A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 February 2015

Hun Sen blast the Khmer Rouge of scaring the ex-Khmer Rouge to almost take up arms again [Hun Sen is scared of being tried by the Tribunal himself, so he creates fears] លោក ហ៊ុន សែន រិះគន់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​វិញ

សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០
ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
Photo courtesy of ECCC
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​កំពុង​កាត់​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ថា ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​ទៀត ព្រោះ​ចេះ​តែ​ពង្រីក​វិសាលភាព​សំណុំ​រឿង។
ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​សាលា​ក្ដី​ខ្មែរ​ក្រហម​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​មនុស្ស​ជាតិ ដើម្បី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​កាលានុវត្ត​ភាព​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក៖ «ដល់​ពេល​ចាប់​ផ្ដើម​កាត់​ទោស ចង់​ជ្រុល។ ពង្រីក​វិសាលភាព​ទៅ​ដល់​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចូល​ព្រៃ​វិញ។ វិសាលភាព​ចេះ​តែ​ពង្រីក។ រឿង​នេះ ត្រូវ​គិត​អំពី​សន្តិភាព អំពី​ជីវិត​មនុស្ស។ បើ​សង្គ្រាម​កើត​ឡើង​វិញ តើ​ប៉ុន្មាន​នាក់​ទៅ​ត្រូវ​ស្លាប់? ជីវិត​មនុស្ស​យើង​ដក​ពិសោធ​ហើយ។ ឥឡូវ​មនុស្ស​កំពុង​ស្លាប់​លើ​ពិភពលោក ដោយសារ​ទង្វើ​ខ្លះ​របស់​មនុស្ស​បង្កើត​ឡើង ហើយ​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​កើត​ឡើង។ តើ​រឿង​វា​ទៅ​យ៉ាង​ម៉េច?»
សន្និសីទ​អន្តរជាតិ​នេះ ឋិត​ក្រោម​ប្រធានបទ​ថា កម្ពុជា អាច​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​បង្ការ​អំពើ​ឃោរឃៅ​ក្នុង​តំបន់​អាស៊ាន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​អំពើ​ឃោរឃៅ​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​ប្រល័យ​ពូជ​សាសន៍ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ហើយ​ក៏​រិះគន់​ដល់​អង្គការ​សហប្រជាជាតិ ដែល​នៅ​តែ​ទទួល​ស្គាល់​ក្រុម​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មាន​មោទនភាព​ដែល​លោក​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ទប់ស្កាត់​ការ​វិល​ត្រឡប់ និង​នាំ​អតីត​មេ​ខ្មែរ​ក្រហម​មក​កាត់​ទោស។
ទាក់ទង​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​លើក​ឡើង​ដែរ​អំពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សាលា​ក្ដី​នេះ ព្រោះ​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចេះ​តែ​អស់ ហើយ​រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ចេញ​ថវិកា​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៖ «អង្គការ​សហប្រជាជាតិ​ពី​មុន​នេះ ជួយ​រក​លុយ​ឲ្យ​កម្ពុជា។ ឥឡូវ​ឆ្នាំ​កន្លង​ទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មក​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ចេញ​លុយ ក៏​បាន​ចេញ​អស់​មួយ​លាន ប្រាំ​បី​សែន។ បន្ទាប់​ទៅ​ឲ្យ​ចេញ​ឆ្នាំ​២០១៤។ ចេញ​អា​២០១៤ អស់​បី​ត្រី​មាស ដោយ​ថា​ខ្វះ​មួយ​ត្រី​មាស​ទៀត ជួប​គ្នា​នៅ ណៃពិដោ (ប្រទេស​មីយ៉ាន់ម៉ា) ថែម​ទៀត។ ឥឡូវ​ចប់​ហើយ ប៉ុន្តែ​អំពាវនាវ ព្រោះ​នីតិវិធី​តុលាការ​រឿង​វា​អ៊ីចឹង។ ឥឡូវ​កាន់​តែ​អស់​លុយ​ទៅៗ ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​ឲ្យ​កម្ពុជា ចេញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វា​ចេះ​តែ​កើន​ឡើងៗ»

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​រារាំង​កិច្ចការ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ អង្គការ​នេះ​លើក​ឡើង​អំពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ថា​គ្មាន​មេ​ដឹក​នាំ​ណា​ម្នាក់​ផ្សេង​ទៀត ត្រូវ​យក​មក​កាត់​ទោស​នោះ​ទេ ក្រៅ​ពី​ចំនួន​ដែល​បាន​កំណត់​សព្វថ្ងៃ​នេះ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ថា ការ​នាំ​សមាជិក​ខ្មែរ​ក្រហម​ណា​ម្នាក់​ទៅ​កាត់​ទោស​បាន លុះត្រា​តែ​មាន​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មុន​សិន។
អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ថា ព្រះរាជ​អាជ្ញា​អន្តរជាតិ​ព្យាយាម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ចំនួន ៥​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​ភាគី​កម្ពុជា ច្រាន​ចោល។ សហ​ព្រះរាជ​អាជ្ញា​បរទេស​លា​ឈប់​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ការងារ​របស់​ពួក​គាត់​ត្រូវ​បាន​រារាំង​ដោយ​ហេតុផល​នយោបាយ។
សព្វថ្ងៃ​នេះ សាលា​ក្ដី​ខ្មែរ​ក្រហម​កំពុង​កាត់​ក្ដី​លើ​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​នៅ​រស់​ពីរ​រូប​ក្នុង​សំណុំ​រឿង​លេខ ០០២ គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន

1 comment:

Anonymous said...

Khmer people are extremely tired to see Ah Runteas Banh Hun Sen's picture and to hear his kanduoy Mer Vear's voice.

Ah Roleuy Hun Sen Ngorp Touv Ah Choy Marai !!

Kdao Dol Kor Heuy Chear Muoy Ah Kbot Cheat Yuon slave Hun Sen.

Hun Senn