A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 January 2015

The world's top hospitals are not located in America, but mostly located in Asia មន្ទីរពេទ្យ​​លំដាប់​កំពូល​ផុត​​​លេខ​ក្នុង​លោក​មិន​មែន​នៅ​អាមេរិ​ក​ឬ​អឺរ៉ុប​​ ​គឺ​​​ភាគ​ច្រើន​ស្ថិត​នៅ​ទ្វីប​​អាស៊ី​


មន្ទីរពេទ្យ​បម្រុង​រ៉ាត់ នៅប្រទេស​ថៃប្រភព៖​ viva-city.ru.com

​ចំណាត់​​ថ្នាក់​​មន្ទីរពេទ្យ​ដូច​ដែល​បាន​រៀបរាប់​ខាង​ក្រោម​នេះ ដោយ​ផ្អែក​លើ​តម្លៃ​សមរម្យ ​គ្រូពេទ្យ​មាន​សីលធម៌​ល្អ សេវា​ផ្សេងៗ​នៅ​ក្នុង​មន្ទីរពេទ្យ​ល្អ ការ​ព្យាបាល​ពូកែ​សក្ដិសិទ្ធិ។ល។ នា​ពេល​បច្ចុប្បន្ន ​មន្ទីរពេទ្យ​នៅ​ទ្វីប​អាស៊ី​ស្ថិត​ក្នុង​ចំណោម​មន្ទីរពេទ្យ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក ដោយ​យោង​ទៅ​លើ​កត្តា​ទាំង​ប៉ុន្មាន​នេះ។

មន្ទីរពេទ្យ​ហ្វ័រធីស (Fortis Hospital, India) ប្រទេស​ឥណ្ឌា

​​មន្ទីរពេទ្យ Fortis ជា​គ្រឹះស្ថាន​ឯកជន​ដែល​មាន​ជំនាញ​ជ្រៅជ្រះ​ខាង​វិស័យ​សុខាភិបាល និង​នាំ​មុខ​គេ​នៅ​ប្រទេស​ឥណ្ឌា​អស់​រយៈ​ពេល​ជាង​សែសិប​ឆ្នាំ​កន្លង​មក​ហើយ។ មន្ទីរពេទ្យ​មិន​ត្រឹម​តែ​បើក​ព្យាបាល​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សហគ្រាស​ផលិត​ឱសថ​ទៀត​ផង។ មន្ទីរពេទ្យ​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ជំនាញ​ខាង​វិស័យ​សុខាភិបាល និង​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ខ្លាំងៗ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់។ លក្ខណៈ​ពិសេស​របស់​មន្ទីរពេទ្យ​នៅ​ត្រង់​ថា​ជំនាញ​ខាង​វះកាត់ (សល្យពេទ្យ) ​កែសម្រួល​ត្រង់​សរីរាង្គ​ណា​មួយ ដូចជា​ការ​វះកាត់​និង​ត​ឆ្អឹង​ត្រគាក​ជា​ដើម។



​មន្ទីរពេទ្យ Gleneagles Hospital, Singapore ប្រទេស​សិង្ហបុរី

​Gleneagles Hospital ជា​សាខា​របស់​ក្រុមហ៊ុន Parkway Hospital Group។ មន្ទីរពេទ្យ​នេះ​មាន​វេជ្ជបណ្ឌិត​ចំនួន ៣០០ នាក់​ដែល​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​នៅ​មន្ទីរពេទ្យ និង​ដែល​មាន​ឯកទេស​លើ​មុខជំនាញ​ពេទ្យ​ចំនួន ៣០ មុខ​ខុសៗ​គ្នា។ មន្ទីរពេទ្យ​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​អាស្រ័យ​ដោយសារ​វេជ្ជបណ្ឌិត​នៅ​ទី​នោះ​ពូកែៗ រួម​ទាំង​សេវា​ថែទាំ​អ្នក​ជំងឺ​ល្អ​ប្រសើរ និង​បច្ចេកវិទ្យា និង​បរិក្ខារ​បំពាក់​នៅ​ក្នុង​មន្ទីរពេទ្យ​សុទ្ធ​តែ​ទំនើប​ចុង​ក្រោយ​បង្អស់។ ​មុខ​ជំនាញ​ដែល​មន្ទីរពេទ្យ​នេះ​មាន​ដូច​ជា​ជំងឺ​បេះដូង – ជំងឺ​ក្រពះ​ពោះវៀន – ដូរ​ថ្លើម – ពិនិត្យ​ផ្ទៃ​ពោះ និង​សម្ភព - និង​ឆ្លុះ​ថត​កាំ​រស្មី។

មន្ទីរពេទ្យ Shouldice Hospital, Canada ប្រទេស​កាណាដា

សូលឌីស ជា​មន្ទីរពេទ្យ​ឈាន​មុខ​គេ ខាង​ផ្នែក​វះកាត់​សន្ទះ​ពោះ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន មន្ទីរពេទ្យ​នេះ​ទទួល​បាន​ជោគជ័យ ៩៩,៥% នៅ​ក្នុង​ការ​វះកាត់​សន្ទះ​ពោះ។

មន្ទីរពេទ្យវូរីឌុល (Wooridul Spine Hospital, South Korea) ប្រទេស​កូរ៉េខាងត្បូង

​មន្ទីរពេទ្យ​ Wooridul Spine Hospital ​នាំ​មុខ​គេ​ទូទាំង​ពិភពលោក ​ខាង​វះ​កាត់​ឆ្អឹង​ខ្នង និង​ផ្សាំ​ឆ្អឹង​ខ្នង។ ​មន្ទីរពេទ្យ​បំពាក់​បរិក្ខារ​ទំនើប​បំផុត​នៅ​ក្នុង​ពិភពលោក ជា​មួយ​និង​បច្ចេកវិទ្យា​​ថ្មីៗ​បំផុត និង​អភិវឌ្ឍ​ឈាន​ឡើង​លើ​ការ​ស្រាវជ្រាវ និង​ការ​ព្យាបាល​ជំងឺ​ដែល​ពាក់​ព័ន្ធ​នឹង​ឆ្អឹង​ខ្នង និង​ខួរ​ឆ្អឹង​ខ្នង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្រៅ​ពី​ព្យាបាល​ដោយ​វះកាត់ មន្ទីរពេទ្យ​ក៏​មាន​វិធី​ព្យាបាល​ដោយ​មិន​វះ​កាត់ គឺ​ដោយ​វិធី​ចាក់​ថ្នាំ​តាម​សរសៃ​ឈាម​ជំនួស​វិញ ហើយ​មាន​ប្រសិទ្ធភាព​ដូចគ្នា។



មន្ទីរពេទ្យ​ Asklepios Klinik Barmbek, Germany ប្រទេស​អាល្លឺម៉ង់

មន្ទីរពេទ្យ​ Asklepios Klinik Bambek ​ជា​មន្ទីរពេទ្យ​ឯកជន​ធំ​ជាងគេ​នៅ​ក្នុង​ទី្វប​អឺរ៉ុប និង​បំពាក់​បរិក្ខារ​ទំនើប​បំផុត – មាន​មន្ទីរពិសោធន៍​​ធំ​ទូលាយ សម្រាប់​ពិសោធ​លើ​ជំងឺ​ថ្មីៗ និង​ឱសថ​ថ្មីៗ ដែល​ផ្ដល់​អាទិភាព​សម្រាប់​មន្ទីរពេទ្យ​នេះ​សិន មុន​នឹង​ដាក់​លក់​ជា​សាធារណៈ។

​មន្ទីរពេទ្យបម្រុងរ៉ាត់ (Bumrungad International Hospital, Thailand) ប្រទេស​ថៃ​

​មន្ទីរពេទ្យ​បម្រុងរ៉ាត់​ មាន​ឯកទេស​ច្រើន​មុខ និង​ជា​មន្ទីរពេទ្យ​ឯកជន​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជា​មួយ​និង​មុខ​ជំនាញ​ឯកទេស​ចំនួន ៣០។ ក្នុង​មួយ​ឆ្នាំៗ មន្ទីរពេទ្យ​ទទួល​ព្យាបាល​អ្នក​ជំងឺ​ ​ចំនួន​មួយ​លាន​នាក់ ក្នុង​នោះ​អ្នក​អញ្ជើញ​ទៅ​ពី​ប្រទេស​ដទៃ ៤០%។ មន្ទីរពេទ្យ​បម្រុង​រ៉ាត់​យក​ម៉ូដែល​តាម​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក លើ​គ្រប់​ផ្នែក​ទាំង​អស់ និង​មាន​អ្នក​បក​ប្រែ​ភាសា​អង់គ្លេស ដើម្បី​ធ្វើ​យ៉ាងណា​ធានា​សុក្រឹតភាព​​នៃ​ទំនាក់​ទំនង​រវាង​គ្រូពេទ្យ​និង​អ្នក​ជំងឺ និង​រវាង​បុគ្គលិក​មន្ទីរពេទ្យ ជាមួយ​គ្រួសារ​អ្នក​ជំងឺ។

​មន្ទីរពេទ្យ​បាសេឡូណា (Barcelona Centre Medic, Spain) ​ប្រទេស​អេស្ប៉ាញ

​​មន្ទីរពេទ្យ​បាសេឡូណា មាន​គ្លីនិក​ចំនួន​ប្រាំបី មាន​មជ្ឈមណ្ឌល​ឯកទេស​ប្រាំបី និង​មជ្ឈមណ្ឌល​ពិនិត្យ​ជំងឺ​ចំនួន​បួន។ មាន​ប្លុក​ផ្សេងៗ​គ្នា​ច្រើន​ផ្នែក​បែប​នេះ ដើម្បី​ធានា​ថា​មន្ទីរពេទ្យ​អាច​ផ្ដល់​សេវា​ព្យាបាល​លើ​គ្រប់​ជំងឺ​ទាំងអស់។ អ្នក​ជំងឺ​ម្នាក់ៗ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ​អស់អាចម៍អស់នោម ពី​ក្រុម​វេជ្ជបណ្ឌិត​លើ​ច្រើន​ឯកទេស ដើម្បី​កំណត់​ច្បាស់​អំពី​ប្រភេទ​ជំងឺ ជៀសវាង​ការ​វ៉ៃ​ស្មាន ឬ​ព្យាបាល​ព្រាវៗ ដាក់​ថ្នាំ​មិន​ត្រូវ។ មន្ទីរពេទ្យ​បំពាក់​បរិក្ខារ​ទំនើប​បំផុត ដូចនេះ​តម្លៃ ព្យាបាល​រាង​ថ្លៃ​បន្តិច។ 



​មន្ទីរពេទ្យ​បាងកក (Bangkok Hospital Medical Center, Thailand) ​ប្រទេស​ថៃ 

​មន្ទីរពេទ្យ​បាងកក​ជា​មន្ទីរពេទ្យ​ជំនាញ​ខាង​វះកាត់​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ថៃ និង​មាន​បណ្ដាញ​ទីតាំង​ដប់​បី​កន្លែង។ ​ទីតាំង​នីមួយៗ មាន​ឯកទេស​ដាច់​ដោយ​ឡែក​ពី​គ្នា និង​មាន​ជំនាញ​ខ្ពស់ សូម្បី​តែ​បុគ្គលិក​ថ្នាក់​ទាប ក៏​មាន​ឯកទេស​ខ្ពស់​ដែរ។ មន្ទីរពេទ្យ​បាងកក​ស្ថិត​ក្នុង​លំដាប់​កំពូល​ក្នុង​ពិភព​លោក​សម្រាប់​អ្នក​ទៅ​ពិនិត្យ​ជំងឺ​ជា​លក្ខណៈ​ទេសចរណ៍ (មាន​ន័យ​ថា​ទៅ​កម្សាន្ត​ផង ហើយ​ឆ្លៀត​ចូល​ពិនិត្យ​ជំងឺ​ផង)។

​​មន្ទីរពេទ្យ​ក្លឺម៉ង់សូ (Clemenceau Medical Center, Lebanon) ​ប្រទេស​លីបង់

​បច្ចុប្បន្ន​អាស្រ័យ​ដោយ​សារ​ប្រទេស​លីបង់​ឆ្លងកាត់​សង្គ្រាម​ដ៏​ឃោរឃៅ​។ ប៉ុន្តែ​ប្រសិនបើ​គេ​ក្រឡេក​ពី​ពេល​នេះ ទៅ​ក្រោយ​វិញ មន្ទីរពេទ្យ​ក្លឺម៉ង់សូ​ស្ថិត​ក្នុង​ចំណោម​មន្ទីរពេទ្យ​ល្អ​ផ្ដាច់​គេ​ក្នុង​ពិភពលោក។ ​ផ្ទៃ​បន្ទប់​ស្អាតៗ ប្រៀប​បាន​នឹង​សណ្ឋាគារ​ល្បីៗ បំពាក់​ដោយ​ឧបករណ៍​សម្រាប់​កែ​អផ្សុក ដូចជា​ទូរទស្សន៍​ប្រើ​ផ្កាយរណប និង​អ៊ីធឺណិត​ល្បឿន​លឿន។ មន្ទីរពេទ្យ​ដាក់​អ្នក​ថែទាំ​អ្នក​ជំងឺ​ម្នាក់​ទល់​នឹង​ម្នាក់ សម្រាប់​ជំងឺ​ធ្ងន់ៗ និង​សង្គ្រោះ​បន្ទាន់​ - មាន​បន្ទប់​វះកាត់​ ៩ និង​បំពាក់​វីដេអូ​ខន់ហ្វឺរឹន (video conference) សម្រាប់​វេជ្ជបណ្ឌិត​ទាក់​ទង​គ្នា ក្នុង​ករណី​ត្រូវ​ការ​ពិភាក្សា​គ្នា​បន្ទាន់ ឆ្លង​បន្ទប់ ឬ​ត្រូវ​ការ​ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​ឯកទេស​នៅ​ទីណា​មួយ​ទូទាំង​ពិភពលោក។ មន្ទីរពេទ្យ​ក្លឺម៉ង់សូ សហការ​ជា​មួយ​មន្ទីរពេទ្យ​ចនហប់ឃីន (John Hopkins) នៅ​សហរដ្ឋ​អាមេរិក៕



ប្រែ​សម្រួល៖ អន សំអាង

ប្រភព៖​ The Richest

The Top 10 Best Hospitals in the World 

When it comes to seeking medical help, you must not settle for anything less than the best. After all, this is your health that we are talking about. So no matter where you are in the world, you should be armed with a list of where you can get quality treatment and care. You never know when some strange virus might afflict you. If only Princeton Plainsboro Teaching Hospital in New Jersey were a real hospital with a Dr. Gregory House helping diagnose even the most complex and rare disease, then surely, that is the medical facility to go to. But since it is fictional, let us take a look instead at the top 10 best hospitals in the world that are real and not derived from a television show.
fortis

1. Fortis Hospital, Bangalore, India

Fortis has been the leading pharmaceutical and healthcare company in India for the past four decades. It prides itself in patient-centered care that is blended with clinical expertise and the use of modern technology. In particular, it offers excellent surgical options for those seeking orthopedic procedures, such as hip resurfacing and replacement. It also has excellent follow up care and services even for foreign patients residing outside of India.

 
glen_eagles

2. Gleneagles Hospital, Singapore

This is the flagship hospital of the Parkway Hospital Group. It boasts of a multi-disciplinary and state-of-the-art facilities that features 300 on-site doctors. These doctors specialize or sub-specialize in 30 different fields. It has 272 beds and is renowned for its doctors’ expertise, quality care, user-friendly services and modern technology. Key specialties include cardiology, gastroenterology, liver transplant, obstetrics and gynecology, oncology and orthopedic.
2741751486_65bca06164_z

3. Shouldice Hospital, Thornhill, Canada

Shouldice Hospital is the leading center of excellence in the world when it comes to abdominal wall hernia repair. It is an 89-bed surgical hospital that performs over 7,000 hernia repairs every year.  It was founded in 1945 and since then, it has had a 99.5 percent success rate for primary inguinal hernias. You should schedule an appointment first before going to this hospital, however, as it is quite popular among Canadians and medical tourists.
images

4. Wooridul Spine Hospital, Seoul, South Korea

It is known as one of the leading spine hospitals in the world. Boasting the use of modern equipment and technology, Wooridul Spine Hospital has investigated and developed different kinds of spine treatment options. It prides itself in developing a minimally invasive surgical treatment for those with problems in the lumbar, cervical and thoracic areas. It has also developed a non-surgical option using injection therapy. This is done by injecting medicine into an exact spot in the lesion, thus allowing a safe, fast and accurate treatment.
Asklepios+Klinik+Barmbek,

5. Asklepios Klinik Barmbek, Hamburg, Germany

The Asklepios Group is the biggest private operator of hospitals in the entire European continent. It has over 100 facilities, as the company leverages its substantial wealth of experience to provide patients with the right treatment options and excellent service in medicine, nursing and rehabilitation. The Hamburg facility is its pride and joy. The hospital utilizes the most modern and cutting-edge medical equipment, serving as a laboratory for innovative medical technology companies that make their products available to Asklepios before it is even released to the rest of the world.
Bumrungad

6. Bumrungad International Hospital,  Bangkok, Thailand

Bumrungad International is an internationally-accredited hospital with different specializations. It is the biggest private hospital in Southeast Asia with 554 beds and 30 specialty centers.  It serves over a million patients every year, around 40 percent of which are foreigners. It has taken the effort to digitize its records, investing a substantial sum to integrate its medical records, pharmacy, laboratories and other departments in the hospital. It also has an American-style of managing things. The hospital also provides English-speaking representatives to ensure the smooth flow of communication between hospital staff and patients.
17448teknombarcelona_3

7. Barcelona Centre Medic, Barcelona, Spain

It integrates the services of eight general clinics, eight specialized centers and four diagnostic centers to ensure that every medical specialization needed is covered. It prides itself in personalized care, with an entire medical team checking up on you to help provide treatment options. The hospital also offers the most advanced medical technology and equipment.  Its prices are competitive as the integrated medical center stems from a commitment to corporate social responsibility.

bangkok-heart-hospital

8. Bangkok Hospital Medical Center, Bangkok, Thailand

 It is the flagship hospital of the Bangkok Hospital Group, the largest operator of hospitals in Thailand with 13 network locations. Each location offers a different specialty and they are all staffed with highly-trained medical personnel. It is considered to be one of the best hospitals in the world for medical tourists. Several renowned hospitals in the country are part of the group, including Bangkok Heart Hospital, Bangkok International Hospital and the Wattanosoth Cancer Hospital.
ClemenceauMedicalCenter

9. Clemenceau Medical Center, Beirut, Lebanon

The hospital has a major drawback because it is located in a volatile part of the world. But if you can look past the war-torn images of the city and simply judge the quality of health care, then Clemenceau Medical Center in Beirut is one of the best in the world.  It boasts of 106 beds and first class services similar to a top hotel. It has all the modern entertainment amenities, from satellite television programming to fast Internet access. It has 16 ICU beds and four NICU beds. All these come in private rooms equipped with the most advanced medical technology. Nurse-to-patient ratio in the intensive care units stands at 1:1.  It has nine operating theaters with provisions for video teleconferencing in case there is a need to consult with specialists from anywhere in the world. The hospital has ties with Johns Hopkins in Baltimore.
anadolu

10. Anadolu Medical Center, Istanbul, Turkey

Anadolu Medical Center offers qualified medical personnel approved by international authorities. It is a leading institution of oncology through its Bone Marrow Transplant Center. It offers cutting-edge technology and strives to continuously improve itself through its partnership with Johns Hopkins. It ensures comfort to its patients and their families through a hotel located right inside the hospital.

No comments: