A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Pen Sovann banned from entering U.S. អតីត​នាយករដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ ត្រូវបាន​អាមេរិក​ដាក់ចូល​ក្នុង​បញ្ជី​ខ្មៅ​​

Read more here: Pen Sovann: "America will remove my name from the black list", which banned him from entering America.
Give our kids a better deal
PHNOM PENH (The Cambodia Herald) -- Pen Sovann, former Prime Minister of Cambodia was banned from entering the United State for allegedly being involved in human trafficking. 
The US ban against Pen Sovann was posted Monday by Phay Siphan, secretary of state and spokesman at the Office of Council of Ministers, on his Facebook page. 
Pen Sovanna who is currently a lawmaker of opposition party, said that he was informed about this a year ago by the US embassy in Cambodia. 
He said that in 2001, he and his assistant visited the United States, but his assistant decided to escape from him in order to live in the United State, Sovann told Cambodia Express News (CEN), an affiliate of The Cambodia Herald. 
He said that his assistant returned to Cambodia two months ago, and he would bring him to appear at the US Embassy.

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃចន្ទ ទី12 មករា 2015,

ស្តាប់សំឡេង៖​

ចម្លងទុក

លោក​ ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
​អតីត​នាយករដ្ឋមន្ត្រី និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ ត្រូវបាន​ប្រទេស​អាមេរិក​ដាក់ចូល​ក្នុង​បញ្ជី​ខ្មៅ មិនឲ្យ​ចូល​ទឹកដី​អាមេរិកពា​ក់​ព័​ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស ។​
បើ​តាម​ព័ត៌មាន​ចែកចាយ​តៗ​គ្នា​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ឲ្យដឹងថា លោក ប៉ែន សុវណ្ណ និង​លោក ថាច់ សេដ្ឋា ត្រូវបាន​អាមេរិក​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ក្រោយ​ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ស្រាវជ្រាវ​រកឃើញ​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជួញដូរ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក ។​

​ឆ្លើយតប​នឹង​ព័ត៌មាន​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន សុវណ្ណ មានប្រសាសន៍ថា លោក​បាន​ទទួលបាន​ដំណឹង​ថា ឈ្មោះ​របស់​លោក​ត្រូវបាន​អាមេរិក​ដាក់​បញ្ជូល​ក្នុង​បញ្ជីខ្មៅ​ពិតមែន ។ លោក​ថា មូលហេតុ​ដែល​នាំឲ្យ​ឈ្មោះ​របស់​លោក​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​ដោយសារ​កាលពី​ឆ្នាំ​២០០១ លោក​បាន​ធ្វើដំណើរ​ទៅ​អាមេរិក​ជាមួយ​អ្នកបកប្រែ​ម្នាក់ ក្រោយ​ពេល​លោក​ទៅ​ដល់​អាមេរិក អ្នកបកប្រែ​រូបនោះ​ឈឺ​មិន​អាច​ត្រឡប់មកវិញ​បាន​ក៏​រស់នៅ​ទីនោះ​មួយរយៈ ។ លោក​ថា ក្រោយ​ពេល​លោក​ត្រឡប់មកវិញ លោក​បាន​ជូនដំណឹង​ទៅ​ស្ថានទូត​អាមេរិក​រួចរាល់​ហើយ ។​
ទោះជា​យ៉ាងណា​លោក​បន្ថែមថា លោក​កំពុង​ធ្វើ​ការដោះស្រាយ​បញ្ហា​នេះ ហើយ​អាមេរិក​នឹង​ដក​ឈ្មោះ​របស់​លោក​ចេញពី​បញ្ជីខ្មៅ​វិញ​ឆាប់ៗ ក្រោយ​ពី​ជំនួយការ​ម្នាក់​នោះ​ទៅ​បង្ហាញខ្លួន​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ។ លោក​បញ្ជាក់ថា «​យើង​យក​លិខិតឆ្លងដែន​(​របស់​អ្នកបកប្រែ​ដែល​ទៅ​ជាមួយ​លោក​) ឲ្យគេ​ឃើញ ហើយ​យក​សំបុត្រ​ពេទ្យ​ឲ្យគេ​ឃើញ [​ទើប​គេ​]​ទទួលស្គាល់» ។​
​ចំណែក​ប្រធាន​អង្គការ​សមាគម​ខែ្មរ​កម្ពុជា​ក្រោម និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី លោក ថាច់ សេដ្ឋា ប្រាប់ថា លោក​មិន​ទាន់​បាន​ទទួលដំណឹង​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​បញ្ជូល​ឈ្មោះ​របស់​លោក​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​នៅ​ឡើយ​ទេ ។ លោក​មានប្រសាសន៍ថា «​ខ្ញុំ​អត់​បាន​ឃើញ​លិខិត​ណាមួយ​ទេ ក្រសួងការបរទេស​អា​មេរិក​អីមក​ផង​» ។​
​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា លោក ជ័យ រ៉ា​ម៉ាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ ដោយ​លោក​អះអាងថា ច្បាប់​របស់​អាមេរិក​បាន​ហាមឃាត់ ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

No comments: