A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 April 2015

Is this a sign that Hun Sen is preparing to step down from power when he told Sam Rainsy not to take revenge against him when he steps down? តើ​លោក ហ៊ុន សែន កំពុង​គិត​អំពី​ការចុះ​ចេញពី​ដំណែង?

(ចុះ​ផ្សាយ​នៅ​ថ្ងៃ 25-04-2015, 11:11 pm) | ដោយ : លាង ដឺ​លុច
សំណួរ​បែបនេះ អាច​កើតឡើង ក៏​ដោយសារតែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្រាប់តែ​និយាយប្រាប់​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើបាប​លោក នៅពេល​លោក​មិនមែនជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ។ ទោះយ៉ាង​ណាក៏ដោយ សម្រាប់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ករណី​ដែល​លោក​ សម រង្ស៊ី​ ជា​នាយករដ្ឋមន្ត្រីនោះ វាជា​ឧទាហរណ៍​នៅឡើយ។​
និយាយ​អំពី​ការចុះ​ចេញពី​ដំណែង​នាយករដ្ឋមន្ត្រី បើទោះជា​ឧទាហរណ៍​ក៏ដោយ គេ​មិនដែល​ឮ​សារ​នយោបាយ​ដ៏​កម្រ​បំផុត​ចេញពី​លោក ហ៊ុន សែន​ឡើយ។ ក៏ប៉ុន្តែ​បុរស​ខ្លាំង​របស់​កម្ពុជា​បានជ្រើសរើស​ទីតាំង​នៃ​ទីក្រុង​គូ​ឡា ឡាំ​ពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី ទី​ដែល​លោក និង​ដៃគូរ​សន្ទនា​របស់លោក គឺ​លោក សម រង្ស៊ី បាន​ជួប​ពលករ និង​និស្សិត​ខ្មែរ​ក្នុងប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី២៥មេសា និយាយ​អំពី​ឧទាហរណ៍​ដែល​លោក​មិន​នៅក្នុង​ដំណែង​នាយករដ្ឋមន្ត្រី។

អត្ថបទ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ជប៉ុន Kyodo  ដែល​សរសេរ​ដោយ​អ្នកកាសែត​ខ្មែរ គឺ​លោក ពុ​យ គា​នោះ លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ឥឡូវ ខ្ញុំ​កំពុង​ធ្វើជា​នាយករ​ដ្ថ​មន្ត្រី នរណា​ក៏​អាច​នៅ​ជាមួយ​បានដែរ។ ប៉ុន្តែ​ស្រាប់តែ​ដល់ពេល​ណាមួយ ឯកឧត្តម​សម រង្ស៊ី​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្តង ឧទាហរណ៍​ទេ​ណា៎ ស្រាប់​ដល់ពេល​ហ្នឹង ឯកឧត្តម​រុញ​អត់​ឲ្យ​ខ្ញុំ​រស់នៅ ស្រាប់តែ​ទៅធ្វើ​បាប​ខ្ញុំ ហើយ​ខ្ញុំ​មាន​កម្លាំង​វាយបក​វិញ វា​នឹងធ្វើ​ឲ្យ​ឯកឧត្តម​រស់នៅ​មិន​សុខ​ដែរ។ គណបក្ស​ណា ទោះបី​តូច ធំ តែងមាន​អ្នកគាំទ្រ​ជានិច្ច បើសិនជា​យើង​ធ្វើ​ចំពោះ​គេ​មិន​ត្រឹមត្រូវ​ទេ ច្បាស់​ណាស់​ថា​គេ​នឹង​វាយបក​ហើយ»។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាងនេះ មិនមែន​តែ​ចំពោះមុខ​លោក សម រង្ស៊ី ទេ ប៉ុន្តែ​នៅ​ចំពោះមុខ​មន្ត្រី​របស់ខ្លួន និង​ពលករ និស្សិត​ខ្មែរ​ដែល​កំពុង​រៀន និង​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នៅក្នុង​ពិធី​ជួបជុំ​មួយ។


បើតាម​ការបញ្ជា​ក់រប​ស់លោក ពុ​យ គា ដដែល អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មានអំណាច​បាន​បន្ត​ប្រា​ប់លោក សម រង្ស៊ី ទៀតថា «ខ្មែរ​មិនត្រូវ​យកគ្នា​ជាស​ត្រូវ​នោះទេ ហើយ​ថា ទឹកដី​កម្ពុជា​មិនមែនជា​ទឹកដី​របស់ ហ៊ុន សែន ហើយក៏​មិនមែនជា​របស់​សម រង្ស៊ី​ដែរ។ ប៉ុន្តែ​វា​ជា​ទឹកដី​របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល»។

គ្មាន​អ្នកណា​អាច​យល់ច្បាស់​អំពី​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​នេះឡើយ​នៅពេលនេះ។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ សេចក្តីថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ក៏បាន​កើតមានឡើង​ក្រោយ​អ្នកនយោបាយ​កំពូល​ទាំងពីរ កំពុង​ឃោសនា​ផ្សព្វផ្សាយ​អំពី​វប្បធម៌​សន្ទនា ដែល​អ្នក​ទាំងពីរ​កំពុង​ផ្តល់​តម្លៃ។

លោក កឹម គុណ​វ​ឌ្ឍ អគ្គនាយក​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា​ក៏បាន​ផ្សាយ​ឲ្យ​ដឹង​អំពី​ការអត្ថាធិប្បាយ​របស់លោក សម រង្ស៊ី ដែល​ថ្លែងថា «មិនយូរ​មិនឆាប់​កម្ពុជា​និង ទទួលបាន នូវ​ភាព​រីកចំរើន តាមរយៈ​ផ្លែផ្កា​នៃ វប្បធម៌​សន្ទនា​គ្នា​នេះ ដែល​អ្នកនយោបាយ​លែង​ហែកហួរ​គ្នា និង​នាំគ្នា​ងាក​មក​និយាយ​គ្នា​ពីអ្វី​ដែលជា​ការស្ថាបនា​ជាតិ និង​ការរីកចំរើន​របស់​ប្រជាជន​កម្ពុជា​ទាំងអស់»៕

No comments: