A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 May 2015

ជនជាតិ​ព្នង​គ្រោង​ដាក់​ញត្តិ​សុំ​ឲ្យ​លុប​គម្រោង​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​មេហ្គា​ហ្វើស


Cambodian indigenous communities traditionally rely partly on forest resources for their livelihood. Image: Oxfam


School of Vice: Recent media reports quoted Hun Sen as rejecting the suggestion that his administration particularly favours Vietnam in the granting of vast ELC areas. 'Vietnam [through its "companies" or "investors"] simply put in the most applications', he pointed out. 

If that was the case, is it so shocking that Vietnam persistently made [or makes] the most applications for 99 years land leases? Could it be that he still remains ignorant of Vietnam's renown historical craving for its neighbours' territories; of her relentless pursuit of this craving regardless of means and, consequences to her victims, and that Hun Sen himself had been placed at the helm of that ruling administration for the same reason?

It comes as no surprise that the Vietnamese have chosen to pursue their territorial ambition in stages by implementing this goal via so-called 'economic development' channels such as the ELCs and, within isolated border regions proximate to Vietnam's expanding frontiers inhabited in the main by Cambodia's various indigenous peoples whose world-views are even more limited than their counterparts' throughout the rest of the Kingdom. These are peoples who are even more socially and politically marginalised in rights and protection than the rest of the population. Ironically, these isolated ethnic groups had been among the first to have been recruited by the North Vietnamese, along with so many illiterate Cambodian peasants to fight the ruling regimes in Phnom Penh, and some among them remain [nominally] in high-ranking positions in government today, including Y Chhean [of Jarai extraction] - former Pailin governor and once trusted army commander of Pol Pot with Chinese military training experience. 

Y Chhean isn't unaware of the plight of most of these isolated peoples and communities with their forests and ancestral lands seized off them for commercial mining and timber operations in recent years, including the fate of his own Jarai people where ever they maybe found. He, along with Hun Sen and so many others swelling his zombie-like entourage that accompany those endless lectures and platforms for childish tantrums, has been persuaded that it is to their personal interest to enjoy, and be satisfied with, all their undreamed-of worldly privileges on offer, rather than acting true to their conscience - if they had one. Besides, they are not expected to 'work' for the said privileges. That's not their actual job description or function at all. What's important for them to remember is that, without Vietnam's interventions their lowly backgrounds and appearance alone would have kept them all socially and physically marginalised, frowned upon and abused - yes, in short, a fate not dissimilar to that endured by those communities currently victimised by the ELC phenomenon. 

---

ដោយ រដ្ឋា វិសាល
2015-05-16 rfa

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ មេហ្គា​ហ្វើស (Mega First Corporation Berhad) កំពុង​បន្ត​ឈូស​ឆាយ​ទៅ​លើ​តំបន់​ព្រៃ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​ពីរ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ព្រៃ​នោះ​ជា​តំបន់​អាស្រ័យ​ផល​ជា​ប្រភព​ទឹក​ប្រើប្រាស់ និង​ជា​តំបន់​បន្សល់​នូវ​វប្បធម៌​ប្រពៃណី​អ្នក​ភូមិ។

ពួក​គាត់​អះអាង​ថា ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ស្ដីពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឡើយ។


ប្រជាពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​រស់នៅ​ភូមិ​ពូលេះ និង​ភូមិ​ពូរ៉ែង ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី គ្រោង​ដាក់​ញត្តិ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ស្នើសុំ​លុប​ចោល​គម្រោង​ផ្តល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន មេហ្គា​ហ្វើស ដែល​ពួក​គាត់​បារម្ភ​ថា ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​សហគមន៍​នឹង​កើត​មាន​ឡើង ខណៈ​ក្រុមហ៊ុន​បន្ត​ឈូស​ឆាយ​ព្រៃ​ដើម្បី​យក​ដី​ដាំ​ដំណាំ​កសិឧស្សាហកម្ម។

ក្រុមហ៊ុន មេហ្គា​ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង តាម​រយៈ​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១២ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទើប​ធ្វើ​ការ​ឈូស​ឆាយ​ព្រៃ​ឡើង​វិញ កាល​ពី​ខែ​មេសា។ ការ​ឈូស​ឆាយ​នេះ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ជាប់​នឹង​តំបន់​ដី​សម្បទាន​មាន​ការ​ភ្ញាក់​ផ្អើល ដោយសារ​ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​មួយ​ផ្នែក​ធំ ជា​ព្រៃ​អ្នក​ភូមិ​អភិរក្ស​ព្រៃ​ឈើ ជម្រក​សត្វ​ព្រៃ និង​ជា​ព្រៃ​អាស្រ័យ​ផល​តាម​ប្រពៃណី​ជនជាតិ​ដើម។ ព្រៃ​នោះ ក៏​ជា​តំបន់​មាន​សក្ដានុពល​បង្កើត​សហគមន៍​ទេសចរណ៍ និង​មាន​អូរ​ធម្មជាតិ​ចំនួន​ពីរ​ជា​ប្រភព​ទឹក​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់។

តំណាង​អ្នក​ភូមិ​ពូលេះ លោក ចាស់ ក្លើត កត់​សម្គាល់​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ជាក់លាក់​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​នេះ​ទេ ពីព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​មិន​បាន​ផ្សព្វផ្សាយ​ជូន​ដំណឹង ឬ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ មុន​នឹង​ឯកភាព​ប្រគល់​ដី​តំបន់​នោះ​សម្រាប់​គម្រោង​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​ថា ព្រៃ​តំបន់​នោះ​ជា​តំបន់​ព្រៃ​ស្រោង លាត​សន្ធឹង​ពី​តំបន់​កង់រឡង់​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀ រហូត​ដល់​ព្រំដែន​ប្រទេស​វៀតណាម៖ «ក្រុមហ៊ុន​មុន​នឹង​ធ្វើ​អត់​មាន​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​ទេ គាត់​ធ្វើ​តាម​អាជ្ញាធរ​ភូមិ​ឃុំ។ ដល់​អ៊ីចឹង​ពួក​ខ្ញុំ​អត់​សុខ​ចិត្ត។ កាប់​ព្រៃ​គេ​យក​អា​ប៊ុល​រុញ​ឈើ​ធំៗ មាន​រូបថត ខ្ញុំ​លួច​ថត​នៅ​កន្លែង​ក្រុមហ៊ុន»។

តំណាង​អ្នក​ភូមិ​ពូរ៉ែង លោក ទឺយ ធិ បញ្ជាក់​ថា អ្នក​ភូមិ​មិន​យល់ព្រម​ផ្តល់​ដី​តំបន់​នោះ​សម្រាប់​ការ​វិនិយោគ​ទេ ពីព្រោះ​តំបន់​នោះ​ជា​អតីត​ភូមិ​ចាស់​បន្សល់​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម ដូចជា​តំបន់​ព្រៃ​ត្រណម ព្រៃ​កប់​សព​ដូនតា និង​ដោយ​ឡែក​ព្រៃ​នោះ​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ​មាន​តម្លៃ​ទៀត​ផង។ លោក​ថា អ្នក​ភូមិ​កំពុង​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ញត្តិ សុំ​លុប​ចោល​ការ​ផ្តល់​ដី​សម្បទាន​នេះ​វិញ៖ «កំពុង​ឈូស​ឆាយ​ហើយ ឥឡូវ​កំពុង​រៀបចំ​ប្ដឹង​ក្រុមហ៊ុន​ហ្នឹង។ មុន​ធ្វើ​វិនិយោគ​មួយៗ ធ្វើ​ម៉េច​កុំ​លាក់​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​តែ​ជាមួយ​មេ​ភូមិ​មេ​ឃុំ ស្រុក​ថា​ប្រជាពលរដ្ឋ​យល់ព្រម​មិន​មែន​ទេ។ ឥឡូវ​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាដហុក (adhoc) ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី»។

ផ្ទុយ​ពី​ការ​អះអាង​របស់​សហគមន៍ មេ​ឃុំ​ដាក់ដាំ លោក សម វណ្ណី បញ្ជាក់​ថា ក្រសួង​បរិស្ថាន គឺ​ជា​អ្នក​គ្រប់គ្រង​តំបន់​ព្រៃ​នោះ ក៏ប៉ុន្តែ​ក្រសួង​ជំនាញ​នេះ​បាន​សិក្សា​កាត់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រួច​ហើយ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ជូន​ដំណឹង​តាម​រយៈ​មន្ត្រី​ភូមិ​ឃុំ និង​តំណាង​ចាស់​ទុំ​ប្រចាំ​ភូមិ ស្ដីពី​គម្រោង​វិនិយោគ និង​ការ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន​ជូន​ប្រជាពលរដ្ឋ​ត្រឹមត្រូវ៖ «ដី​ចម្ការ​ពួក​គាត់ គេ​កាត់​អស់​ហើយ​តើ! ព្រៃ​នេះ​ព្រៃ​តំបន់​បរិស្ថាន បរិស្ថាន​គេ​សម្រេច​ឲ្យ​ទេ។ ប៉ះ​ព្រៃ​អារក្ស​អ្នកតា គេ​កាត់​អស់​ហើយ​តើ! តំណាង​ចាស់​ទុំ​ទៅ​ជាមួយ ប៉ុន្តែ​មិន​បាន​ទៅ​ទាំងអស់​ទេ»។

ទិន្នន័យ​សិក្សា​របស់​ក្រុមហ៊ុន មេហ្គា​ហ្វើស រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ និង​ដី​ជាង ៨០០​ហិកតារ​របស់​ប្រជាពលរដ្ឋ​ឋិត​ក្នុង​តំបន់​ផ្តល់​ដី​សម្បទាន។

គាំទ្រ​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ឃុំ​ដាក់ដាំ អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី ថ្លែង​ថា ការ​តវ៉ា គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​តំបន់​ព្រៃ​សម្បទាន​ដែល​អ្នក​ភូមិ​តវ៉ា​ឋិត​នៅ​ជាង ២០​គីឡូម៉ែត្រ​ពី​ភូមិ។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន​ចុង​ក្រោយ មុន​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម។ លោក​ថា ក្រសួង​បរិស្ថាន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ប្រមាណ ៥០​ហិកតារ ដើម្បី​ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ៖ «កន្លង​ទៅ​យើង​កាត់​ជូន​គាត់​តាំង​ពី​ដី​ព្រៃ​ខ្មោច ដី​តម​ដី​ចម្ការ ជាក់ស្តែង​ពិនិត្យ​ទៅ​ក្នុង​ផែនទី​ដែល​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ​ជាង ៩​ពាន់​ហិកតារ យើង​ដក​ដល់​ទៅ​ជាង ៨០០​ហិកតារ យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល។ យើង​កំពុង​បោះ​បង្គោល​ព្រំ​ផល​ប៉ះពាល់​ហ្នឹង​ឲ្យ​ចប់»។

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ព្រៃ​នៅ​តំបន់​កង់រឡង់ ជា​តំបន់​ព្រៃ​ស្រោង​សម្បត្តិ​ធនធាន​ធម្មជាតិ មិន​មែន​ជា​កម្មវត្ថុ​ផ្តល់​ជា​ដី​សម្បទាន​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ផ្តល់​តំបន់​ព្រៃ​ស្រោង​ជា​សម្បទាន​សេដ្ឋកិច្ច ថា​ជា​ទង្វើ​ខុស​ច្បាប់។ លោក​កត់​សម្គាល់​ថា ព្រៃ​ស្រោង គឺ​ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ដើម អភិរក្ស​ផ្នែក​ជំនឿ​ប្រពៃណី។ ហេតុ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​សិក្សា​ហ្មត់ចត់ មុន​នឹង​ផ្តល់​ដី​សម្រាប់​គម្រោង​សម្បទាន ចៀសវាង​បង្ក​ផល​ប៉ះពាល់​ប្រពៃណី​អ្នក​ភូមិ៖ «រាល់​ការ​ចេញ​អនុក្រឹត្យ​តែង​មាន​ទំនាស់​គ្រប់​ទីកន្លែង​ពាក់ព័ន្ធ​នឹង​ដីធ្លី ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ធ្វើ​ការ​ប្រហែស មិន​ដិតដល់ គ្មាន​ការ​សិក្សា​ច្បាស់លាស់ ហើយ​អត់​បាន​ចុះ​មក​ពិនិត្យ​ទីតាំង​ថា​ព្រៃ​ស្រោង ឬ​ពាក់​កណ្ដាល​ស្រោង ឬ​មាន​ផល​ប៉ះពាល់»។

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ភូមិ​ពូលេះ និង​ភូមិ​ពូរ៉ែង បាន​ប្រតិកម្ម​មិន​ផ្ដិត​មេដៃ​លើ​ឯកសារ​របស់​អាជ្ញាធរ​ឃុំ​ស្រុក បាន​ប្រគល់​ឯកសារ​នោះ​មក​មេ​ភូមិ ចលនា​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ជា​ថ្នូរ​ទទួល​ប្រាក់​គោល​នយោបាយ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដែល​ទទួល​បាន​ដី​សម្បទាន​នៅ​តំបន់​នោះ៕

No comments: