A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 23 January 2015

Opposition leaders softened attitude in public statement (against the ruling CPP) មេដឹកនាំ​គណបក្ស​ប្រឆាំង​បន្ទន់​ជំហរ​ក្នុង​ការ​ថ្លែង​សារ​ជា​សាធារណៈ

ខួប​ទី​១១ ជា វិជ្ជា ៦២០
ក្រុម​សហជីព​កម្មករ ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះជាតិ ចូល​រួម​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​កន្លែង​តម្កល់​រូប​សំណាក​ត្រង់​សួនច្បារ ប៉ែក​ខាង​លិច​វិមាន​ឯករាជ្យ​នៃ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២២ មករា ២០១៥។
 RFA/Vann Vichar
មេដឹកនាំ​គណបក្ស​ប្រឆាំង​បន្ទន់​ជំហរ​ក្នុង​ការ​ថ្លែងការណ៍​នយោបាយ​ជា​សាធារណៈ​បន្ទាប់​ពី​លោក ហ៊ុន សែន គំរាម​លុបចោល​កិច្ច​ចរចា​ទាំង​អស់​នោះ។ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ព្រមាន​ត្រង់ៗ​ទៅ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ឈប់​រិះគន់​រដ្ឋាភិបាល និង​ ជំរុញ​​ឲ្យ​តុលាការ​បន្ត​ចាត់ការ​លើ​បណ្ដឹង​អាជ្ញាអ្នក​​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ៧​រូប​​ទៀត​ផង។
រយៈពេល ៣​ថ្ងៃ​មក​ហើយ​ដែល​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ម្តង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា នៅ​វិមាន​រដ្ឋ​សភា នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​ពួកគាត់​ពី​បញ្ហា​នេះ។
នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា វិញ ទាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា ប្រើ​ពេល​ប្រហែល​ជាង ២​នាទី​ប៉ុណ្ណោះ​ដើម្បី​ថ្លែងការណ៍​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជាង ១០០​នាក់​នោះ។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​មិន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​បន្តិច​ណា​ទេ តែ​ពួកគាត់​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្វែង​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ឲ្យ​ខាន​តែ​បាន​នៅ​ថ្ងៃ​ណា​មួយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​បន្ទន់​ជំហរ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​ដើរ​ផ្លូវ​ត្រូវ។ លោក​បន្ត​ថា បើ​ជា​មេ​បក្ស​ប្រឆាំង​នៅ​តែ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ត​ទៅ​ទៀត​នោះ វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​មិន​អាច​បញ្ចប់​ឡើយ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​បំភ្លឺ​ពី​បញ្ហា​ណា​ក្នុង​រដ្ឋសភា​ឲ្យ​បាន​ឆាប់ ដើម្បី​បង្ហាញ​ម្ចាស់​ឆ្នោត​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​បន្ទាប់​ពី​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​សភា ជា​ជាង​បរិហារ​រដ្ឋាភិបាល​នៅ​តាម​ចិញ្ចើម​ផ្លូវ។
​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​កោះហៅ​មន្ត្រី​រាជរដ្ឋាភិបាល​ណា​ម្នាក់​មក​ចោទ​សួរ​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋសភា​ឡើយ។ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​បាន​ត្រឹមតែ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​ឆ្លើយ​សំណួរ​ដោយ​បិទ​ទ្វារ​ប៉ុណ្ណោះ។ ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ចរចា​គ្នា​កែទម្រង់​ច្បាប់​បោះ​ឆ្នោត ហើយ​លោក សម រង្ស៉ី ក៏​នឹង​ត្រូវ​ការ​ជជែក​ជាមួយ​នឹង​លោក ហ៊ុន សែន បន្ត​ទៀត​ដើម្បី​រក​ផ្លូវ​ដោះលែង​អ្នក​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦​នាក់​ដែល​កំពុង​ជាប់​គុក​ព្រៃ​ស៕

2 comments:

Kmenhwatt said...

Cnrp please stop helping Hanoi's dogs Cpp gets away from ICC justice,Cpp thugs were/are criminal and Hanoi's dogs they worked for Hanoi to kills Khmers folks,please DO NOT be apart of the thugs to help Ho Chi Minh terrorist to accomplish his goal of colonize Srok Khmer into INDOCHINA's federation that 10000% benefits Hanoi only.If you want to follow the thugs just say so don't plays the game in the expanse of poor Khmers folks!!!

Anonymous said...



When the CNRP's leaders did not mention something political during the commemoration of Chea Vichea's death that did not mean the CNRP's leaders had softened their political stand.

On the contrary, it would be awkward if they said something "inappropriate" such as criticizing the Khmer traitor Hun Sen during that emotional time.

Bun Thoeun