A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 22 January 2015

UN envoy Prof. Surya Subedi raised the issue of impunity of the killings of garment workers at Veng Sreng Street last year with Interior Minister Sar Kheng ​លោក ស៊ូ​ប៊ែ​ឌី លើក​បញ្ហា​​និទណ្ឌភាព​ក្នុង​ករណី​បាញ់សម្លាប់ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ទៅ​លោក ស ខេង​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃពុធ ទី21 មករា 2015,

​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ជួប​ពិភាក្សា​ជាមួយរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង (រូបភាព៖ អុិត សូធឿត)
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​បញ្ហា​និទណ្ឌភាព​ក្នុង​ករណី​បាញ់សម្លាប់ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​
​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូល​ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា លោក​បាន​សាកសួរ​ទៅកាន់​លោក ស ខេង ពី​ការ​វិវឌ្ឍនៃ​ការស៊ើបអង្កេត​លើ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ដែល​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​មួយចំនួន​ទៀត​រងរបួស ។​
​លោក ស៊ូ​ប៊ែ​ឌី មិន​បាន​បញ្ជាក់​ពី​ការឆ្លើយតប​របស់​លោក ស ខេង យ៉ាងណាទេ តែ​លោក​ថា​លោក​មាន​ការពេញចិត្ត​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ជាមួយ​លោក ស ខេង នៅថ្ងៃនេះ ដោយ​លោក​អះអាងថា លោក​ទទួលបាន​ការឆ្លើយ​តប​ដែល​មាន​ភាពស្មោះត្រង់ ហើយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​នូវ​ព័ត៌មាន​មាន​សារៈប្រយោជន៍​មួយចំនួន​ដល់​​លោក ហើយ​លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​ព័ត៌មាន​ទាំងនេះ​បន្តទៀត ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ស៊ូ​ប៊ែ​ឌី ក៏​បាន​ពិ​ភាក្សា​ពី​ការកែទម្រង់​ការបោះឆ្នោត និង​បញ្ហា​សង្គម​ជាច្រើន​ទៀត​ផង​ដែរ ដែល​រួមមាន​ទាំង​ករណី​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា ករណី​ឃុំ​ខ្លួន​ព្រះសង្ឃ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី ។​
គេហទំព័រ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះ​ផ្សាយ​ថាលោក ស ខេង បានឆ្លើយ​តប​ទៅ​កាន់​លោក​ស៊ូ​ប៊ែ​ឌី​ពី​បញ្ហា​និទណ្ឌ​ភាព​ថារដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យបញ្ចប់បញ្ហានិទណ្ឌភាព ហើយកន្លងមកនេះ ជនល្មើសជាច្រើន ដែលព្យាយាមគេចខ្លួនត្រូវបានអាជ្ញាធរ​យកមកផ្ដន្ទាទោស ។
​គួរ​រំ​ឮ​កថា នៅពេល​ជាប់គាំង​នយោបាយ មាន​ការប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់ ១​នាក់​បាត់​ខ្លួន និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស នៅពេល​ធ្វើ​ការតវ៉ា​ដំឡើង​ប្រាក់​ឈ្នួល ។ រីឯ​ហិង្សា​នៅមុខ​ស្ពាន​ស្ទឹងមានជ័យ​រវាង​សមត្ថកិច្ច និង​កម្មករ​ខណៈនោះ​សមត្ថកិច្ច​បាន​បាញ់​បង្ក្រាប​កម្មករ​បណ្តាល​ឲ្យ​អ្នក​លក់បាយ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។ ចំណែក​ហិង្សា​រវាង​សមត្ថកិច្ច និង​ក្រុម​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​បាតុកម្ម​ទាមទារ​ឲ្យមាន ការបោះឆ្នោត​ឡើងវិញ កាលពី​ចុងឆ្នាំ​២០១៣ នៅ​ជិត​ស្ពាន​ក្បាលថ្នល់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុ​ចាន់ ស្លាប់  តែ​ករណី​ទាំងអស់នោះ​តុលាការ​មិន​ទាន់​វែកមុខ​ជនដៃដល់​មក​ផ្តន្ទាទោស​នៅឡើយ គឺ​ចាប់​តែ​បាតុករ​២៣​នាក់​ទៅ​ដាក់គុក​មួយរយៈ ៕
សូម​សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

No comments: