A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 January 2015

Pen Sovann is in critical condition after a severe stroke លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (១៩៧៩-១៩៨១) ប្រឈមមុខបញ្ហាសុខភាពដ៏ធ្ងន់ធ្ង

Sam Rainsy (R) and Kem Sokha (L) visit Pen Sovann in the Calmette hospital in Phnom Penh.

ជាមួយ ឯ.ឧ. ប៉ែន សុវណ្ណ និង វេជ្ជបណ្ឌិតរបស់គាត់ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មន្ទីពេទ្យប្រទេសសិង្ហបូរី។
H.E Chamroeun Nhay with H.E. Pen Sovann and his doctor in ICU of the hospital in Singapore !!

H.E. Pen Sovann, MP for Kampong Speu, was transferred to Singapore this morning (19/01/15) at 1:15 A.M. It was supposed that he arrived there at around 5:30 or 6 A.M. this morning.

១៨ មករា ២០១៥ / 18 January 2015, 22:30 - Pen Sovann in critical condition. See English text further.
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (១៩៧៩-១៩៨១) បច្ចុប្បន្នជាតំណាងរាស្ត្រ គណបក្សសង្រេ្គាះជាតិ ប្រឈមមុខបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។
អំបាញ់មិញនេះ លោក កឹម សុខា និងខ្ញុំ បានទៅពិនិត្យស្ថានភាពសុខភាពរបស់លោក ប៉ែន សុវណ្ណ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ដោយសារ សរសៃឈាមស្ទះនៅជិតបេះដូង និងក្នុងខួរក្បាល លោក ប៉ែន សុវណ្ណ សន្លាប់មិនដឹងខ្លួនទេ ហើយនឹងត្រូវដឹកទៅព្យាបាលនៅប្រទេសសិង្ហបុរី តាមយន្តហោះពិសេស នៅពាក់កណ្តាលអាធ្រាត្រនេះ។
គណបក្សសង្រេ្គាះជាតិ សូមអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយរួមចំណែក ក្នុងការព្យាបាលលោក ប៉ែន សុវណ្ណ ដោយផ្តល់វិភាគទាន ដើម្បីជួយទប់ទល់ចំណាយដ៏ច្រើន។ សូមមេត្តាយកវិភាគទានមកមន្ទីររដ្ឋសភា ឬទីស្នាក់ការកណ្តាលគណបក្សសង្រេ្គាះជាតិ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែក ១៩ មករានេះ។ ចំពោះបងប្អូន ដែលនៅឆ្ងាយ សូមមេត្តាផ្ញើវិភាគទាន ដោយផ្ទេរប្រាក់ មកគណបក្សសង្រេ្គាះជាតិ ដោយបញ្ជាក់ថា « ដើម្បីជួយលោក ប៉ែន សុវណ្ណ »។ ទូរស័ពទ: ០៩២ ៤៣ ៤០ ១០ / សូមអរគុណ។

Mr. Pen Sovann, former Prime Minister (1979-1981), currently a CNRP National Assembly member, is in critical condition after being victim of a stroke this afternoon.
Mr. Kem Sokha and I have just visited him at Calmette Hospital in Phnom Penh. Being unconscious, he is placed under intensive care and will be taken to Singapore at around midnight by a special medically-equipped plane.
The CNRP appeals to all friends, inside and outside Cambodia, to help contribute to Mr. Pen Sovann’s heavy medical treatment. Please bring your donations to the National Assembly or to the CNRP Headquarters in Phnom Penh, starting tomorrow 19 December. For those who cannot come, please make a money transfer to the CNRP through existing channels or to the Khmers Rescue Khmers Foundation (specify “To help Mr. Pen Sovann.”). Telephone: 092 43 40 10. Thank you.

មូលនិធិ ខ្មែរសង្រ្គោះខ្មែរ / Khmers Rescue Khmers Foundation 
ANZ TAKMAO 
Account Number: 3157573 
Swift Code: ANZBKHPP

No comments: