A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 January 2015

Sam Rainsy: The ruling CPP is behind the creation of new small parties ​លោក​សម រង្ស៊ី​៖ បក្ស​តូចៗ​បង្កើត​និង​ត្រៀម​បង្កើត​គឺ​បក្ស​កាន់​អំណាច​នៅ​ពីក្រោយ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃព្រហស្បតិ៍ ទី15 មករា 2015, 

លោក​ សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក​
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហៅ​គណបក្ស​តូចៗ​ដែល​បង្កើតឡើង​ហើយ និង​ត្រៀម​បង្កើត​មួយចំនួនទៀត​នោះ គឺ​ធ្វើ​ឲ្យ​បែក​សំឡេង​គណបក្ស​គណបក្ស​ប្រឆាំង និង​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ។​
ក្នុង​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​​ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា​លោក សម រង្ស៊ី ថ្លែងថា​ដើម្បី​យកឈ្នះ​គណបក្ស​ប្រជាជន​បច្ចុប្បន្ន ​ត្រូវមាន​ការរួបរួម​គ្នា​ពី​អ្នកស្នេហាជាតិ ទាំងអស់​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក សម រង្ស៊ី បន្តថា​ដោយសារ​ការបារម្ភ​ខ្លាច​មាន​ការរួបរួម​គ្នា​ពី​ក្រុម​ប្រឆាំង ទើប​បក្ស​កាន់​អំណាច​បង្កើត​បក្ស​តូចៗ​ឡើង ។ លោក​ថា «​គណបក្ស​តូចៗ​ហ្នឹង​អត់​មាន​ឈ្នះ​ខ្លួនឯង​ទេ ដែល​ធ្វើ​ហ្នឹង​គឺ​ធ្វើឲ្យ​គណបក្ស​ប្រជាជនឈុះ្ន បងប្អូន​យល់ បងប្អូន​មិន​ត្រូវ​លេងសើច​ជាមួយ​គណបក្ស​តូចៗ​ហ្នឹង​ទេ ។ ពួក​គណបក្ស​តូចៗ​ហ្នឹង​គឺ​បម្រើ​គណបក្ស​ប្រជាជន ខ្លួនឯង​(​គណបក្ស​តូចៗ​)​អត់​ឈ្នះ​ដឹង​ថា​អត់​ឈ្នះ ធ្វើ​នេះ​ដើម្បី​ជួយ​គណបក្ស​ប្រជាជន បំបែក​សំឡេង​បន្តិច គឺ​អាច​ជួយ​គណបក្ស​ប្រជាជន​បាន ។ អ៊ីចឹង​ហើយ​គណបក្ស​ប្រជាជន​ក៏​ចេះ​គិត​ដែរ គឺ​ជួយ​គណបក្ស​តូចៗ​» ។​

​លោក សម រង្ស៊ី មិន​បាន​ថ្លែង​ឲ្យចំ​ថា បក្ស​តូចៗ​ណា​ខ្លះ​នោះ​ទេ តែ​បក្ស​តូចៗ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​រិះគន់​នោះ គឺ​ក្រុម​អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយក្រុម​បង្កើត​ជា​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ហើយ​ចាប់ផ្តើម​បង្កើត​គណបក្ស​មូលដ្ឋាន ។ 
លោក កែម ឡី ស្ថាបនិក​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ​ធ្លាប់​លើក​ឡើង​ថា ការបង្កើត​គណបក្ស​មូលដ្ឋាន បង្កើតឡើង​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​សិទ្ធិ និង​ចេះ​ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​កិច្ចការ​នយោបាយ ។ លោក​បញ្ជាក់ថា​ការបង្កើត​បណ្តាញ ឬ​បក្ស​មូលដ្ឋាន​ឡើង​ដោយសារ​គណបក្ស​នយោបាយ​បច្ចុប្បន្ន រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផង មិន​មាន​គោលនយោបាយ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​របស់​បក្ស ។​
ស្ថាបនិកបណ្តាញខ្មែរដើម្បីខ្មែរមួយរូបទៀតលោក យ៉េង វីរៈ ថ្លែងថា​សំដី​របស់លោក សម រង្ស៊ី គឺសំដៅលើអ្នកនយោបាយមិនមែនសំដៅលើក្រុមលោកទេ ។ លោកបន្តថា ក្រុមលោក​អប់រំឲ្យពលរដ្ឋចេះប្រើសិទ្ធិ និង​ចេះធ្វើនយោបាយ​ ហើយបើលោក សម រង្ស៊ី ចង់ឲ្យពលរដ្ឋ​ចូលរួមជាមួយបក្សខ្លួន ត្រូវធ្វើយ៉ាងឲ្យពលរដ្ឋ​ជឿជាក់ ។ លោក​ថា «ត្រូវ​តែ​បញ្ចុះបញ្ចូល​គេ ហើយ​ម៉េ​ចមិន​ចូល​[គណបក្ស​]គាត់តែ​ម្តង​ទៅ ពាក្យ​នេះ​វា​អាស្រ័យ​នឹង​គាត់​ត្រូវ​ការធ្វើ​ឲ្យ​គេ​ជឿ ​បញ្ចុះ​បញ្ចូលធ្វើ​ឲ្យ​​គេចូល​ជា​មួយ​បាន​​​» ។
លោក យ៉េង វីរៈ​ ក៏បានសម្តែងការសោកស្តាយផងដែរថា អ្នកនយោបាយខ្មែរនៅតែប្រើវប្បធម៌លាបពណ៌ឲ្យគ្នាទៅ​វិញ​ទៅ​មក​ ។​
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា  លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបង្កើត​គណបក្ស​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​មានចែង​ក្នុង​រដ្ឋធម្មនុញ ។​
​កាលពី​ចុងឆ្នាំ​២០១៤ បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ​បាន​ប្រកាស​ជា​ផ្លូវការ​ឡើង ហើយ​បណ្តាញ​នេះ ក៏​បាន​ប្រកាស​ពី​ការបង្កើត​គណបក្ស​តូចៗ​តាម​មូលដ្ឋាន ដែល​ក្នុង​១​បក្ស​មាន​គ្នា​៨០​នាក់ ។ របាយការណ៍​ដែល​បង្ហាញ​នៅក្នុង​ថ្ងៃ​ប្រកាស​បណ្តាញ​នោះ គឺ​មាន​គណបក្ស​មូលដ្ឋាន​៤០ ដែល​បាន​ចុះឈ្មោះ ហើយ​តាម​គម្រោង​គណបក្ស​មូលដ្ឋាន​ទាំងនេះ​នឹង​បង្កើតឡើង​នៅ​ទូទាំង​ប្រទេស ៕
សូម​សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

1 comment:

Unknown said...


TO AH KEM LEY & AH BALD DICK HEAD FAKE USELESS PRINCE: YOU BOTH WORKS FOR THE BENEFIT OF VIETCONGS NOT FOR KHMER WITHOUT KNOWING IT....YOU STUPID DOCTOR.
DUMP, STUPID, UNEDUCATED AND FAKE DOCTOR JUST LIKE YOUR DICT HEAD HUN SEN WHO GET HIS DOCTOR DEGREE FROM HANOI WITHOUT SCHOOL. ASHOLE!!!

IF YOU WANT TO BE FAME AND WELL KNOWN FOR THE BENEFITS OF KHMER, YOU BOTH SHOULD JOINT CNRP AND SPREAD YOUR STRATEGY TO THE PEOPLE OF CAMBODIAN THAN YOU BOTH SHOULD BE A HERO AND FAMOUS TO KHMER. I STRONGLY SUGGEST THIS IDEA.
DONT LET EDUCATED KHMERS AND FOREIGNERS CUSS YOU BOTH EVERY SECOND. LET THEM LOVE YOU INSTEAD. YOU KNOW WHO LOVE YOU BOTH THE MOST, HO CHI MINH.

Sal Y