A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 May 2015

តុលាការ​កាត់​ទោសជន​​បរទេស​ថត​រូប​ស្រាត​នៅ​សៀមរាប​៣​នាក់



ជន​បរទេស ៣​រូប​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​តំបន់​ប្រាសាទ​តាព្រហ្ម ខេត្ត​សៀមរាប ក្នុង​ពេល​កំពុង​ថត​រូប​ស្រាត ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១១ ឧសភា ២០១៥។
Provided Photo


ដោយ ហង្ស សាវយុត
2015-05-12      


ចៅក្រម​សាលាដំបូង​ខេត្ត​សៀមរាប បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​ឧសភា ដោយ​សម្រេច​ផ្ដន្ទាទោស​បុរស​អ្នក​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ម្នាក់ និង​ជនជាតិ​អាហ្សង់ទីន ម្នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ ៧​ខែ ជា​ទោស​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​លាន​រៀល​ទៀត​ក្នុង​ម្នាក់ៗ។ ជាមួយគ្នា​នោះ​ដែរ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​ស្ត្រី​ជនជាតិ​ហុឡង់ដ៍ ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ ៦​ខែ​​ជា​ទោស​ព្យួរ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់ ៨០​ម៉ឺន​រៀល។

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សំណុំ​រឿង​ក្តី គឺ​លោក ហុក ពៅ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​ឧសភា ថា បុរស ២​នាក់ និង​ស្ត្រី​ម្នាក់ ជា​អ្នក​ទេសចរណ៍​បរទេស​នោះ ត្រូវ​បាន​ឆ្មាំ​អង្គរ​របស់​អាជ្ញាធរ​អប្សរា​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​នាំ​គ្នា​ថតរូប​អាក្រាត​កាយ​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​តាព្រហ្ម កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ។



លោក ហុក ពៅ បញ្ជាក់​ថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ជនបរទេស​ទាំង ៣​នាក់​នោះ​ពី​បទ​ផលិត​រូបភាព​អាសអាភាស ព្រម​ទាំង​បង្ហាញ​កេរ្តិ៍​ភេទ​នៅ​ទី​សាធារណៈ៖ «យើង​សម្រេច​ទោស​បន្ថែម ហាម​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា រយៈពេល ៤​ឆ្នាំ។ ពេល​ធ្វើ​សវនាការ​គាត់​បាន​សោកស្ដាយ ហើយ​គាត់​បាន​សុំទោស​ចំពោះ​ពលរដ្ឋ​កម្ពុជា»។

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ​ជនបរទេស​ទាំង ៣​នាក់​នោះ នឹង​ត្រូវ​បណ្ដេញ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួកគេ​បង់​ប្រាក់​ពិន័យ​រួចរាល់។ នេះ​ជា​លើក ៣​ហើយ ដែល​ជនបរទេស​ថត​អាក្រាត​កាយ​នៅ​តំបន់​ទេសចរណ៍​នៃ​ខេត្ត​សៀម

No comments: