A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 January 2015

Corruption in purchasing steel from Hun Sen's crony, Oknha Lao Meng Khin/Choeung Sopheap, for the construction of bridges cost 3 times higher than market price [More documents inside] ធ្លាយ​រឿង​អំពើ​ពុក​រលួយ​រាជរដ្ឋាភិបាល​ទិញ​ដែក​ស្ពាន​បា​ឡេ​ត៍រាប់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ថ្លៃ​ជាង​ទីផ្សារសេរី​៣​ដង​

Posted by  on September 2, 2014
Lav-Mengkhin-Iron
​យ៉ាង​ហោច​ណាស់​មាន​ទឹកប្រាក់​ចំនួន​៣៤.៣៣២.៩២០​ដុល្លារ​អា​មេ​រិ​ក​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មានសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បានចំណាយ​លើ​ការ​ទិញ​ដែក​ស្ពាន​បា​ឡេ​ត៍​ប្រវែង​៧.២២៩​ម៉ែត្រ​ ពី​ក្រុមហ៊ុន​ហាក់​ ហ៊ី​ អាហរ័ណ​ នីហរ័ណ​ និង​ក្រុមហ៊ុន​ហាក់​ ហ៊ី​ វណ្ណ​សិង្ហ​ អាហរ័ណ​ នីហរ័ណ​ គ្រប់គ្រង​ដោយ​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ និង​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​ យាយ​ភូ​ ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ (​ទឹកប្រាក់​ចំនួន​២៤.០៩៤.២២០​ដុល្លារ​អា​មេ​រិ​ក​)​ និង​ដែក​ស្ពាន​បា​ឡេ​ត៍​ប្រវែង​៣.៣០៣​ម៉ែត្រ​ ពី​ក្រុមហ៊ុន​អាន​ឡុ​ង​ អា​ហ្សិត​ អភិវឌ្ឍន៍​ ពាណិជ្ជ​(An​ Long​ AZ​ Commercial​ Development)​ គ្រប់គ្រង​ដោយ​លោកស្រី​ឧកញ៉ា​ គូ​ គី​ម​ឡុ​ង​ (​ទឹកប្រាក់​ចំនួន​១០.២៣៨.៧០០​ដុល្លារ​អា​មេ​រិ​ក​)​ នា​អំឡុង​ចុងឆ្នាំ​២០០១​ និង​ឆ្នាំ​២០០២​កន្លង​ទៅ​ តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដែល​តម្លៃ​នៃ​ការ​ទិញ​ដែក​ស្ពាន​បា​ឡេ​ត៍​តាម​របៀប​មិន​ដេញថ្លៃ​ជា​សាធារណៈ​នេះ​ គឺ​ថ្លៃ​ជាង​តម្លៃ​នៅលើ​ទីផ្សារសេរី​រហូត​ដល់​ទៅ​ចំនួន​ជាង​៣​ដង​ឯណោះ​ ។​
​យោង​តាម​ស្មារតី​លិខិត​លេខ​១៦៣៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០០១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០១​ របស់​បុរស​ខ្លាំង​ នៅ​លើ​លិខិត​លេខ​៤៦១៥​សហ​វ​ ចុះ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០០១​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ តំណាង​ដោយ​ឯកឧត្តម​ ឈិ​ន​ គង់​ហ៊ាន​ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​ បាន​ចុះ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០០១​ ស្តី​ពី​ការ​ផ្គត់ផ្គង់​ដែក​ស្ពាន​បា​ឡេ​ត៍​ប្រវែង​៣.០០៣​ម៉ែត្រ​ (​ក្នុង​នោះ​ប្រភេទ​ SS​ ប្រវែង​១.៥០៣​ម៉ែត្រ​ និង​ប្រភេទ​ DS​ ប្រវែង​១.៥០០​ម៉ែត្រ​)​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​៩.៣៨៥.២០០​ដុល្លារ​អា​មេ​រិ​ក​ ជាមួយ​លោកស្រី​ឧកញ៉ា​ គូ​ គី​ម​ឡុ​ង​ នាយិកា​ក្រុមហ៊ុន​ អាន​ឡុ​ង​ អា​ហ្សិត​ អភិវឌ្ឍន៍​ ពាណិជ្ជ​ និង​ក្រោយមក​មានការ​ផ្គត់ផ្គង់​ដែល​ស្ពាន​បា​ឡេ​ត៍​ប្រវែង​៣០០​ម៉ែត្រ​បន្ថែម​ទៀត​ សរុប​ប្រវែង​៣.៣០៣​ម៉ែត្រ​ និង​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​១០.២៣៨.៧០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​យោង​តាម​ស្មារតី​លិខិត​លេខ​២៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០០២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០០២​ របស់​បុរស​ខ្លាំង​ នៅ​លើ​លិខិត​លេខ​០១៣​ក​អ​ជ​ ចុះ​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០០២​ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​)​ ក្រសួង​អភិវឌ្ឍន៍ជនបទ​តំណាង​ដោយ​ឯកឧត្តម​ សួ​ស​ គង់​ ជា​អនុរដ្ឋលេខាធិការ​ និង​ជា​អនុប្រធាន​ PEAC​ បាន​ចុះ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​ផ្គត់ផ្គង់​ដែក​ស្ពាន​បា​ឡេ​ត៍​ប្រភេទ​ DS​ ប្រវែង​២.១៦៥​ម៉ែត្រ​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​៧.២៣១.១០០​ដុល្លារ​អា​មេ​រិ​ក​ ជាមួយ​ក្រុមហ៊ុន​ហាក់​ហ៊ី​ អាហរ័ណ​ នីហរ័ណ​ តំណាង​ដោយ​លោក​ឧកញ៉ា​ ហាក់​ ប៊ុ​ន​ថា​ ជានា​យក​ក្រុមហ៊ុន​ ។​
​យោង​តាម​ស្មារតី​លិខិត​លេខ​៨២៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​(​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​បុរស​ខ្លាំង​នៅ​លើ​លិខិត​លេខ​១៤០៣​ក​អ​ជ​ ចុះ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​)​ ក្រសួង​អភិវឌ្ឍន៍ជនបទ​តំណាង​ដោយ​ឯកឧត្តម​ ជី​ សូ​ណា​ ជា​អនុរដ្ឋលេខាធិការ​ និង​ជា​ប្រធាន​ PEAC​ បាន​ចុះ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​ផ្គត់ផ្គង់​ដែក​ស្ពាន​បា​ឡេ​ត៍​ប្រភេទ​ BLDSRF​ ប្រវែង​៥.០៦៤​ម៉ែត្រ​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​១៦.៨៦៣.១២០​ដុល្លារ​អា​មេ​រិ​ក​ ជាមួយ​ក្រុមហ៊ុន​ ហាក់​ ហ៊ី​ វណ្ណ​សិង្ហ​ អាហរ័ណ​ នីហរ័ណ​ តំណាង​ដោយ​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ជា​ប្រធាន​ក្រុមហ៊ុន​ ។​ ដូច្នេះ​ នៅ​អំឡុង​ចុងឆ្នាំ​២០០២​ គ្រាន់តែ​ក្រុមហ៊ុន​របស់​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ដែល​គេ​ស្គាល់​ថា​ ជា​ស្វាមី​របស់​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ផ្គត់ផ្គង់​ដែក​ស្ពាន​បា​ឡេ​ត៍​ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រវែង​៧.២២៩​ម៉ែត្រ​ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​២៤.០៩៤.២២០​ដុល្លារ​អា​មេ​រិ​ក​ ។​
​ការ​ផ្គត់ផ្គង់​ដែក​ស្ពាន​បា​ឡេ​ត៍​ពី​សំណាក់​ក្រុមហ៊ុន​របស់​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ ស្វាមី​របស់​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​រកស៊ី​ឈើ​ផង​ និង​ក្រុមហ៊ុន​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ដ៏​ចម្រូងចម្រាស​ផង​ និង​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោកស្រី​ឧកញ៉ា​ គូ​ គី​ម​ឡុ​ង​ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ គឺ​ត្រូវ​បាន​គិត​តម្លៃ​ជាង​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រ​ដែក​ស្ពាន​ ខណៈ​ដែល​ដែក​ស្ពាន​បា​ឡេ​ត៍​នៅ​លើ​ទីផ្សារសេរី​លក់​ក្នុង​តម្លៃ​ក្នុង​រង្វង់​ពី​៨០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​១.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រ​ដែក​ស្ពាន​ប៉ុណ្ណោះ​ (​ដោយ​គិត​ទាំង​ពន្ធ​អាករ​ និង​ថ្លៃ​ដឹក​ជញ្ជូន​រួច​ស្រេច​ផង​)​ ។​
​សរុបសេចក្តី​មក​ រូបភាព​នៃ​ការ​ផ្គត់ផ្គង់​(​ទិញ​-​លក់​)​ដែក​ស្ពាន​បា​ឡេ​ត៍រ​វាង​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ និង​ក្រុមហ៊ុន​ឯកឧត្តម​ ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ស្វាមី​លោក​ជំទាវ​ ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ជា​អនុប្រធាន​កាកបាទក្រហមកម្ពុជា​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ក្រុមហ៊ុន​របស់​លោកស្រី​ឧកញ៉ា​ គូ​ គី​ម​ឡុ​ង​ មាន​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​ ដើម្បី​បាន​លុយរាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ចែក​គ្នា​ចាយ​ រវាង​មន្ត្រី​គ្រាក់ៗ​តាម​ឋានានុក្រម​ និង​ក្រុមហ៊ុន​ឯកជន​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ពោល​គឺ​សំណុំរឿង​អំពើ​ពុក​រលួយ​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​អស់​ចំនួន​ប្រមាណ​២៣.៨០០.៩២០​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ៕​
Lav-Mengkhin-Yeay-PhouBale-Bridge-1Lav-Mengkhin-Iron-2Lav-Mengkhin-Iron-1

No comments: