A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

Prince Ranariddh supports a "culture of dialogue" between the government and the opposition ​ទ្រង់​រណឫទ្ធិ​គាំទ្រ​វប្បធម៌​សន្ទនា​​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃអាទិត្យ ទី19 មេសា 2015, 

​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​(រូបថត៖ ឡាយ សាមាន)
​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ព្រះបន្ទូល​ថា ទ្រង់​គាំទ្រ​វប្បធម៌​សន្ទនា​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី ​។​
​ទ្រង់​រណឫទ្ធិ​បាន​មាន​ព្រះបន្ទូល​បែបនេះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែ​មេសា​នេះ មុន​ពេល​យាង​ចេញ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​ចូល​គាល់​ព្រះមហាក្សត្រ និង​សម្ដេច​ព្រះវររាជ​មាតា ដែល​កំពុង​គង់នៅ​ទីនោះ​ ។​
​ជា​ការកត់សម្គាល់ ចាប់តាំងពី​សម្ដេចក្រុមព្រះ​បាន​យាង​ត្រឡប់​មក​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ថ្មី​ឡើងវិញ នេះ​ជា​លើក​ទី​១ ដែល​ទ្រង់​មាន​បន្ទូល​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ ខណៈ​ផ្ទៃក្នុង​គណបក្ស​របស់​ទ្រង់​ហាក់​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ​ ។​
​ចំណែកឯ​លោក​សម រង្ស៊ី ឯនោះ​វិញ ក៏​រង​នូវ​ការរិះគន់​ដែរ​ថា វប្បធម៌​សន្ទនា​នឹង​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួបវាសនា ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ ប៉ុន្តែ​លោក​សម រង្ស៊ី​បាន​ច្រាន​ចោល​ការរិះគន់​នោះ ដោយ​ថា​រវាង​លោក និង​ទ្រង់​រណឫទ្ធិ គឺ​ខុស​គ្នា​ដូច​មេឃ​នឹង​ដី​ ៕​
សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

No comments: