A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

Sar Kheng: Chea Sim hospitailized [in Vietnam] លោក ស ខេង បញ្ជាក់ថា លោក ជា ស៊ីម ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃព្រហស្បតិ៍ ទី29 មករា 2015, 


ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម នា​ពេល​កន្លង​មក
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ពិតជា​មាន​ជំងឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​
​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន បន្ទាប់​ពី​កិច្ចពិភាក្សា​ជាមួយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ស ខេង ដែល​ត្រូវជា​ប្អូនថ្លៃ លោក ជា ស៊ីម បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា លោក ជា ស៊ីម ពិតជា​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​លោក​ពុំបាន​បញ្ជាក់ថា​នៅក្នុង​ស្រុក ឬ​បរទេស​នោះទេ ។ លោក​ថា នៅពេលនេះ​សុខភាព​របស់​លោក ជា ស៊ីម បាន​ប្រសើរ​ឡើង​ហើយ ។​

​វិទ្យុ​អាស៊ី​សេរី​កាលពី​ម្សិលមិញ​បាន​ចុះផ្សាយ​ថា លោក ជា ស៊ីម ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​វៀតណាម​ចំនួន​៤​ថ្ងៃ​មក​ហើយ ។ អាស៊ីសេរី ក៏​បាន​ស្រង់​សម្ដី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​ថា តាម​ស្ថានភាព​ជំងឺ លោក ជា ស៊ីម ប្រហែលជា​មិន​អាច​ត្រឡប់​មក​ទាន់​ចូលរួម​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣០ មករា ខាងមុខ​នេះ​ទេ ។​
​គួរបញ្ជាក់​ថា លោក ជា ស៊ីម មាន​អាយុ​៨៣​ឆ្នាំ គឺជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​បាន​អវត្តមាន​ពី​ការងារ និង​ពិធី​ធំៗ​មួយចំនួន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​បុណ្យ​ជាតិ ។ បច្ចុប្បន្ន​លោក សាយ ឈុំ ដែល​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា ជា​ប្រធាន​ស្ដីទី​នៃ​ព្រឹទ្ធសភា ៕
សូម​សរសេរ​មកលោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

1 comment:

Anonymous said...

Too ill to run senate. Retired