A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 July 2015

តុលាការ​សម្រេច​មិន​ឲ្យ​សកម្មជន​បក្ស​សង្គ្រោះជាតិ​ទាំង​១១​នាក់​ទៅ​បរទេស​ឡើយ


ដោយ ម៉ម មុនីរតន៍
2015-07-20 rfa

លោក មាជ សុវណ្ណារ៉ា (រូប​កណ្ដាល) មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​មិន​ឲ្យ​កូនក្ដី​ទាំង​១១​នាក់ ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះជាតិ ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​បាន​ឡើយ អំឡុង​ពេល​សវនាការ។

មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា សម្ដែង​ការ​សោកស្ដាយ​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ ហើយ​លោក​ទាម​ទារ​ឲ្យ​តុលាការ​ពិចារណា​ការ​សម្រេច​នេះ​ឡើង​វិញ។

លើស​ពី​ការ​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ក៏​តម្រូវ​ដល់​អ្នក​ទាំង​១១​នាក់​នោះ ត្រូវ​បង្ហាញ​ខ្លួន​រៀងរាល់​ថ្ងៃ​រហូត​ដល់​សវនាការ​បញ្ចប់ ប្រកាស​សាលក្រម។

សវនាការ​លើ​ករណី​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤ បាន​ឈាន​ដល់​ចាប់​ខ្លួន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ និង​សកម្មជន​ផង។ ហើយ​សមត្ថកិច្ច​បាន​អះអាង​ថា មាន​សន្តិសុខ​៣៩​នាក់ បាន​រង​របួស​ក្នុង​ហេតុការណ៍​នោះ។

ចំណែក​សន្តិសុខ​ដែល​រង​របួស​ទាំង​នោះ កំពុង​ទាមទារ​សំណង​រដ្ឋប្បវេណី ជា​ប្រាក់​ចាប់​ពី​៥​ពាន់​ដុល្លារ ៧​ពាន់​ដុល្លារ និង​អ្នក​ខ្លះ​ទាមទារ ១​ម៉ឺន​ដុល្លារ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

No comments: