A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 January 2015

Former PM Pen Sovann seriously sick with a severe stroke អតីត​នាយក​រដ្ឋមន្ត្រី លោក ប៉ែន សុវណ្ណ ឈឺ​​ធ្ងន់

ប៉ែនសុវណ្ណ
អតីត​នាយក​រដ្ឋមន្រ្តី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ។
AFP Photo
អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ លោក ប៉ែន សុវណ្ណ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​បាន​ដួល​សន្លប់​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ។
អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជាក់​ថា លោក ប៉ែន សុវណ្ណ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​សង់ត្រាល់ ក្នុង​ស្ថានភាព​ជំងឺ​សម្ពាធ​សរសៃ​ឈាម​បេះដូង និង​សម្ពាធ​សរសៃ​ឈាម​ខួរ​ក្បាល។
លោក កឹម សុខា បញ្ជាក់​ថា ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ លោក​គ្រោង​បញ្ជូន​លោក ប៉ែន សុវណ្ណ ទៅ​ព្យាបាល​បន្ទាន់​នៅ​ប្រទេស​សិង្ហបុរី ដោយ​ចេញ​ដំណើរ​នៅ​យប់​ថ្ងៃ​ទី​១៨ មករា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​តាម​សទ្ធា គាត់​ជា​មនុស្ស​ស្នេហា​ជាតិ​មួយ​រូប យើង​គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​គាត់​រស់​ត​ទៅ​ទៀត។ ខ្ញុំ​សង្ឃឹម​ថា សប្បុរសជន​នឹង​ជួយ​គាត់​ជា​បន្ទាន់ ព្រោះ​គ្រាន់​តែ​ថ្លៃ​យន្តហោះ ២៤.០០០​ដុល្លារ ហើយ​នៅ​ថ្លៃ​ព្យាបាល​ទៀត»
​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ប៉ែន សុវណ្ណ បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

1 comment:

RealKhmer said...

I pray for your prompt recovery.