A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 May 2015

សង្គម​ស៊ីវិល​រិះគន់​ការ​តែង​តាំង​អតីត​មន្ត្រី​គ.ជ.ប​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថា​គ.ជ.ប​មិន​ឯករាជ្យ



School of Vice: Of course, all CPP appointments are political party appointments. Did anyone in their sound mind believe for a moment that the previous NEC was an independent body?
----
ដោយ ម៉ម មុនីរតន៍
2015-05-06
 
អ៊ឹម សួស្ដី ៣០៥
លោក អ៊ឹម សួស្ដី ត្រូវ​បាន​សភា​ជាតិ បោះ​ឆ្នោត​សំងាត់​ជ្រើសតាំង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បន្ត​ទៀត ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA
អ្នក​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ជំនាញ​លើ​ប្រព័ន្ធ​បោះឆ្នោត រិះគន់​ថា ការ​តែង​តាំង​អតីត​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប ចាស់​ចំនួន ៥​រូប​ធ្វើ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​នោះ បញ្ជាក់​ថា ស្ថាប័ន​មួយ​នេះ​ទំនង​ជា​មិន​បាន​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ឯករាជ្យ​ទេ ក្នុង​ពេល​បំពេញ​កិច្ចការ​របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ។
ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​នេះ​មិន​ឯករាជ្យ និង​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ នោះ។
ព្រះរាជក្រឹត្យ​តែង​តាំង​នេះ ធ្វើ​ឡើង​ដំណាល​គ្នា​នៃ​ការ​ចូល​កាន់​តំណែង​នៃ​មន្ត្រី គ.ជ.ប​ថ្មី កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ ដែល​ការ​តែង​តាំង​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គឺ​ជា​ការ​តែង​តាំង​ក្រោម​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច ជាពិសេស​មន្ត្រី គ.ជ.ប​ចាស់ ទំនង​ជា​រង​ឥទ្ធិពល​នយោបាយ​រួច​ទៅ​ហើយ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន។
សម្រាប់​ស្ថាប័ន គ.ជ.ប ដែល​គេ​មើល​ឃើញ​ជាទូទៅ​ថា ជា​អង្គភាព​ដែល​ធានា​នូវ​អព្យាក្រឹតភាព​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ ។
ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១១ ខែ​មេសា ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​ព្រះ​បរមរាជវាំង និង​ដំណាល​គ្នា​នៃ​ពិធី​ផ្ទេរ​តំណែង​មន្ត្រី គ.ជ.ប ទាំង ៩​រូប​នោះ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ឧសភា សរសេរ​ថា លោក អ៊ឹម សួស្តី អតីត​ប្រធាន គ.ជ.ប​ចាស់ ត្រូវ​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី។ ដោយ​ឡែក​អតីត​មន្ត្រី ៤​រូប​ផ្សេង​ទៀត រួម​មាន លោកស្រី ស៊ីន ជុំបូ លោក ហាវ៉ាណ ស៊ីវិល័យ លោក ស៊ិន ឌឹម និង​លោក សោ សុភរី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ខណៈ​មន្ត្រី ២​រូប​ផ្សេង​ទៀត​ក្នុង​ចំណោម​សមាជិក​ទាំង ៧​រូប​កូតា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ចាស់​នោះ ត្រូវ​បន្ត​តំណែង​សម្រាប់ គ.ជ.ប​ថ្មី​នេះ​ទៀត។


លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​ផ្តល់​តួនាទី​ដល់​អតីត​មន្ត្រី គ.ជ.ប ទាំង ៥​រូប​នេះ​ឲ្យ​ក្លាយ​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​នោះ បញ្ជាក់​ថា គ.ជ.ប​ចាស់​ប្រហែល​ជា​ពុំ​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​វិជ្ជាជីវៈ​ទេ។ លើស​ពី​នេះ​ទៀត លោក​ថ្លែង​ថា មន្ត្រី​ទាំង​នោះ គឺ​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ហេតុ​នេះ ក្រោយ​ពី​បញ្ចប់​អាណត្តិ មន្ត្រី​ទាំង​នេះ​អាច​មាន​កៅអី និង​ឱកាស​សម្រាប់​គ្រង​តំណែង​បាន​ភ្លាម​ដែរ៖ «»។
ជា​រឿយៗ ទម្លាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ចាស់​វស្សា​មួយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា កម្រ​បោះបង់​សមាជិក​របស់​ខ្លួន​ចោល​ណាស់ ទោះ​ឋិត​ក្នុង​កាលៈទេសៈ​អ្វី​ក៏ដោយ។ នេះ​អាច​រាប់​បាន​ថា ជា​ចំណុច​ខ្លាំង​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ចំពោះ លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត មើល​ឃើញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ លោក​ថ្លែង​ថា ការ​តែង​តាំង​នេះ អាច​ជា​គំរូ​ល្អ​ទៅ​វិញ ព្រោះ​វា​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​បាន​បំពេញ​កាតព្វកិច្ច​សម្រាប់​សង្គម​ជាតិ ហើយ​ធ្វើ​កិច្ចការ​ដោយ​ឯករាជ្យ។ ក៏ប៉ុន្តែ លោក​ចាត់​ទុក​ថា អ្វី​ដែល​គួរ​បារម្ភ គឺ​ឋិត​នៅ​ត្រង់​ថា អ្នក​បំពេញ​កិច្ចការ​នោះ​ធ្វើ​កិច្ចការ​សម្រាប់​ភាគី​ណា​មួយ ហើយ​ក្រោយ​បញ្ចប់​អាណត្តិ នឹង​ទទួល​បាន​រង្វាន់​លើក​ចិត្ត​ក្នុង​ហេតុផល​ណា​មួយ នោះ​ទើប​ជា​បញ្ហា៖ «»។
បើ​ទោះ​ជា​បែប​ណា គណបក្ស​នយោបាយ ជា​ញឹកញយ​តែង​តវ៉ា​ជុំវិញ​លទ្ធផល​ឆ្នោត​ស្ទើរ​គ្រប់​អាណត្តិ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ មក។ គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ប្រដំប្រសង​នឹង​គណបក្ស​ឈ្នះ​ឆ្នោត តែង​ទម្លាក់​កំហុស​ក្នុង​រឿង​នេះ​ទៅ​លើ គ.ជ.ប។ កំហុស​ទាំង​នេះ ត្រូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត និង​គណបក្ស​ប្រឆាំង រក​ឃើញ​ថា មាន​កំហុស​ចាប់​តាំង​ពី​ការ​ចុះ​បញ្ជី​បោះឆ្នោត​រហូត​ដល់​រាប់​សន្លឹក​ឆ្នោត។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ឡើយ​ពី​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​ភាគ​ច្រើន​មន្ត្រី​ទាំង​នោះ​បាន​បដិសេធ​ថា​ពុំ​បាន​ដឹង​រឿងរ៉ាវ​នេះ​ទេ។
ដោយ​ឡែក លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) ចាត់​ទុក​ថា ការ​ព្យាយាម​ដំឡើង​តំណែង​មនុស្ស​មួយ​ចំនួន​ឲ្យ​ក្លាយ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​នេះ លោក​អះអាង​ថា គឺ​ជា​ការ​ចំណាយ​លុយ​រដ្ឋ​ដ៏​ខ្ជះខ្ជាយ​ទៅ​វិញ​ទេ។ លើស​ពី​នេះ​ទៀត ជា​ការ​ជ្រើសរើស និង​តែង​តាំង​ឋិត​ក្រោម​ហេតុផល​នយោបាយ៖ «»។
សម្រាប់​អាណត្តិ​ទី​ប្រាំ​នេះ ព្រះមហាក្សត្រ​ព្រះអង្គ​ត្រាស់​បង្គាប់​តែង​តាំង​ទីប្រឹក្សា និង​ជំនួយ​ការ​ផ្ទាល់​របស់ លោក ហ៊ុន សែន ចំនួន ៣៤​រូប​បន្ថែម​ទៀត។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ចំនួន​ទីប្រឹក្សា និង​ជំនួយ​ការ​ដ៏​ស្អេកស្កះ​នេះ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ ដោយ​មិន​ទាន់​គិត​ពី​ទីប្រឹក្សា​ដែល​មាន​ស្រាប់​នៅ​ឡើយ​ផង។ ដោយ​ឡែក​មន្ត្រី គ.ជ.ប​ចាស់ ២​រូប​ផ្សេង​ទៀត គឺ​លោក សោម ចាន់ឌីណា និង​លោក ម៉ៅ សុភារិទ្ធ កូតា​មក​ពី​គណបក្ស សម រង្ស៊ី នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​ដែរ​យ៉ាង​ណា ក្រោយ​ពី​បញ្ចប់​អាណត្តិ​នេះ​ទៅ?
ចំពោះ​មន្ត្រី​ទាំង ៧​រូប​កូតា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ ៥​រូប​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ខណៈ​ដែល ២​រូប គឺ​លោក អែម សុផាត និង​លោក មាន សាទិ ត្រូវ​បាន​បញ្ចូល​ទៅ​ជា​សមាជិក គ.ជ.ប ក្នុង​អាណត្តិ​ថ្មី​នេះ​បន្ត​ទៀត៕

No comments: