A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 April 2015

The CNRP held talks with 3 foreign companies to launch its TV station គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បរទេស​ចំនួន​៣​ក្នុង​ការបង្កើត​ទូរទស្សន៍​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃអាទិត្យ ទី19 មេសា 2015 | 

រូបភាពស្ថានីយ៍ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ(រូបភាពពីបណ្តាញហ្វេសប៊ុកលោក សម រង្សីុ)
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  ឲ្យដឹងថា ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​ចំនួន​៣ ដើម្បី​ធ្វើ​ការវិនិយោគ​ជាមួយ​គ​ណ​បក្ស​របស់​ខ្លួន ក្នុង​ការបង្កើត​ទូរទស្សន៍ បន្ទាប់ពី​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​កាលពី​ចុងឆ្នាំ ២០១៤​ ។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រាប់ VOD នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​ចំនួន​៣​ធំៗ រួម​មាន​ក្រុមហ៊ុន​ចិន បារាំង និង​ថៃ ដើម្បី​បង្កើត​ទូរទស្សន៍ ​។ យ៉ាងនេះ​ក្តី​លោក​ថា រហូតមកទល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​សម្រេច​ថា នឹង​យក​ក្រុមហ៊ុន​មួយ​ណា​ធ្វើ​ជា​ដៃគូ​ក្នុង​ការវិនិយោគ​បង្កើត​ទូរទស្សន៍​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​ ។ ប៉ុន្តែ​លោក អះអាងថា ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ ២០១៥ នេះ ​។ បើ​តាម​លោក យ៉ែម បុញ្ញ​ឫទ្ធិ ក្រុមហ៊ុន​ឯកជន​បរទេស​ទាំង​បី​នោះ សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ និង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ផងដែរ​ ។​ 
​តាម​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅពី​ការកែទម្រង់ គ​.​ជ​.​ប គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ទាមទារ​ឲ្យមាន​ស្ថានីយទូរទស្សន៍​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​នោះ គណបក្ស​មួយ​នេះ ក៏​បាន​ទទួល​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ៕ 

សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com

No comments: