេស​ចិន​ក៏​បាន​សន្យា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទេ្វ​ភាគី​ឲ្យ​ដល់ ៥០០ ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០១៧ បង្កើន​ជើងហោះហើរ​ត្រង់​ចិន​-​កម្ពុជា ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគ​ចិន​នៅ​កម្ពុជា និង​ការផ្លាស់ប្តូរ​បទពិសោធន៌​គ្នា រវាង​គណបក្ស​កុម្មុនីស្ត​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា ៕
សូម​សរសេរ​មក​លោក ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

No comments: