A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 January 2015

China's First Modern Airliner Has Finally Been Cleared To Fly ក្រុមហ៊ុន​អាកាសចរណ៍​ចិន​​ ​ប្រើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​​ផលិត​ក្នុង​ស្រុក​​ដ៏​ទំនើប​ដំបូង​បំផុត

BENJAMIN ZHANG JAN 3 2015,
COMAC ARJ21-700 Chinese Regional Jet

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ មួយ​​បាន​​ទទួល​​​ការ​​យល់​ព្រម​ពី​រដ្ឋាភិបាល​ឱ្យ​ប្រើ​ប្រាស់​​យន្តហោះ​​​ផលិត ​ក្នុង​ស្រុក​​ដែល​មាន​លក្ខណៈ​ទំនើប​​សម្រាប់​ដឹក​អ្នក​ដំណើរ​​ដំបូង​ផុត​​។ តាម​ផែន​ការ​ គម្រោង​នេះ​នឹង​​អាច​សម្រេច​បាន​នៅ​ឆ្នាំ​២០១៥​ ​នេះ។ ​ ​

​​យន្តហោះ​​ឈ្មោះ​ ARJ21-700 ជា​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ Comac ​​ដែល​គេ​រំពឹង​ថា​​វា​​អាច​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ផលិតផល​យន្តហោះ​ធំ​ៗ​របស់​បស្ចិម​ប្រទេស។ ​​យន្តហោះ​នេះ​ត្រូវ​បាន​សាកល្បង​​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៨​ ​ប៉ុន្តែ​ដោយ​សារ​តែ​ការ​រចនា​មិន​ទាន់​ស្អាត​​ធ្វើ​ឱ្យ​ចង្វាក់​ផលិត​កម្ម​ត្រូវ​បាន​ផ្អាក​មួយ​រយៈ។ 

​​​យោង​តាម​​​សារព័ត៌មាន​ផ្ដោត​ទៅ​លើ​​អាកាសចរណ៍​​​ Aviation Week ​បាន​ឱ្យ​ដឹង​ថា​ ​​យន្តហោះ​ចំនួន​ពីរ​គ្រឿង​ដំបូង​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Chengdu Airlines នៅ​ខែ​មេសា​ ឬ​ឧសភា​ ឆ្នាំ​២០១៥​ ខាង​មុខ។ ​​​លក្ខណៈ​ពិសេស៖​
-មាន​កៅ​អី​ចំនួន​ ​៩០​ (ជា​ប្រភេទ​ខ្នាត​តូច​ និង​មធ្យម) 
-អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​​ជាង​ ​៣២០០​គីឡូម៉ែត្រ​
-បើ​មើល​ពី​សម្បក​ក្រៅ​​ការ​រចនា​រូប​រាង​គឺ​មាន​លក្ខណៈ​ស្ដង់ដារ​​មាន​ម៉ាស៊ីន​នៅ​ខាង​ក្រោយ​ពីរ​ និង​​មាន​កន្ទុយ​រាង​អក្សរ​ T
-ក្រុមហ៊ុន​មាន​គម្រោង​​ផលិតផល​យន្តហោះ​ខ្នាត​ធំ​ ARJ21-900 ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​
-ក្រុមហ៊ុន​កំពុង​តែ​ផលិតផល​​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​​ប្រជែង​ជា​មួយ​​ Boeing 737 និង​ Airbus A320
-យន្តហោះ​មាន​កៅអី​អង្គុយ​ប្រាំ​ជួរ​
​-​កន្លែង​អ្នក​បើកបរ​​បំពាក់​ទៅ​ដោយ​កញ្ចក់​​ទំនើប​ជា​មួយ​បច្ចេកវិទ្យា​ Honeywell fly-by-wire 
-តម្រូវ​ការ​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ពី​សំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​នឹង​កើន​ឡើង​ដល់​ ៧៨០​ពាន់​លាន​ដុល្លារ៕

ដោយ៖ ឬទ្ធិ

After more than a decade of development, China’s first homegrown airliner has finally earned approval from the country’s government to carry passengers.
The ARJ21-700, from China’s government-owned aircraft manufacturer, Comac, is designed to compete with offerings from western aeroplane makers.
First test flown in 2008, the ARJ21-700 has overcome a series of design setbacks and production delays.
According to Aviation Week, the first two production jets will be delivered to Chengdu Airlines in April or May of 2015. Whether the ARJ21 will become a truly effective passenger carrier remains to be seen, but it will definitely force the competition to take notice.

It's expected to have a range of around 2,000 miles.

No comments: