A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

The U.S Assistant Secretary of State raised the issue of the arrests od land rights and political activists with Cambodian authority ឧបការី​អាមេរិក​ចោទសួរ​កម្ពុជា​រឿង​ចាប់ខ្លួន​សកម្មជន​ដីធ្លី និង​គណបក្ស​សង្គ្រោះ​ជាតិ

media

លោក Danny R. russel ឧបការីរដ្ឋម​ន្ត្រី​ក្រសួង​​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ទទួល​បន្ទុក​​កិច្ចការ​អាស៊ីបូព៌ា​ និង​អាស៊ី​ប៉ាស៊ីហ្វិក​@siv channa
ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ថ្ងៃ​ចន្ទ​ទី២៧ មករា​នេះ បាន​ជួប​ជាមួយ​លោក​អ៊ុច បូរិទ្ធ​រដ្ឋលេខាធិការ​​ក្រសួង​ការបរ​ទេស​នៅ​ទីស្តីការក្រសួង។ ក្នុង​កិច្ចប្រជុំ​បិទទ្វារ​វាង​មន្ត្រី​ការបរទេស​ទាំងពីរ បញ្ហា​ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា ក្នុងចំណោម​កិច្ច​​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​សំខាន់​ជាច្រើន​ទៀត។
លោក Danny Russel ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​លើក​យក​ការ​ចាប់​ខ្លួន​សកម្មជនដីធ្លី​តំបន់​បឹង​កក់ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដាក់​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក អ៊ុច បូរិទ្ធ រដ្ឋលេខា​ក្រសួង​ការបរ​ទេស​កម្ពុជា។
ថ្លែង​ទៅកាន់​អ្នកសារ​ព័ត៌មាន​នៅ​ក្រោយ​ជំនួប​លោក អ៊ុច បូរិទ្ធ បញ្ជាក់​ថា៖ តើកម្ពុជា​មានយោបល់​យ៉ាងណា​បើ​គ្រាន់​តែធ្វើ​បាតុកម្ម​រឿង​ដីធ្លី​និង​ការ​ទាម​ទារ​សេរីភាព​នោះ​សិទ្ធិ​ហើយ​មាន​រូបភាព​មិន​ល្អ​មិន​សម្រាប់​កម្ពុជា​ទេ។ បញ្ហានេះ ខ្ញុំ (អ៊ុច បូរិទ្ធ) បានប្រាប់លោក Danny Russelហើយថា​សិទ្ធិ​នេះ​មាន​កម្រិត មិន​មែន​យើង​បាន​សិទ្ធិ​ហើយ​ចេះ​តែ​និយាយ​ប៉ាតណា​ប៉ាតណី​ប៉ះ​ពាល់​ដល់​គេ​មិន​មែន​ទេ។​ 

លោក​រដ្ឋលេខាធិការបានគូសបញ្ជាក់​ទៅកាន់​ភាគី​អាមេរិក​ថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​សកម្មជន​គណៈបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ព្រោះថា សិទ្ធិ​សេរី​ភាព​ដែលមាន​ចែង​ក្នុង​សេចក្តី​ថ្លែង​ការជាសកល​ស្តីពី​សិទ្ធិមនុស្ស​នោះ គឺ​មិនមែន​អនុញ្ញាតឱ្យ​បុគ្គលម្នាក់ៗអនុវត្ត​ប៉ះពាល់​ដល់​សិទ្ធិអ្នកដទៃ និង​បំពាន់​ច្បាប់​នោះឡើយ។

លោក អ៊ុច បូរិទ្ធ​បាន​រំលឹក​ពី​មូលហេតុ​នៃ​ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​គណបក្ស​សង្គ្រោះ​ជាតិ​​ថា គឺ​ការប៉ះពាល់​ដល់​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សង្គម។ សូមបញ្ជាក់ថា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន១១រូប​ត្រូវបាន​តុលាកា​ចាប់​ដាក់ពន្ធនាគា​រ  រួមទាំង​ផាកពិន័យ ដោយឡែក​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក មា​ជ​សុវណ្ណ​រ៉ា បេក្ខជន​តំណាងរាស្ត្រ​ពី​គណបក្សប្រឆាំង និង​សកម្មជន​មូលដ្ឋាន៤រូប​ផ្សេងទៀត គឺ​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។
ផ្ទុយ​ពី​រដ្ឋាភិបាល គណបក្សប្រឆាំង​របស់​លោក សម រង្ស៊ី និង សង្គម​ស៊ីវិល​សិទ្ធមនុស្ស បាន​ចោទ​ការចាប់ខ្លួន​នេះ គឺជា​រឿង​នយោបាយ​ជាង​ការអនុវត្ត​ច្បាប់​ដោយសារតែ​អ្នក​ទាំងអស់​គឺជា​អ្នក​រិះគន់​រដ្ឋាភិបាល​ប​ច្ចុ​ប្បន្ន។
សូមបញ្ជាក់ថា ក្នុងជំនួប​រវាង​មន្ត្រីការទូត​ជាន់ខ្ពស់​ទាំងពីរ ការពិភាក្សា​ស្តីពី​បញ្ហា​ពង្រឹង​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា អាមេរិក និង​ការជំរុញឱ្យ​បង្កើត​ច្បាប់​ការពារ​វិនិយោគ​ទន់​បរទេស រួមទាំង​ការពង្រឹង​វិស័យ​អប់រំ ក៏​ត្រូវបាន​ពិភាក្សា ក្រៅពី​បញ្ហា​ចាប់ខ្លួន​នៃ​សកម្មជន​ដីធ្លី និង​បក្សប្រឆាំង​ផងដែរ៕

No comments: