Read more at The Cambodia Daily here: Ranariddh Invites Sokha Back to Funcinpec, Boasts of Virility.
ថ្លែងនៅសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីទស្សនកិច្ចនៅទ្វីបអឺរ៉ុបនៅព្រឹកម៉ោងប្រមាណជាង៩ថ្ងៃទី១១មករានេះ។ លោកសមរង្ស៊ី បានលើកបញ្ជាក់ថាការស្នើររបស់សម្តេចក្រុមព្រះទាក់ទងនិងការរួបរួមគ្នានេះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពិតជាដឹងច្បាស់ពីបញ្ហានេះ។
សម្លេង លោកសមរង្ស៊ី៖
ចំណែកការត្រឡប់មកធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច វិញរបស់ម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិរូបនេះយល់ឃើញថាជាសិទ្ទិរបស់អ្នកនយោបាយ។ គ្រប់និន្នាការ គ្រប់គណបក្សទាំងអស់ ហើយលោកក៏ស្វាគមចំពោះការត្រឡប់នេះ ប៉ុន្នែអ្វីសំខាន់គឺមានតែប្រជាពលរដ្ឋនោះទេជាអ្នកវិនិច្ឆ័យនៅពេលបោះឆ្នោត។
លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងបែបនេះ គឺនៅក្រោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិមួយថ្ងៃ។ថ្ងៃនោះសម្តេចក្រុមព្រះ បានមានព្រះបន្ទូលដោយស្នើឲ្យលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ មករួបរួមជាមួយព្រះអង្គរួមទាំងលោកសមរង្ស៊ី។សម្តេចក្រុមព្រះបន្តថាទាំងលោកសម រង្ស៊ី និងទាំងលោកកឹម សុខាធ្លាប់ត្រូវបានព្រះអង្គជួយទំនុកបំរុងក្នុងជីវិតនយោបាយផងដែរ។
លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់កម្ពុជានៅព្រឹកម៉ោងប្រមាណជា៩ថ្ងៃទី១១មករានេះគឺចំពេលដែលស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជាមានការប្រែយ៉ាងលឿននៅក្នុងរយៈពេលចុងក្រោយនេះ។ដូច្នេះក្រោយពីមេបក្សប្រឆាំង មកដល់កម្ពុជាតើស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួលដូម្តេចខ្លះ?
(ដោយ៖គួន សំបូរ)
1 comment:
Ranarith has way to walk,now he is master fool and thicken face like elephant skin,even he hasn't any supporter,why he didn't say to kim sokha,sam raingsy that he want to be cnrp leader ? I seen him on Facebook, he so nervous,he should go gagging on the street that his ability for now.
Post a Comment