A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 January 2015

What is the strength of the Australian military? ចង់​ដឹង​ទេ​ថា​ ​​វិស័យ​ការពារ​ជាតិ​ ​ប្រទេស​អូស្ត្រាលី​​​​​ខ្លាំង​ប៉ុណ្ណា​ទេ? (​សូម​ទស្សនា​វីដេអូ)

កម្លាំងយោធារបស់​អូស្រ្តាលីប្រភព៖​ adelaidenow.com.au
Australia's land mass = 7,692,024 km2 (world's six largest country in term of size).
Australia's population = 22,262,501 people
Australian economy    = world's 12th largest economy
Strength of Australian military = 50 tanks, 394 fighter jets, 53 naval ships.
2014-2015 military budget = $29.2 billion

អូស្ត្រាលី​ ជា​ប្រទេស​ជឿនលឿន​មួយ​ ហើយក៏ជា​ប្រទេស​ធំ​​​ចំណាត់​ថ្នាក់​ទី ៦ ​នៅ​លើ​ពិភពលោក ដោយ​មាន​ផ្ទៃដី​សរុប​ប្រមាណ ៧ ៦៩២ ០២៤ គីឡូម៉ែត្រ​ក្រឡា។ ​ប្រជាជន​វិញ​ គឺ​មាន​ចំនួន​សរុប​ប្រមាណ ២២ ២៦២ ៥០១ នាក់​។ បើ​និយាយ​អំពី​ សេដ្ឋកិច្ច​វិញ គឺ​ ជាប់​ចំណាត់​ថ្នាក់ទី ១២ នៅ​លើ​ពិភព​លោក។ 

មិន​ត្រឹម​តែ​មាន​ វិស័យ​សេដ្ឋកិច្ចល្អ និង មាន​ផ្ទៃដី​ធំនោះ​ទេ ​អូស្ត្រាលី​ក៏​ជា​ប្រទេស​មួយ​ដែល​ មាន​វិស័យ​ការពារ​ជាតិ​រឹងមាំ​មួយ​ផង​ដែរ។អូស្ត្រាលី​ មាន រថក្រោះ​ចំនួន​៥០ គ្រឿង យន្តហោះ​ចម្បាំង​ ៣៩៥​ គ្រឿង​ នាវាចម្បាំង​សរុប​ប្រមាណ ៥៣​ គ្រឿង​។ បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ក្រសួងការពារជាតិ​ឲ្យ​ដឹង​ថា ​ នៅ​ឆ្នាំ២០១៤-២០១៥​នេះ រដ្ឋាភិបាល​អូស្ត្រាលី​ចំណាយ​ទឹកប្រាក់​​ប្រមាណ ២៩, ២ ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ពង្រឹង​លើ​វិស័យ​យោធា​ឲ្យ​កាន់​តែ​រឹងមាំ​។ 

គ្រប់​ពេល​ដែល​ មាន​បេសកកម្ម​យោធា​ផ្សេងៗ​នៅ​លើ​ឆាក​អន្តរជាតិ​ អូស្ត្រាលី​តែង​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ ដើម្បី​ចូល​រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ជាពិសេស​គឺ​អាមេរិក។ នៅ​ពេល​ថ្មីៗ​នេះទៀត អូស្ត្រាលី​ក៏​បាន​បញ្ជូន​យន្តហោះរបស់​ខ្លួន​ ទៅ​វាយប្រហារ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង ស៊ីរី ដើម្បី​ប្រឆាំង​នឹង​ក្រុម​ឥស្លាម​ជ្រុលនិយម​ផងដែរ។ ​
ដើម្បី​ដឹង​ថា ​កម្លាំង​យោធា​របស់​​អូស្ត្រាលី​ខ្លាំង​ប៉ុណ្ណា សូម​ទស្សនា​សកម្មភាព​ខាងក្រោម៖

No comments: