A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 April 2015

People living in Svay Rieng province afraid Vietnam will encroach on their land [inside Cambodia] ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ភ័យ​ខ្លាច​វៀតណាម​រំលោភ​ដី

ដី ព្រំដែន ស្វាយរៀង ៦២០
អ្នក​ភូមិ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា ដី​នៅ​ចន្លោះ​ដើម​ឈើ វៀតណាម​ធ្លាប់​យក​បង្គោល​ព្រំដែន​បោះ​ចូល​ក្នុង​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥
RFA/Men Sothyr
ពលរដ្ឋ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កំពុង​ភ័យខ្លាច​ការ​គំរាម​ដោយ​អាវុធ​ពី​កង​កម្លាំងយោធា​វៀតណាម ដែល​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​អោយ​ធ្វើ​កសិកម្ម និង​ជីក​ប្រឡាយ​ទឹក​ដើម្បី​ផ្គត់ផ្គង់​កសិកម្ម​នៅ​រដូវវស្សា។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ។
ពលរដ្ឋ​រស់​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា អះអាង​ថា ពួកគេ​នៅ​តែ​សង្ស័យ​លើ​បញ្ហា​កំណត់​ព្រំដែន​មិន​ច្បាស់លាស់ ជា​កត្តា​បង្ក​ឲ្យ​ទឹក​ដី​ខ្មែរ​កាន់​តែ​រួញ​ទៅ។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន នៅ​តែ​ភ័យខ្លាច​ការ​គំរាម​កំហែង​ពី​យោធា​វៀតណាម ទោះ​បី​ពួកគាត់​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​ក៏ដោយ។
តំណាង​អ្នក​ភូមិ​ម្នាក់ លោក កែ គា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់​ព្រំដែន កំពុង​បង្ក​ឲ្យ​ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​រង​ផលវិបាក ព្រោះ​តែ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម ការ​បំបិទ​សិទ្ធិ​កសិករ​ខ្មែរ​មិន​ឲ្យ​ជីក​ប្រឡាយ​ទឹក​ដើម្បី​ផ្គត់ផ្គង់​ទឹក​ធ្វើ​ស្រែ និង​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ជាដើម។
លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម មិន​មាន​សមត្ថកិច្ច​ខ្មែរ​អន្តរាគមន៍​ទេ ហើយ​បែរ​ជា​ចោទ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ខុស​ទៅ​វិញ។ លោក​ថា ដី​ខ្មែរ​ពី​ដើម​គឺ​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ។ លើស​ពី​នេះ​ទៀត លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​ព្រងើយ​នោះ​ដី​ខ្មែរ​ប្រាកដ​ជា​ត្រូវ​បាត់បង់​បន្ថែម​ទៀត​ដោយ​ការ​រំកិល​ចូល​បន្តិច​ម្តងៗ ដោយ​អាជ្ញាធរ​វៀតណាម៖ «ព្រំដែន​ចេះតែ​រំកិល​ចូលៗ។ ពី​ដើម​យើង​នៅ​ឯ​ណោះ មើល​ទៅ​គឺ​ថា​ដាច់​កន្ទុយភ្នែក ឥឡូវ​ខិត​ជិត​ស្វាយបី នៅ​ជប់ភីង​អី​ណា​ណោះ។ ឥឡូវ​យើង​ចេះតែ​ខិតៗ​ចូល​មក​ដល់​ព្រំដែន​យើង មើល​ខិតៗ​ស្មើ ១​គីឡូ​ដី​ដល់»

​ឆ្លើយ​តប​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​ចន្ទ្រា លោក នួង រាំ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា លោក​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រកប​របរ​កសិកម្ម​ធម្មតា មិន​មាន​អ្វី​ប្លែក​ឡើយ។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ចេះតែ​ទៅ​ចាប់​យក​ដី​ដែល​គេ​ហាមឃាត់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម ទប់ស្កាត់ តែ​បែរ​ជា​ពលរដ្ឋ​ចោទ​សមត្ថកិច្ច​វៀតណាម ទៅ​វិញ។
យ៉ាង​ណា​លោក​មិន​បាន​បកស្រាយ​ពិស្ដារ​ជុំវិញ​បញ្ហា​ការ​រំលោភ​យក​ដី​ខ្មែរ​ដោយ​អាជ្ញាធរ​វៀតណាម ទេ ព្រោះ​លោក​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី៖«ជាក់ស្ដែង​ទៅ​តំបន់​គេ​ហាមឃាត់​ទាំង​សង​ខាង មិន​មែន​ចេះតែ​គេ​ធ្វើ​បាន​យើង​ធ្វើ​មិន​បាន​ទេ ដី​យើង យើង​ធ្វើ​ធម្មតា។ ខ្ញុំ​ឃើញ​ព្រំដែន​ឃុំ​ចន្ទ្រា គេ​ធ្វើ​ធម្មតា​ហ្នឹង ហើយ​វៀតណាម ធ្វើ​ធម្មតា​ដែល​ហ្នឹង»
ក្នុង​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត  បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​មិន​គិត​បញ្ហា​ព្រំដែន​ទេ នោះ​ផលវិបាក​កាន់​តែ​ខ្លាំង​ទៅ​លើ​ពលរដ្ឋ​រស់​នៅ​ព្រំដែន ដោយ​ការ​ឈ្លានពាន​ពី​អាជ្ញាធរ​វៀតណាម។ លោក​បន្ត​ថា បើ​ពលរដ្ឋ​វៀតណាម ចូល​មក​ទឹក​ខ្មែរ ​ន​តាម​ចិត្ត​មិន​ឃើញ​មាន​សមត្ថកិច្ច​ខ្មែរ​ហាម​ឡើយ តែ​បើ​ពលរដ្ឋ​ខ្មែរ​វិញ មិន​អាច​ចូល​ទៅ​ខាង​ភាគី​វៀតណាម បាន​ទេ។
លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ព្រំដែន និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​ព្រំដែន ដើម្បី​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​កសិកម្ម ថែម​ទាំង​ជា​របង​ការពារ​ការ​រំលោភ​ដែន​អធិបតេយ្យ​ពី​ប្រទេស​ជិត​ខាង៖ «ជី.ភី.អេស (GPS) គេ​ចាប់​ផ្ដើម​វាស់​តាម​ព្រំដែន​ហ្នឹង​ទៅ​បាត់​ដី​គាត់ វា​អត់​មាន​ចូល​ទៅ​វៀតណាម សោះ! វា​ច្រើន​តែ​ចូល​មក​ខ្មែរ»
ដូច​គ្នា​នេះ​ដែរ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា អាជ្ញាធរ​វៀតណាម បាន​ហាម​ឃាត់​ខ្មែរ​មិន​ឲ្យ​ចូល​តំបន់​ស តែ​ភាគី​វៀតណាម ចូល​ដោយ​សេរី ហើយ​តំបន់​ស​នៅ​ទឹក​ដី​ខ្មែរ​ត្រូវ​បាន​រំកិល​ជា​បន្ត។
លោក​បន្ត​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ដឹកនាំ រួម​ទាំង​បូរណភាព​ទឹក​ដី។ លើ​ល​ពី​នេះ​ទៀត លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កំណត់​បង្គោល​ព្រំដែន​ត្រី​ភាគី មាន​ភាគី​អន្តរជាតិ​ជា​អាជ្ញាកណ្ដាល៖ «មិន​អាច​ឆ្លើយ​ដោះសា គេចវេះ​ពី​បញ្ហា​ទាំង​អស់​នេះ​ទេ ពីព្រោះ​បញ្ហា​ព្រំដែន​វា​ជា​រឿង​មួយ​គេ​ថា​រឿង​អាយុជីវិត​ជាតិ ទឹក​ដី​សំខាន់​ណាស់ ទឹក​ដី​អត់​អាច​រីក​បាន​ទេ តែ​មនុស្ស​រីក​ជា​បន្តបន្ទាប់។ ក្នុង​នាម​យើង​អ្នកដឹកនាំ​យើង​ត្រូវ​តែ​ថែរក្សា​ការពារ​នូវ​បូរណភាព​ទឹក​ដី​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ»
ពលរដ្ឋ​ឃុំ​សំរោង បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០០៩ ពលរដ្ឋ ៥​នាក់ បាន​ដក​តម្រុយ​បង្គោល​ព្រំដែន ត្រូវ​វៀតណាម បោះ​ចូល​ដីស្រែ​ពួក​គាត់​ជា​ច្រើន​ហិកតារ ឋិត​នៅ​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេង ១៨៤ និង ១៨៥  ឋិត​នៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង តែ​ត្រូវ​បាន​តុលាការ​ឃាត់​ខ្លួន​ពលរដ្ឋ​បាន ២​នាក់ និង​មាន​ពលរដ្ឋ ៣​នាក់​គេច​ខ្លួន។ ពលរដ្ឋ​ដែល​តុលាការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន ឈ្មោះ​ថា មាស ស្រី និង​ឈ្មោះ ព្រំ ជា ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​ត្រូវ​ជាប់​ពន្ធនាគារ ៩​ខែ ២០​ថ្ងៃ។ កាល​នោះ​លោក សម រង្សី ប្រធាន​គណបក្ស​ប្រឆាំង​ក៏​ចូលរួម​ដក​តម្រុយ​បង្គោល​នោះ​ដែរ

4 comments:

Anonymous said...

did all Khmer see that? in one hand YUON is showing very good with Khmer government by arrest one YUON more than 30 years is Thoung Sarath but other hand YUON send millions of Viet to make a living in Cambodia freely with all legal paper not even that YUON took some land a long the boarder as YUON want and what Cambodian government do??? It's nothing isn't it??? do you think that is good for Khmer???? because the more YUON is the better for KHmer??? CNRP want to say something about this but HUN SEN make all of them shut up.

Anonymous said...

This dirty Yuon never abandoned their bad and dirty Mind to steal more land from Cambodia. I can see our government nowadays never talk or against the Vietnamese enemy,they are so afraid to fight back and that we can say our government is the puppet of Vietnamese communist.

Anonymous said...

Never trust and live in peace with evil Vietnamese !!!

Anonymous said...

Not only Yuon are encroaching in Svay Rieng, but Yuon have blueprints to take over the whole Cambodia.

What do you think how and why Yuon's puppet Hun Sen has been in power more than 32 years for?

To solve Khmer problems, prosecute
Hanoi key leaders.