A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 January 2015

The Council of Magistracy appoints and reuffles judges and court officials ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​តែងតាំង​និង​ផ្លាស់ប្ដូរ​មន្ត្រី​តុលាការ​មួយ​ចំនួន

ស្ដេច សីហមុនី ៦១០
ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Keo Nimol
ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បើក​សម័យ​ប្រជុំ​លើក​ទី​២៥ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា ក្នុង​ព្រះបរមរាជវាំង ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះមហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ដើម្បី​សម្រេច​ការងារ​មួយ​ចំនួន​ទាក់ទង​ការងារ​តែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​តុលាការ​ខ្លះ។
អង្គ​ប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​សម្រេច​តែងតាំង​អនុប្រធាន​តុលាការ​កំពូល មួយ​រូប ប្រធាន​សាលា​ដំបូង​ខេត្ត​តាកែវ មួយ​រូប ប្រធាន​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ មួយ​រូប តែងតាំង​អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ២​រូប និង​ផ្ទេរ​ភារកិច្ច​ចៅក្រម​មួយ​ចំនួន។
មន្ត្រី​តុលាការ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ផ្ទេរ​តំណែង រួម​មាន​អនុប្រធាន​សាលា​ដំបូង​មួយ​រូប និង​ចៅក្រម ៣​រូប​ផ្សេង​ទៀត ត្រូវ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើ​ការ​ពី​ខេត្ត​កណ្ដាល មក​រាជធានី​ភ្នំពេញ។ អង្គ​ប្រជុំ បាន​ពិគ្រោះ​យោបល់​ទាក់ទង​ការងារ​តែងតាំង​អគ្គ​ព្រះរាជ​អាជ្ញា​រង​តុលាការ​កំពូល មួយ​រូប ព្រះរាជ​អាជ្ញា​ខេត្ត​កណ្ដាល មួយ​រូប ខេត្ត​ត្បូងឃ្មុំ មួយ​រូប និង​ពិគ្រោះ​យោបល់​ផ្ទេរ​មុខ​តំណែង​ព្រះរាជ​អាជ្ញា​រង ៥​រូប​ផ្សេង​ទៀត។ ក្រៅ​ពី​នោះ មាន​ការ​លុប​ឈ្មោះ លោក តុប ច័ន្ទសិរីវុធ អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ ចេញ​ពី​បញ្ជី​ឈ្មោះ​មន្ត្រី​តុលាការ។
អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក សំ ប្រជាមានិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ មករា ឲ្យ​ដឹង​ថា អង្គ​ប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ មាន​របៀបវារៈ​សម័យ​ប្រជុំ​៦។ លោក​បាន​ថ្លែង​ថា «អង្គ​ប្រជុំ​នោះ​បាន​សម្រេច​ទី​១ យល់​ព្រម​ទាក់ទង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ទី​២ អង្គ​ប្រជុំ​បាន​យល់​ព្រម​ការ​សុំ​ផ្តាច់​ពី​មុខងារ​ជា​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ៧​រូប និង​ទី​៣ អង្គ​ប្រជុំ​យល់​ព្រម​លើ​ការ​សម្រេច​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​ក្របខណ្ឌ ឋានន្តរសក្តិ និង​ថ្នាក់​សម្រាប់​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ទី​៤ តែងតាំង​អនុប្រធាន​តុលាការ​កំពូល មួយ​រូប»

លោក សំ ប្រជាមានិត មិន​បាន​ឲ្យ​ដឹង​អំពី​ឈ្មោះ​របស់​មន្ត្រី​តុលាការ​ដែល​ត្រូវ​តែងតាំង និង​ផ្លាស់ប្ដូរ​មុខ​ងារ និង​ផ្លាស់ប្ដូរ​កន្លែង​ធ្វើ​ការ​ទេ។
ទាក់ទង​ការ​តែងតាំង​មន្ត្រី​តុលាការ ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​នេះ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ និង​ច្បាប់ នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ (CLEC) មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ​ភាព​ទេ។ ដូច្នេះ លោក​គ្មាន​ជំនឿ​ថា​ការ​ដោះ​ដូរ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នោះ អាច​ធ្វើ​ឲ្យ​តុលាការ​មាន​ឯករាជ្យ​ទេ។ លោក​ថ្លែង​ទៀត​ថា តុលាការ​កម្ពុជា ត្រូវ​អ្នក​កាន់​អំណាច ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ៖ «មួយ​ទៀត គឺ​ច្បាប់​គ្រប់គ្រង​ចៅក្រម ព្រះរាជ​អាជ្ញា គឺ​ច្បាប់​៣ ដែល​បាន​អនុម័ត​នោះ គឺ​អនុម័ត​ដោយ​តក់​ក្រហល់ និង​គ្មាន​ការ​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ទូលំទូលាយ​ទេ»
ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រធាន និង​មាន​សមាជិក ១១​រូប ដែល​រួម​មាន​ជាអាទិ៍ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ប្រធាន​តុលាការ​កំពូល អគ្គ​ព្រះរាជ​អាជ្ញា​អម​តុលាការ​កំពូល សមាជិក​មួយ​រូប​ជ្រើស​តាំង​ដោយ​ព្រឹទ្ធសភា សមាជិក​មួយ​រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា សមាជិក​មួយ​រូប​ជ្រើស​តាំង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​សមាជិក​ផ្សេងៗ​ទៀត​ជ្រើស​រើស​ដោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។
អង្គ​ប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម អាច​ទុក​ជា​បាន​ការ​បាន លុះត្រា​តែ​មាន​សមាជិក​យ៉ាង​តិច ៦​រូប​ចូលរួម។ ច្បាប់​ថ្មី​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ក្នុង​ពេល​នោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូលរួម​ប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​ច្បាប់​នេះ​ទេ៕

2 comments:

Kim Ea said...

I see in the picture , this king is surround by Vietnamese faces . Did he is Yuon king or Khmer traitor ?

Anonymous said...

Ah chhke sdach ning mi slett men sam an