A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 April 2015

Hun Sen warns that he will use the old NEC if the two parties continue to differ on the new NEC's appointee លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​គ.ជ.ប​ចាស់​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា

ហ៊ុន សែន ៦២០
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៥។
 RFA/Brach Chev
ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ធ្ងន់ៗ​ទៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ពាក់ព័ន្ធ​រឿង​ខ្វែង​គំនិត​គ្នា​អំពី​ការ​ដាក់​បេក្ខភាព​នៃ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទី​៩ ដែល​ជ្រើស​ចេញ​មក​ពី​អង្គការ​សង្គម​ស៊ីវិល។
លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់ គ.ជ.ប ចាស់​ជំនួស​ឲ្យ គ.ជ.ប ថ្មី បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​មិន​អាច​ដើរ​លើ​ចំណុច​រួម​គ្នា​បាន​ទេ​នោះ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ជំហរ​ថា បើ​នៅ​តែ​មិន​ត្រូវ​គ្នា នឹង​មិន​ចាំបាច់​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មី សម្រាប់​សមាជិក​ទី​៩ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ មេសា ថែម​ទៀត​ផង។
ការ​គំរាម​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​ក្រោយ​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បេក្ខភាព​នៃ​សមាជិក គ.ជ.ប ថ្មី​ទី​៩ ដែល​មិន​មែន​ជ្រើស​ចេញ​ពី​ការ​ស្នើ​ឡើង​ដោយ លោក ហ៊ុន សែន។
លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) ត្រូវ​បាន លោក ហ៊ុន សែន ស្នើ​ឡើង​ក្នុង​ជំនួប​ជា​ឯកជន​តាម​សារ​អេឡិចត្រូនិក (SMS) ជាមួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក ហង្ស ពុទ្ធា គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ ៥០​នាក់​ដែល​ត្រូវ​មក​ជំនួស​ឲ្យ​ការ​បដិសេធ​របស់ អ្នកស្រី ពុង ឈីវកេក។
កម្ដៅ​នយោបាយ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ពេល​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា​ជា​ការ​មិន​យល់​របស់ លោក សម រង្ស៊ី។ លោក ហ៊ុន សែន អះអាង​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដក​ថយ​ឡើយ។ លោក​ថែម​ទាំង​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា ប្រសិន​បើ​បក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា លោក​នឹង​ប្រើប្រាស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាស់​ដែល​មាន​ស្រាប់ ជំនួស​ឲ្យ គ.ជ.ប ថ្មី ដែល​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​នេះ។ លោក​បន្ត​ថា «អ៊ីចឹង​ទេ បើ​សិន​ជា​មិន​អាច​ឯកភាព​គ្នា​បាន ទុក​ឯកឧត្ដម អ៊ឹម សួស្តី ធ្វើ​ជា​ប្រធាន គ.ជ.ប រហូត​ទៅ។ ទៅ​កុំ​ពិបាក​ពេក! អា​ថ្មី​មិន​ទាន់​ចេញ អា​ចាស់​បន្ត។ រឿង​វា​តែ​ប៉ុណ្ណឹង​ឯង ហើយ​កុំ​ថា​ចាញ់​ប្រៀប ឬ​មិន​ចាញ់​ប្រៀប។ ទុន​របស់​យើង​ប៉ុណ្ណឹង កុំ​ទារ​ភាគ​ហ៊ុន​ច្រើន​ពេក»
ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ខណៈ​ដែល​លោក​ចូលរួម​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្ពាន និង​ផ្លូវ​ជាតិ​លេខ​៩ ដែល​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ខេត្ត​ព្រះវិហារ។

ដើម​ចម​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សម រង្ស៊ី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ពី​លទ្ធភាព​របស់ លោក ហង្ស ពុទ្ធា ដែល​សង្ស័យ​ថា​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ទន្ទឹម​គ្នា​នោះ ប្រធាន​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ពិចារណា​បេក្ខភាព​ផ្សេង​វិញ​ក្រៅ​ពី លោក ហង្ស ពុទ្ធា។ ទំនង​ជា​មូលហេតុ​នេះ​ហើយ​មើល​ទៅ ដែល​ញាំង​ឲ្យ លោក ហ៊ុន សែន ខឹង​សម្បា​រហូត​ចាត់​ទុក​អ្នក​មាន​ទុន​តិច មិន​គប្បី​ចង់​បាន​ផល​ចំណេញ​ច្រើន​ពេក​នោះ​ទេ។
វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង លោក សម រង្ស៊ី ជាច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប។
យ៉ាង​ណា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​នៅ​មិន​ទាន់​បាន​ប្រជុំ​ឯកភាព​ទទួល ឬ​បដិសេធ​នៅ​ឡើយ​ទេ​ចំពោះ​បេក្ខភាព​ទី​៩ ដែល​មិន​មែន​ជា​រូប អ្នកស្រី ពុង ឈីវកេក នោះ។ លោក​បន្ត​ថា អ្វី​ដែល លោក សម រង្ស៊ី ស្នើ​ឲ្យ​ពិនិត្យ​សុខភាព លោក ហង្ស ពុទ្ធា នោះ គឺ​ព្រោះ​តែ​គិតគូរ​ពី​និរន្តរភាព​របស់​លោក​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ទាន់​បាន​ធ្វើ​ការ​សម្រេច​ថ្នាក់​ដឹក​នាំ​នោះ​ទៅ​លើ​បេក្ខជន​ដែល​ត្រូវ​ការ​គាំទ្រ ទាំង​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ ចំពោះ​បញ្ហា​ដែល​ឯកឧត្ដម សម រង្ស៊ី ដែល​បាន​លើក​ឡើង​ពី​បញ្ហា​សុខភាព​ទាំង​ប៉ុន្មាន មិន​មែន​ក្នុង​ន័យ​រឿង​ប្រមាថ​នោះ​ទេ»
ដោយ​ឡែក លោក អ៊ូ វីរៈ នាយក​អង្គការ​វេទិកា​អនាគត ថ្លែង​ថា បើ គ.ជ.ប ថ្មី​ដំណើរ គឺ​ល្អ​ជាង គ.ជ.ប ចាស់ បើ​ទោះ​ជា​ចំណុច​ខ្លះ​មិន​ទាន់​អាច​ទទួល​យក​បាន​ក្ដី។ បន្ថែម​ពី​លើ​នេះ​ទៀត រឿង​ដែល​អកុសល​នោះ​នៅ​ត្រង់​ថា ការ​ចរចា​តាំង​ពី​ដើម​ទី​រៀង​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ រហូត។ លោក​បន្ត​ថា «យើង​មើល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​មាន​ប្រៀប។ ពេល​គណបក្ស​ប្រជាជន ចង់​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ក៏ដោយ ក៏​ឥត​អី​ដែរ។ ដោយសារ​ឥឡូវ​នេះ បើ​សិន​លទ្ធភាព​នៃ​ការ​ចរចា​ណា​មួយ​ដែល​មិន​ទៅ​ដល់​លទ្ធផល គឺ​យើង​ប្រើ គ.ជ.ប ចាស់។ គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​ជម្រើស​ប៉ុន្មាន​ទេ ក្រៅ​ពី​ទទួល​យល់ព្រម លោក ហង្ស ពុទ្ធា»
លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​ឡើយ។ បើ​បក្ស​ទាំង​ពីរ​មិន​អាច​រក​ចំណុច​រួម​បាន​ទេ គឺ​មាន​តែ​ប្រើ គ.ជ.ប ដែល​មាន​ស្រាប់។ លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​ចំអក​ទៀត​ថា បេក្ខភាព​ដែល​មាន​ជាង ៥០​នាក់ ដែល​បាន​ដាក់​ពាក្យ​រួច​ហើយ​នេះ គឺ​ភាគ​ច្រើន​សុទ្ធតែ​មក​ពី​ភាគី​ម្ខាង ដែល លោក ហ៊ុន សែន ទំនង​ជា​ចង់​ថា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ​មាន​តែ ៤​រូប​ប៉ុណ្ណោះ​សម្រាប់ គ.ជ.ប ថ្មី​នេះ៕

4 comments:

Anonymous said...

Let Ah Hun Sen use the old NEC Touv so that we know what kind of animal Ah Hun sen is.
Besides, Ah Hun Sen put a lot of crabby conditions in the new NEC.
It is extremely painful to hear and see Ah Hun Sen's voice and face.

Anonymous said...

Idiot kem sok svar is belong to jail. We cant afford to have animal on our street. Arnt we ? All of you is the ultra and extremist idiots. No achievement in the world made by ultra and those ultra tends to create more chaos hatreds divide and destruction....right. They are born to destroy...school of vice is one of them. You strike hard against 14 millions hunger poor desperate Khmer for decade...looks khmerization EU, USA, put economic sanction against poor hunger dirty skeletons sickness Khmer.... Right.? And you support them for years...are you human enough.. !!!. I doubted it..why not build clean water , hospitals, schools or foods for those skeleton hunger Khmer.. Why.not...three millions ton of USA bombs on your parent heard ! Is it Us have the right you and a special right you must shoptalk this bombards...it too stupids to afford it.!!!what if it drop in new York...Mike

Anonymous said...

Ah Porng Kdor Hun Sen Euy Thleak Norouk Touv Ah Chgoy Marai ...

Anonymous said...

Every body in the world is so smart in 2015 but only stupidest hun sen and cpp want to be slave and sold their heads and own county to tousand year long term enemy and he happy show his face to foreign country do thy think he's smart ? Every body think his look like a dog if for me I may hide my face in the toilet seat is better than,not like stupidest chamkuot Hun Sen dog face.