A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

UN special envoy to visit Cambodia this weekend as part of his final mission‬ លោក​សុរិយា​ស៊ូប៊ែឌី​នឹង​មក​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ជា​លើក​ចុង​ក្រោយ

Give our kids a better deal 
PHNOM PENH (The Cambodia Herald) -- United Nations special envoy will visit Cambodia from 17 to 25 January, 2015 as part of his final fact-finding mission to the country, according to a statement of Office of the High Commissioner of United Nations. ‬

‪"My visit to the country is part of my overall assessment of the situation of human rights in Cambodia today," Surya P. Subedi, United Nations human rights expert said. ‬

‪"In my last mission to the Kingdom, I will focus on the progress achieved towards making state institutions independent with particular reference to legal and judicial reform," he said. ‬
‪Mr. Subedi is expected to meet with the Prime Minister Hun Sen and other senior members of the Royal Government during his nine-day mission, said the statement.‬
‪He will also meet with human rights defenders, representatives from civil society organizations and communities as well as the UN Country Team and the donor community.‬
‪Since his appointment as Special Rapporteur in March 2009, Mr. Subedi has made eleven visits to the Kingdom of Cambodia to date, and has presented seven reports to the UN Human Rights Council.
សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​កាសែត នៅ​ការិយាល័យ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៦ មករា ឆ្នាំ​២០១៤។
RFA/Tin Zakariya
លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មាន​គម្រោង​មក​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ ដល់ ២៥ មករា ឆ្នាំ​២០១៥។ នេះ​ជា​ទស្សនកិច្ច​ចុងក្រោយ​របស់ លោក​ក្នុង​តំណែង​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់ ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ១៣ មករា បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​លើក​នេះ លោក ស៊ូប៊ែឌី មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មន្ត្រី​ជាន់ខ្ពស់​កម្ពុជា មួយ​ចំនួន​ទៀត។ ក្រៅពី​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល លោក ស៊ូប៊ែឌី មាន​គម្រោង​ជួប​ជាមួយ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា និង តំណាង​ប្រទេស​ផ្តល់​ជំនួយ មួយ​ចំនួន​នៅ​កម្ពុជា។
លោក ស៊ូប៊ែឌី បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​នេះ ជា​ចំណែក​មួយ​ក្នុង​ការ​វាយតម្លៃ​អំពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​កន្លងមក លោក​បាន​វាយតម្លៃ លើ​ការ​ភាព​ឯករាជ្យ របស់​ស្ថាប័នរដ្ឋ លើ​វិស័យ​ច្បាប់ និង​ការកែទម្រង់​វិស័យ​ការងារ​តុលាការ។
លោក ស៊ូប៊ែឌី ត្រូវ​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ឆ្នាំ​២០០៩ ហើយ​អាណត្តិ​ការងារ ៦ ឆ្នាំ​របស់​លោក ត្រូវ​បញ្ចប់​នៅ​ខែ មីនា ឆ្នាំ ២០១៥​នេះ៕

No comments: