A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 January 2015

Why Harvard University is the world's number one tertiary institution? ហេតុអ្វីបានជា​សាកលវិទ្យាល័យ​ Harvard មាន​ចំណាត់​ថ្នាក់​លេខ​មួយ​ ​ខាង​វិស័យ​អប់រំ​កម្រិត​ឧត្ដមសិក្សា?

និស្សិត​សាកលវិទ្យា​ហាវើត ពេល​ទទួល​សញ្ញាបត្រ​ប្រភព៖​ alhurra.com
កាល​ពី​ចុង​ខែតុលា ឆ្នាំ២០១៤ គណៈកម្មការ​វាយ​តម្លៃ​គុណភាព​អប់រំ​កម្រិត​ឧត្ដមសិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ថ្នាក់​សាកលវិទ្យាល័យ​ហាវើត (Harvard University) ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ នៅ​ក្នុង​ពិភពលោក។

សាកលវិទ្យាល័យ​ហាវើត​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​ល្បី​នៅ​ក្នុង​ពិភពលោក​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ។ សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៦៣៦ និង​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ចាស់​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។ សាកល​វិទ្យាល័យ​នេះ​យក​ឈ្មោះ​តាម​លោក​ចនហាវើត (John Harvard) ។


លក្ខណៈ​ពិសេស​ ដែល​ធ្វើ​ឲ្យ​ហាវើត (Harvard) នៅ​តែ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឈាន​មុខ​គេ ៖
​សញ្ញាបត្រ​ចេញ​ពី​ហាវើត​ត្រូវ​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ ដោយ​សារ​គេ​ទុក​ចិត្ត​លើ​គុណភាព​អប់រំ​ដែល​មាន​កម្រិត​ខ្ពស់។ ​ហាវើត​ទទួល​បាន​កិត្តិស័ព្ទ​ល្បីល្បាញ រហូត​ដល់​វ៉ា​ដាច់​ទាំង​សាកលវិទ្យាល័យ​ Oxford ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​ដែល​មាន​អាយុកាល​ជិត​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ​ទៀត។ ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ ដែល​​​ជា​និស្សិត​ជាន់​ចាស់ (alumni) របស់​ហាវើត មាន​ដូចជា ៖ លោក​ប៊ីលហ្គេត (ម្ចាស់​ក្រុមហ៊ុន​ Microsoft)​​ – លោក​ម៉ាកហ្សាក់ខឺបឺក (ម្ចាស់​ក្រុមហ៊ុន Facebook) – លោក​បារ៉ាក់អូបាម៉ា (ប្រធានាធិបតី​អាមេរិក) - លោក​បានឃីមូន (អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ)។ល។ 

បេក្ខជន​ទាំង​អស់ មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន​នៅ​ហាវើត សុទ្ធ​តែ​ឆ្លង​កាត់​​គណៈ​ក​ម្មការ​វាយ​តម្លៃ​ ដើម្បី​​ពិនិត្យ​ប្រវត្តិរូប​និង​​លក្ខណៈ​សម្បត្តិ​ ពោល​គឺ​មិន​មែន​ឲ្យ​តែ​មាន​លុយ​បង់​ថ្លៃ​សាលា ដឹង​តែ​ពី​ចូល​រៀន​បាន​នោះ​ឡើយ។ ​មូលហេតុ​សំខាន់​ព្រោះ​សាកលវិទ្យាល័យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​និស្សិត​ផង និង​ចំពោះ​ទស្សនៈ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចំពោះ​សាកលវិទ្យាល័យ​ផង​ ពុំ​នោះ​ទេ សញ្ញាបត្រ​នោះ​នឹង​មិន​សូវ​មាន​តម្លៃ យក​ទៅ​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ គ្មាន​អ្នក​ណា​គេ​ឲ្យ​តម្លៃ។

ដោយ​សារ​ប្រការ​នេះ​ហើយ បាន​ជា​មជ្ឈដ្ឋាន​ខាង​ក្រៅ​គេ​ផ្ដល់​តម្លៃ​ឲ្យ​គុណភាព​អប់រំ និង​សញ្ញាបត្រ​របស់​និស្សិត​ចេញ​ពី​ហាវើត រហូត​ដល់​ថ្នាក់ និស្សិត​ខ្លះ​រៀន​មិន​ទាន់​ចប់​ផង ត្រូវ​ក្រុមហ៊ុន​ សហគ្រាស​តូច​ធំ​ទៅ​កក់​ឈ្មោះ​និស្សិត ដល់​សាកលវិទ្យាល័យ​តែ​ម្ដង ថា​ពេល​រៀន​ចប់ គេ​នឹង​ទទួល​ឲ្យ​ធ្វើ​ការ​នៅ​កន្លែង​គេ។


ចំណោម​សាកលវិទ្យាល័យ​ទូទាំង​ពិភពលោក ហាវើត​មាន​បណ្ណាល័យ​ធំ​ជាង​គេ និង​មាន​សៀវភៅ​និង​ឯកសារ​ដទៃ​ទៀត តម្កល់​ច្រើន​ជាង​សាកលវិទ្យាល័យ​ណាៗ​ទាំងអស់។ មាន​ផ្ទៃ​ដី​ធំទូលាយ​ជាង​សាកលវិទ្យាល័យ​ដទៃ​ទៀត​ទូទាំង​ពិភពលោក។

សាកលវិទ្យាល័យ​ហាវើត​ត្រូវ​បានផ្ដល់​ចំណាត់​ថ្នាក់​​លេខ​មួយ​ ជា​ដរាប​​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​នោះ​មាន​ដូច​ជា ៖ កម្មវិធី​សិក្សា​មាន​លក្ខណៈ​បើក​ទូលាយ​សម្រាប់​ពិភពលោក​ទាំង​មូល​ – ទំហំ​ផ្ទៃ​ដី​សាកលវិទ្យាល័យ​ធំ​ទូលាយ​រហូត​ដល់​ទៅ​ជាង ១៦០ ហិកតារ – ​គ្រូ​បង្រៀន​សុទ្ធតែ​សម្រិត​សម្រាំង​យក​អ្នក​មាន​ចំណេះដឹង​ និង​ពិសោធន៍​ជ្រៅជ្រះ - គុណភាព​អប់​រំ​នៅ​ក្នុង​ថ្នាក់​រៀន (​ពេល​ប្រឡង និស្សិត​មិន​អាច​បើក​មើល​សំណៅ​ឯកសារ ឬ​មិន​អាច​លួច​ចម្លង​គ្នា​​​ជា​ដាច់​ខាត​​)– អត្រា​មាន​ការ​ងារ​ធ្វើ - និស្សិត​ដែល​រៀន​ចប់​អាច​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ រហូត​ក្លាយ​ជា​បុគ្គល​ជោគជ័យ​នៅ​ក្នុង​ជីវិត​។ល។

ថ្លៃ​ចំណាយ​លើ​ការ​សិក្សា ៖ តម្លៃ​សិក្សា​សម្រាប់​ឆ្នាំ ២០១៤- ២០១៥ ក្នុង​មួយ​ឆ្នាំៗ ៤៣៩៣៨ ដុល្លារ (​ជាង​បួន​ម៉ឺន​ដុល្លារ)។ នេះ​មិន​ទាន់​គិត​តម្លៃ​ស្នាក់​នៅ ​អាហារ​ និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទេ។ ថ្លៃ​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ និង​អាហារ​ក្នុង​សម្រាប់​រយៈ​ពេល​ដប់​ខែ ១៤៦៦៩ ដុល្លារ (ជា​លក្ខណៈ​ផ្ទះ​ល្វែង​ខ័ណ្ឌ​ដាច់​ៗ​ពីគ្នា)។ បើ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន ធូរ​ថ្លៃ​ជាង​នេះ​គឺ​ដប់​ខែ ចន្លោះ​​ពី​ជាង ៦០០០ ទៅ ១ ម៉ឺន​ដុល្លារ។ អន្តេវាសិកដ្ឋាន​ជា​សាល​ធំ នៅ​ចម្រុះ​គ្នា (យោង​តាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​ហាវើត)៕


ប្រែ​សម្រួល​ ៖ អន សំអាង

ប្រភព៖​ college.harvard.edu , gsas.harvard.edu , businessinsider.com , wikipedia.org

1 comment:

Anonymous said...

I don't think Harvard is the best school. Before coming to this easy conclusion, look inside the real profiles about all the richest in the world.
Bill Gate: parents are all richests. His dad I is a famous attorney. His mom is successful businesswoman.
Facebook Founder: his dad is a dentist doctor and his mom is psychiatrist.