A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 January 2015

Prime Minister Hun Sen told critics he is not involved in corruption with money lent by foreign governments [What about money lent by China? Cambodia has foreign debt of over $10 billion but not much developments] លោក​នាយករដ្ឋមន្រ្តីប្រាប់​អ្នក​​រិះគន់ថា​លោកមិន​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​កម្ចី​បរទេស​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី14 មករា 2015, 

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​កន្លងទៅ
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធនេះ បាន​ប្រកាស​ប្រាប់​អ្នក​រិះគន់​ថាលោក​មិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ណាមួយ​ក្នុង​កម្ចី​បរទេស​នោះទេ ដោយ​ចាត់​ទុក​អ្នក​ខ្លះ​គ្រាន់​តែ​រិះគន់​​ករណី ដើម្បី​​ធ្វើ​អាជីវកម្ម​នយោបាយ។ ​
ក្នុងពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​អ្នក​លឿងខេត្ត​ព្រៃវែងដែល​ត្រូវ​បាន​កសាងតាមរយៈជំនួយ​ឥតសំណង​របស់​​ជប៉ុន​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថាលោក​មិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កម្ចី​បរទេស​នោះ​ទេ ហើយ​រាល់​ការដេញថ្លៃ​ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅ​កម្ពុជា គឺ​មាន​តែ​ក្រុមហ៊ុន​ជប៉ុន​នោះទេ ដែល​មានសិទ្ធិក្នុង​ដេញថ្លៃ។ លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា«សូ​មប្រកាសប្រាប់ប្រជា​ពលរដ្ឋ​នៅ​ទូទាំងប្រទេស។ គេចោទថា​រដ្ឋាភិបាល​ប្រើប្រាស់លុយជំនួយបរទេសមិនត្រឹមត្រូវ រាប់ទាំងជំនួយ​របស់ជប៉ុន។ តែ​ខ្ញុំអត់ដឹងទេណា ខ្ញុំ​មកតែ​បើ​ក​ការដ្ឋាន ខ្ញុំមក​តែ​ភ្ជាប់ ហើយខ្ញុំមក​តែ​​កាត់​ខ្សែបូទេណា។រឿងចាយលុយ​ប៉ុន្មាន គឺ​រដ្ឋាភិបាល​ជប៉ុន​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង។ និយាយ​គ្នាឲ្យ​ច្បាស់ កុំ​បោក​ប្រាស់​គ្នា កុំ​​ធ្វើ​អាជីវកម្ម កុំធ្វើអាជីវកម្ម។ស្ពាន​ឆ្លង​ទាំងអស់​គ្នា អ្នក​ជាប់​ទោស​គឺ​ហ៊ុន សែន។នែ​! អារឿងហ្នឹងអាក្រក់​ហាណាស់!»
លោកនាយក​រដ្ឋមន្រ្តី​ថ្លែង​ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ណាកាណេ កាហ៊្សូយូគី ដែល​ចូល​រួម​ក្នុង​ពិធី​តភ្ជាប់​ស្ពាន​អ្នក​លឿង ឲ្យ​ប្រកាស​បញ្ហា​នេះ​នៅ​មុខ​ប្រជា​ជន​កម្ពុជា​ឲ្យបាន​ច្បាស់​ថាតើ​ហេតុអ្វីបាន​​ជា​ការ​ស្ថាបនា​ស្ពាន​ ត្រូវ​ដេញ​ថ្លៃ​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន។ លោក​បន្ត​ថារាល់​ជំនួយ​របស់​ជប៉ុន ពុំមាន​​ក្រុមហ៊ុនណាក្រៅ​ពី​ក្រុម​ហ៊ុន​ជប៉ុន ​អាច​ដេញ​ថ្លៃនោះទេ។

លោក​នាយករដ្ឋមន្រ្តីក៏​បាន​រំឮកថា​ការ​ស្ថាបនា​ស្ពាន​អ្នក​លឿង​ គឺ​ត្រូវ​ចំណាយ​១២៧លានដុល្លារ តែ​កាល​ពីនិយាយ​គ្នា​មុន គឺ​ត្រូវ​ចំណាយ​តែ​៩៥​លានដុល្លារនោះ​ទេ ដោយ​មាន​​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​២លាន​៦សែន​ដុល្លារ។ លោក​បន្ត​ថា​ការ​ឡើងតម្លៃ​​នេះ​ គឺ​ដោយ​សារ​ការ​ឡើង​ថ្លៃ​ប្រាក់​យ៉េន​របស់​ជប៉ុន។
លោកនាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ទៀត​ថាការ​ដេញ​ថ្លៃ​នៅ​ជប៉ុនមាន​ការ​រិះគន់​ថា​​«កម្ពុជា​អត់​កំណើត ហើយ​​រដ្ឋាភិបាល​កម្ពុជា​ពុក​រលួយ»
គួរ​បញ្ជាក់​ថា​របាយការណ៍របស់​អង្គការ​​តម្លា​ភាព​កម្ពុជាចេញ​ផ្សាយ​ឆ្នាំ២០១៤នេះ​បាន​ លើក​ឡើង​ថាស្ថាន​ភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​​​មាន​ លក្ខណៈ​ល្អ​ប្រ​សើ​រ​ជាង​ឆ្នាំ​២០១៣ តែ​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រ​ទេស​​​ដែល​​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ង​រ​ ​​។ របាយ​ការណ៍​បង្ហាញ​​ថា​កម្ពុ​ជា​ទទួលបាន​ពិន្ទុ​២១​លើ១០០ ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី១៥៦ក្នុង​ចំណោម​ប្រ​ទេស​១៧៥ ស្មើ​នឹង​ប្រទេស​មីយ៉ានម៉ា ​(ពិន្ទុ០គឺ​មាន​អំពើ​ពុក​រលួយ​ខ្ពស់ និង​ពិន្ទុ​១០០​គឺ​ប្រទេស​ស្អាត​ស្អំ​ខ្លាំង)។
តាម​ការ​ប៉ាន់​ស្មាន គិតមក​​ត្រឹម​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​កម្ពុជាម្នាក់ជំពាក់​បំណុល​បរទេស​ប្រមាណ៣៥០​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ជំពាក់​បំណុល​បរទេស​ជាង៥.៤០០​លាន​ដុល្លារ ដែល​ស្នើ​នឹង៣២ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ៕
សរសេរមកកាន់​​លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Anonymous said...

How about Usa owe chines one trillion. Mike

Anonymous said...

Khpeum Mouk Nass Ah Kbot Cheat Hun Sen Euy !!