A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 April 2015

Hun Sen admitted he was the one who intervened to release a drunken driver who hit the wall of his house (Hun Sen interferes in the court's works ហ៊ុន សែន ជ្រៀតជ្រែកកិច្ចការតុលាការ) រកមុខ​ឃើញ​ហើយ​ គឺ​បុរស​ខ្លាំង​ជា​អ្នក​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះ​លែង​ស្រី​ស្រស់​ក្មេង​បើកបរ​ទាំង​ស្រវឹង​ ចងកំហឹង​បុក​ភូមិ​គ្រឹះ​សម្តេច​

BMW81
Posted by  on April 6, 2015
ទីបំផុត​រកមុខ​ឃើញ​ហើយ​ គឹ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អ្នក​លឿង​ ហៅ​ស្ពាន​ត្សឹ​បា​សា​(Spien​ Tsubasa)​ នា​ថ្ងៃ​ចន្ទ​ ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សារភាព​ជា​សាធារណៈ​ថា​ សម្តេច​ជា​អ្នក​អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​ដោះ​លែង​ស្រី​ស្រស់​ក្មេង​ដែល​បើកបរ​រថយន្ត​ទាំង​ស្រវឹង​ ចងកំហឹង​បុក​ភូមិ​គ្រឹះ​ និង​ក្រុម​អង្គរក្ស​របស់​សម្តេច​ បាន​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​សម្តេច​ថា​ នាយក​រដ្ឋមន្ត្រី​អាង​អំណាច​យក​កូន​គេ​ទៅ​ឃុំខ្លួន​ (Sic!)​ ។​
​គួរ​រំលឹក​ជូន​ថា​ ស្រី​ស្រស់​ក្មេង​ម្នាក់​ឈ្មោះ​ អ៊ុ​ង​ កុ​ល​ហ្សា​និ​ច​ អាយុ​២៥​ឆ្នាំ​ មានមុខរ​បរជា​និស្សិត​ផង​ ជា​តំណាង​ផ្នែក​លក់​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ BMW​ ផង​ និង​ជា​អតីត​ពិធី​ការិនី​ទូរទស្សន៍​ My​ TV​ ផង​ ដែល​បាន​បើករថយន្ត​ទំនើប​ម៉ាក​ BMW​ មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-1113​ ទាំង​អាកា​រៈ​ស្រវឹង​ ចងកំហឹង​ជាមួយ​ក្រុម​អង្គរក្ស​ និង​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ​ ធ្វើ​ឲ្យ​អង្គរក្ស​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​២​នាក់​រង​របួស​ធ្ងន់ធ្ងរ​ និង​ខូចខាត​ទោចក្រយានយន្ត​ក្រុម​អង្គរក្ស​ចំនួន​៤​គ្រឿង​ ព្រមទាំង​បាក់​ដើមឈើ​លំអ​ផ្លូវ​សាធារណៈ​ចំនួន​១​ដើម​ កាលពី​វេលា​ម៉ោង​០១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ត្រូវ​បាន​លោក​ គឹ​ម​ រ័​ត្ន​ណា​រិ​ន​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ដោះ​លែង​ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​រសៀល​ថ្ងៃ​ទី​០៣​ ខែ​មេស​ ឆ្នាំ​២០១៥​ ខណៈ​មជ្ឈដ្ឋាន​នានា​បាន​ផ្តោតអារម្មណ៍​ថា​ គឺជា​ការ​សម្រេច​ឋិត​នៅ​ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​អ្នកមាន​អំណាច​ និង​អ្នកមាន​លុយកាក់​ណាមួយ​មិន​ខាន​ ។​
​ឥឡូវ​ ទីបំផុត​បុរស​ខ្លាំង​បាន​ចេញ​មុខ​សារភាព​ជា​សាធារណៈ​ហើយ​ គឺ​សម្តេច​ជា​អ្នក​អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​មានការ​ដោះ​លែង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ករណី​ពាក់ព័ន្ធ​នឹង​នីតិវិធី​ច្បាប់​នៅ​ស្ថាប័ន​តុលាការ​ គួរតែ​បុរស​ខ្លាំង​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ចាត់ការ​ និង​សម្រេច​តាម​ច្បាប់​ចុះ​ កុំ​ចេះ​ឮ​មាត់​ ឮ​ក​ និង​លូកដៃ​ លូក​ជើង​ទៅ​បាន​ហើយៗ​បើ​ចេះ​តែ​ចេញ​មុខ​អន្តរាគមន៍​ឆ្វេ​ច​ឆ្វាច​បែប​នេះ​ គឺ​នាំ​ឲ្យ​គេ​រិះគន់​ថា​ បុរស​ខ្លាំង​ដៃ​វែង​ ពូកែ​ខាង​អន្តរាគមន៍​ និង​គេ​ក៏​ចោទប្រកាន់​ដែរ​ថា​ "​ច្បាប់​ឋិត​នៅ​លើ​បបូរមាត់​សម្តេច​"​ ៕​

1 comment:

Anonymous said...

I wonder why hun let her of the hook . is it fate,or the cliche there is no such thing as free lunch. I let you off the hook and you are to me an attractive woman what can you give me in return? I wonder she has already been in bed with ah wkak.
But watch out girl if or when bunrany ever finds out this cozy and convenient arrangement, she will come after you with a full vengeance.