A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 April 2015

Will Mr. Tep Nytha or will Mrs Sin Bo become the president of the new NEC? តើ​លោក ទេព នីថា ឬ​អ្នកស្រី ស៊ីន ជុំ​បូ នឹង​ធ្វើជា​ប្រធាន​គ.ជ.ប ថ្មី ?

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា បេក្ខជន​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី នឹងត្រូវ​ជ្រើសរើស​ចេញពី​បេក្ខជន​សមាជិក​តំណាង​បក្សនយោបាយ​នៅក្នុង​ជួ​រគ.ជ.ប ថ្មី ។ អ្នកវិភាគ​ស្ថានការណ៍​នយោបាយ ជឿ​កជាក់​ថា បេក្ខជន​ជា​ប្រធាន​គ.ជ.ប នឹង​ជា​បេក្ខជន​តំណាង​មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកវិភាគ ទាយ​ទុក​ថា បេក្ខជន​រូបនោះ អាចជា​លោក ទេព នីថា បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​អ្នកស្រី ស៊ីន ជុំ​បូ បច្ចុប្បន្ន​ជា​អនុប្រធាន​គ.ជ.ប ។ តែ​យ៉ាងណា​លោក ទេព នីថា បញ្ជាក់ថា ការ​ទាយ​របស់លោក អ៊ូ​វីរៈ ចំពោះ​ខ្លួន​នោះ មិនជា​ការពិត​ឡើយ។

មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​លោក អ៊ូ វីរៈ ប្រមើល​ទុក​ថា នឹង​អាច​ក្លាយជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែលជា​បេក្ខជន​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។ មនុស្ស​ពីរ​នាក់​នោះ​ដែល​ស្ថិតក្នុង​ក្តី​មន្ទិល​របស់លោក​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​រូបនេះ គឺ​លោក ទេព នីថា ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​នៃ​គ.ជ.ប និង​អ្នកស្រី ស៊ីន ជុំ​បូ បច្ចុប្បន្ន​ជា​អនុប្រធាន​គ.ជ.ប ។ « ពួកគាត់​ទាំងពីរ​សុទ្ធតែជា​មនុស្ស​ដែលមាន​បទពិសោធន៍ និង​សមត្ថភាព​ស្រាប់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទុកចិត្តបាន។ តែ​ខ្ញុំ​គិតថា ក្នុងចំណោម​អ្នក​ទាំងពីរ​នេះ ប្រហែលជា​លោក ទេព នីថា មានឱកាស​ក្លាយជា​ប្រធាន​គ.ជ.ប ច្រើនជាង​អ្នកស្រី ស៊ីន ជុំ​បូ » ។  នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកស្រី ស៊ីន ជុំ​បូ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ​នៅថ្ងៃនេះ។ តែ​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គ.ជ.ប វិញ បាន​និយាយប្រាប់​សារព័ត៌មានថ្មីៗយ៉ាងខ្លី​ថា អ្វីដែល​លោក អ៊ូ វីរៈ សង្ស័យ​នោះ «នឹងមិន​អាចជា​ការពិត​នោះឡើយ»។ ហើយ​លោក ក៏​មិន​បញ្ជាក់ថា ខ្លួន​នៅតែ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​គ.ជ.ប ទៀត​ឬ​យ៉ាងណា​នោះទេ។

សូមបញ្ជាក់ថា លោក ទេព នីថា បច្ចុប្បន្ន​មាន​អាយុ ៦១ ឆ្នាំ បានទទួល​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម នៅ​សាលា​ជាន់ខ្ពស់​យុវជន នៅ​ម៉ូស្គូ ប្រទេស​រុស្ស៊ី និង​រៀន​ផ្នែក​ដឹកនាំ​គ្រប់គ្រង នៅ​សាលា​ជាន់ខ្ពស់ ក្នុងប្រទេស​វៀតណាម។ ហើយ​លោក បានធ្វើការ​នៅក្នុង​ស្ថាប័ន​គ.ជ.ប តាំងពី​ឆ្នាំ១៩៩៨ មក ដោយ​ផ្តើម​ពី​តួនាទី​ជា​នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ចំណែកឯ​អ្នកស្រី ស៊ីន ជុំ​បូ បានបញ្ចប់​ការសិក្សា​បណ្ឌិត​ផ្នែក​គ្រប់គ្រង និង​គោលនយោបាយ​អប់រំ​នៅ​សហរដ្ឋអាមេរិក។ អ្នកស្រី ធ្លាប់​ធ្វើការ​ក្នុង​អង្គការសហប្រជាជាតិ និង​ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ​បង្រៀន​និស្សិត​នៅ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក។ អ្នកស្រី បានធ្វើការ​នៅក្នុង​ស្ថាប័ន​គ.ជ.ប នៅ​ឆ្នាំ ២០០២ ដោយ​ចាប់ពី​តួនាទី​សមាជិក​គ.ជ.ប។

យ៉ាងណា​ក៏ដោយចុះ មកដល់ពេលនេះ គណបក្ស​ទាំងពីរ ជាពិសេស​គណបក្សកាន់អំណាច​នៅ​មិនទាន់​បញ្ចេញ​ឈ្មោះ​បេក្ខជន​ជា​ប្រធាន​គ.ជ.ប ថ្មី​នោះ​ជា​សាធារណៈ​ឡើយ។ កុំថាឡើយ​ឈ្មោះ​បេក្ខជន​ជា​ប្រធាន​គ.ជ.ប ដោយ​ហោចទៅ​សូម្បីតែ​ឈ្មោះ​បេក្ខជន​សមាជិក​គ.ជ.ប ថ្មី តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គណបក្ស​នេះ នៅ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​នោះដែរ។ 

ប៉ុន្មាន​ថ្ងៃ​មកនេះ អ្នក​ចូលចិត្ត​តាមដាន​នយោបាយ​ខ្លះ​សង្ស័យថា បេក្ខជន​ជា​សមាជិក​គ.ជ.ប ថ្មី មកពី​គណបក្សកាន់អំណាច​អាចជា​មន្ត្រី​ចរចាធំៗរបស់​បក្ស​នេះ ដែលមាន​ដូចជា លោក ប៊ិន ឈិន ឧ​ប​នាយ​រដ្ឋមន្ត្រី លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ពីររូប​ទៀត​គឺ​លោក កើត រិ​ទ្ធ និង​លោក ស៊ិ​ក ប៊ុន​ហ៊ុ​ក តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ។ ក៏ប៉ុន្តែ​សម្រាប់​លោក អ៊ូ វីរៈ លោក​មិ​យល់ឃើញ​ដូច្នេះ​ទេ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​មនុស្ស​ដែល​បក្ស​នេះ​ទុកចិត្ត និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​មិនចាំបាច់​ឲ្យ​មន្ត្រី​ចរចាធំៗនោះ មក​ទទួល​តួនាទី​ក្នុង​គ.ជ.ប ឡើយ។ លោក អ៊ូ វីរៈ ថែមទាំង​បញ្ជាក់​ដូច្នេះ​ថា៖« លោក ប៊ិន ឈិន និង​លោក ព្រុំ សុខា ជាដើម​នោះ គាត់​មិន​យក​តំណែង​នេះ​ទេ ព្រោះ​គាត់​សុទ្ធ​មាន​តួនាទីធំៗស្រាប់​ហើយ ។ ខ្ញុំ​គិតថា គណបក្ស​ប្រជា​ប្រជ​ន នឹង​ទុក​អ្នក​ចាស់​ច្រើន ក្នុង​សមាសភាព​គ.ជ.ប នេះ » ។

ងាក​មក​និយាយ​ពី​បក្ខ​ភាព​សមាជិក​គ.ជ.ប ថ្មី តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មានតែ​លោក គួ​យ ប៊ុន​រឿន មួយ​ប៉ុណ្ណោះ ដែល​គណបក្ស​នេះ បានប្រកាសថា លោក​នឹង​ទៅ​ទទួល​តំណែង​ជា​សមាជិក​គ.ជ.ប ថ្មី ។ រីឯ​បេក្ខជន ៣ រូប​ទៀត គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​បញ្ចេញ​ឈ្មោះ​នោះឡើយ។ តែ លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​នេះ​ធ្លាប់​និយាយថា ក្នុងចំណោម​បេក្ខជន​ទាំង ៤ រូបនោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើស​រើសយក​មនុស្ស​ពីរ​នាក់​ចេញពី​បក្ស និង​ពីរ​នាក់​ទៀត​មកពី​សង្គម​ស៊ីវិល។ មនុស្ស​ពីរ​នាក់​ពី​សង្គម​ស៊ីវិល​នោះ កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ថា គណបក្សប្រឆាំង​មួយ​នេះ គ្រោង​ជ្រើសរើស​លោក គល់ បញ្ញា និង​លោក យ៉េ​ង វីរៈ ឲ្យ​ធ្វើជា​បេក្ខជន​សមាជិក​គ.ជ.ប ថ្មី។ តែ​លោក ទាំងពីរ​នេះ សុទ្ធតែ​មិនបាន​ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​គ.ជ.ប នៅ​រដ្ឋសភា​ឡើយ។ នេះ​ជាការ​អះអាង​របស់លោក អ៊ូ វីរៈ ដែលជា​អ្នក​ជិតដិត​ជាមួយ​លោក​ទាំងពីរ។ លោក អ៊ូ វីរៈ ថែមទាំង ហ៊ាន​ធានាថា លោក គល់ បញ្ញា និង​លោក យ៉េ​ង វីរៈ នឹងមិន​ត្រូវការ​តំណែង​ជាដាច់ខាត ព្រោះ​ការកែទម្រង់​គ.ជ.ប ថ្មី​នេះ​មាន​ភាពមិនប្រក្រតី​ច្រើន។ 

បើទោះជា លោក គល់ បញ្ញា និង​លោក យ៉េ​ង វីរៈ មិន​ដាក់ពាក្យ​ឈរឈ្មោះ​ក្តី តែ​លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានដាក់​ពាក្យសុំ​ឈរឈ្មោះ​ជា​បេក្ខជន​គ.ជ.ប ថ្មី ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ៕  

No comments: