Watch the video of the joke by a British TV comedian about Hun Sen's refusal to pay.
ការប្រកួតរវាងអ្នកប្រដាល់អាមេរិក Floyd Mayweather និងអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao កាលពីរាត្រីថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០១៥(ត្រូវនឹងវេលាព្រឹកនាថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០១៥នៅកម្ពុជា) លើសង្វៀន MGM Grand នៅ Las Vegas សហរដ្ឋអាមេរិក ដ៏កក្រើកពិភពលោកនោះបានបញ្ចប់ទៅហើយ ដោយចៅក្រមជនជាតិអាមេរិកទាំង៣នាក់បានកាត់ក្តីផ្តល់ពិន្ទុឲ្យ Floyd ឈ្នះ Pacquiao ក្រោមសន្ទុះនៃការរិះគន់យ៉ាងពេញបន្ទុក រហូតដល់ថ្នាក់សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើការរិះគន់ខ្លាំងៗទៅលើចៅក្រមកាត់ក្តីតាមកញ្ចក់ទូរទស្សន៍ជាសាធារណៈដែរ ខណៈនៅកម្ពុជាឯណេះវិញបានបែកធ្លាយរឿងអាស្រូវថា បុរសខ្លាំងភ្នាល់ប្រដាល់ចាញ់មន្ត្រីពាក់ផ្កាយ៤ជាកូនចៅរបស់ខ្លួនម្នាក់ចំនួន៥.០០០ដុល្លារអាមេរិក តែឡាំប៉ាមិនព្រមសងលុយដល់អ្នកឈ្នះនៃការភ្នាល់ ។
ប្រភពព័ត៌មានស្និទ្ធនឹងខុទ្ទកាល័យរបស់បុរសខ្លាំងបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានភ្នាល់ប្រដាល់ក្នុងការប្រកួតរវាងកីឡាករ Pacquiao និងកីឡាករ Floyd ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ជាទីប្រឹក្សាផ្ទាល់ និងជានាយករងខុទ្ទកាល័យបុរសខ្លាំង មានឋានៈស្មើទេសរដ្ឋមន្ត្រី ដោយព្រមព្រៀងគ្នាក្នុងតម្លៃភ្នាល់ ៥.០០០ដុល្លារអាមេរិក គឺផ្កាយ៥ ហ៊ុន សែន ចាប់យកខាងកីឡាករ Pacquiao រីឯផ្កាយ៤ អ៊ី ឈាន ចាប់យកខាងកីឡាករ Floyd ។
លទ្ធផលនៃការកាត់ក្តីរបស់ចៅក្រមអាមេរិកដែលផ្តល់ពិន្ទុឲ្យកីឡាករ Floyd ឈ្នះលើកីឡាករ Pacquiao នោះ ធ្វើឲ្យផ្កាយ៥ ហ៊ុន សែន រិះគន់ខ្លាំងៗតាមកញ្ចក់ទូរទស្សន៍ជាសាធារណៈ ហើយក៏ឡាំប៉ាប្រកាសថា មិនសងលុយភ្នាល់ចំនួន៥.០០០ដុល្លារ ឲ្យទៅផ្កាយ៤ អ៊ី ឈាន ជាអ្នកឈ្នះក្នុងការភ្នាល់គ្នាឡើយ (Sic!) ។
មន្ត្រីស្និទ្ធនឹងបុរសខ្លាំងបានបង្ហើបប្រាប់ឲ្យដឹងដែរថា តាមទម្លាប់ មិនត្រឹមតែការប្រកួតប្រដាល់ពិភពលោកទេ គឺសូម្បីការប្រណាំងទូកនៅមុខព្រះបរមរាជវាំងក្តី នៅក្រុងតាខ្មៅក្តី ឬការលេងអុក…។ល។ ក៏បុរសខ្លាំងចូលចិត្តភ្នាល់ដាក់លុយខ្ទង់ពាន់ ឬប្រាក់ម៉ឺនដុល្លារអាមេរិកដែរ ។
មជ្ឈដ្ឋានភាគច្រើនបានសម្តែងនូវការរិះគន់ចំៗទៅលើបុរសខ្លាំងនាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រកាសអំពីការលេងល្បែងភ្នាល់ប្រដាល់ដាក់លុយកាក់ និងឡាំប៉ាមិនព្រមសងលុយឲ្យអ្នកឈ្នះការភ្នាល់ជាមួយគ្នាជាសាធារណៈនោះ ដូចតទៅ ៖
១-លើកទឹកចិត្តជាគំរូក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយទាំងមូលដល់អ្នកចូលចិត្តលេងល្បែងភ្នាល់ដាក់លុយទាំងឡាយ ប៉ុន្តែបែរជាទុកឲ្យសមត្ថកិច្ចចុះបង្ក្រាបល្បែងភ្នាល់តូចតាច ដូចជា ការជល់មាន់ក្រៅបនកាស៊ីណូ…។ល។
២-ដាក់ចិត្តជាអ្នកភ្នាល់ល្បែងស៊ីសងដែលកាត់ក្តីដោយចៅក្រម ឬអាជ្ញាកណ្តាល បែរជាមានចរិតអន់"ហ៊ានស៊ី តែមិនហ៊ានសង" ដោយយកលេសផ្សេងៗមកធ្វើការឡាំប៉ា ។
៣-អំពើពុករលួយ ឬភាពមិនប្រក្រតីយ៉ាងច្រើនសន្ធឹកលើសង្វៀនប្រដាល់នៅកម្ពុជា ជាពិសេសសង្វៀននៅស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍បាយ័ន គ្រប់គ្រងដោយកូនស្រីបង្កើតរបស់ខ្លួនម្នាក់ឈ្មោះ ហ៊ុន ម៉ាណា ជាអគ្គនាយិកា មើលមិនឃើញ បែរជាមើលឃើញដល់អំពើពុករលួយ ឬភាពមិនប្រក្រតីលើសង្វៀន MGM Grand នៅសហរដ្ឋអាមេរិកទៅវិញ ៕
No comments:
Post a Comment