A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 January 2015

CNRP denies it's security force disturb anti-party protest by a sacked party official Ms Lak Sopheap បក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ថា​បក្ស​រំខាន​និង​រារាំង​ការ​តវ៉ា​របស់​អ្នកស្រី ឡាក់ សុភាព

ហូរ វ៉ាន់ ៦២០
លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ នៅ​មុខ​តុលាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២២ សីហា​ ឆ្នាំ២០១៤។
RFA/Den Ayuthyea
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា មន្ត្រី​គណបក្ស​នេះ​រៀបចំ​ឲ្យ​មាន​មនុស្ស​រំខាន និង​រារាំង​ដល់​ការ​តវ៉ា​របស់ អ្នកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក ដែល​ត្រូវ​បក្ស​បណ្ដេញ​ចេញ។
ការ​បដិសេធ​នេះ ធ្វើ​ឡើង​ដោយ​សមាជិក​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហូរ វ៉ាន់ បន្ទាប់​ពី អ្នកស្រី ឡាក់ សុភាព ចោទ​ប្រកាន់​ថា ហ្វូង​មនុស្ស​មួយ​ចំនួន​ដែល​រំខាន​ការ​តវ៉ា​របស់​អ្នកស្រី នា​មុខ​ទីស្នាក់ការ​គណបក្ស នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នកស្រី ឡាក់ សុភាព អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​បណ្ដេញ​អ្នកស្រី​ចេញ​ពី​គណបក្ស គឺ​មាន​ភាព​អយុត្តិធម៌។ អ្នកស្រី​ថ្លែង​ថា ការ​តវ៉ា​របស់​អ្នកស្រី គឺ​ចង់​កែ​លម្អ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​កុំ​ឲ្យ​មាន​បក្ខពួក និង​គ្រួសារ​និយម​នៅ​ផ្ទៃ​ក្នុង​បក្ស ជាពិសេស គឺ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស។ ការ​តវ៉ា​របស់​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា មាន​ស្រែក​រំខាន ដូច​ជា ស្រែក​ទារ​លុយ​ពី​អ្នកស្រី​ថា ជំពាក់​ថ្លៃ​កាហ្វេ ជាដើម។ អ្នកស្រី​ថ្លែង​ថា មិន​បាន​ជំពាក់​អ្វី​ទេ ហើយ​អ្នកស្រី​សន្យា​ថា​នឹង​តវ៉ា​ម្ដង​ទៀត​នៅ​ពេល​ណា​មួយ​ខាង​មុខ​នេះ៕

Give our kids a better deal 

PHNOM PENH (The Cambodia Herald) -- Security guards, supporters as well as bodyguards of Sam Rainsy disturbed and prevented a former opposition senior official Lak Sopheap, along with her supporters, from protesting outside the headquarters of Cambodia National Rescue Party. 

CNRP's supporters and security guards shouted at Lak Sopheap, while others demanded her to pay back the money she owed them, causing disorder and chaos outside the party. 

They also dispersed passengers and prevented journalists from having access to Lak Sopheap. 

The dispersion and disturbance by CNRP's supporters led to confrontation with Lak Sopheap's supporters, but was being intervened by civil society activists who asked Lak Sopheap to leave the scene because of fear that violence may break out. 

Lak Sopheap, a former member of CNRP's Board of Directors, was recently removed by CNRP's disciplinary committee after she accused leadership of the party of being involved in corruption associated with up to USD 40 millions.
- See more at: http://www.thecambodiaherald.com/cambodia/cnrps-security-force-disturb-protest-against-dismissal-of-a-party-senior-official-7971#sthash.5oamy2oC.dpuf

No comments: