A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

លោក វ៉ា គឹមហុង៖ អ.ស.ប​គ្រោង​​​ផ្ដល់​ផែនទី​អាមេរិក​ទម្លាក់​គ្រាប់បែក​មក​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2015-07-25 rfa

ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​កាសែត ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៥។
 RFA/Rann Samnang


School of Vice: This is a farce, an unprecedented blunder and a national tragedy all rolled into one ... In most nations around the world those responsible would have been convicted of high treason long ago, never mind discharged from their post.

***

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ផែនទី​ចំនួន ១៨​ផ្ទាំង ខ្នាត ១/១០០.០០០ ដែល​អង្គការ​សហប្រជាជាតិ​គ្រោង​ផ្ញើ​មក​អោយ​កម្ពុជា គឺ​ជា​ផែនទី​ខ្មែរ​ធ្លាប់​ប្រើប្រាស់​តវ៉ា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម គឺ​ពុំ​មែន​ផែនទី​ខ្សែ​ព្រំដែន ដែន​អធិបតេយ្យភាព​កម្ពុជា ឬ​ផែនទី​បោន​ឡើយ។

ទោះ​បែប​នេះ​ក្តី តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា លោក​មិន​ដែល​ដឹង​ថា ផែនទី UTM មាន​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) នោះ​ទេ ហើយ​ថា ផែនទី​នេះ​មិន​អាច​ប្រើ​ដើម្បី​វាស់វែង​ព្រំដែន​បាន​ទេ។

ប្រធាន​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា ផែនទី​ចំនួន ១៨​ផ្ទាំង ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អង្គការ​សហប្រជាជាតិ ជា​ផែនទី​ដែល​ខ្មែរ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ប្រឆាំង​នឹង​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក នៅ​កម្ពុជា ឆ្នាំ​១៩៦៤។

​លោក វ៉ា គឹមហុង បន្ត​ថា អង្គការ​សហប្រជាជាតិ នៅ​មិន​ទាន់​រក​ឃើញ​ផែនទី​បោន ខ្នាត ១/១០០.០០០ ដែល​រដ្ឋាភិបាល​ស្នើសុំ​នៅ​ឡើយ​ទេ៖ «»។



បញ្ជាក់​បន្ថែម​ពី​លោក វ៉ា គឹមហុង អនុ​ប្រធាន​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ថ្លែង​បញ្ជាក់​ថា ផែនទី​អង្គការ​សហប្រជាជាតិ​គ្រោង​ផ្ដល់​នោះ ជា​ផែនទី UTM ខ្នាត ១/១០០.០០០ ជា​ផែនទី​បោះពុម្ព​នៅ​ប្រទេស​វៀតណាម។ អ្នកស្រី​បន្ថែម​ថា ទោះ​ផែនទី​នោះ​បោះ​ពុម្ព​នៅ​វៀតណាម ប៉ុន្តែ​គ្រប់គ្រង​ដោយ​បារាំង៖ «»។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដោយ​ស្នើសុំ​ផែនទី​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ដែល​ស្រប​ទៅ​តាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​តាមដាន​រឿង​ផែនទី​លើក​ឡើង​ថា លោក​មិន​ដែល​ដឹង​ថា ផែនទី UTM មាន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​នោះ​ទេ លោក​ធ្លាប់តែ​ដឹង​ថា ផែនទី​នេះ​មាន​ខ្នាត ១/៥០.០០០ (មួយ​លើ​ហាសិប​ពាន់)។ លោក អ៊ុំ សំអាន ថា ផែនទី​នេះ​មិន​អាច​ទទួល​យក​បាន​ដើម្បី​វាស់វែង​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​ទេ៖ «»។

ទោះ​បែប​នេះ អនុ​ប្រធាន​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី ថា អ្នកស្រី​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​លោក អ៊ុំ សំអាន នោះ​ទេ។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩៕

No comments: