A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 26 July 2015

ឧកញ៉ាទ្រីភាព​៖ មាន​៧​មករា ​បាន​ទ្រីភាព​ឈរ​ជើង​ដល់​ថ្ងៃ​នេះ

ppp




លោក ឧកញ៉ាទ្រីភាព នៅ​ពេល​ធ្វើ​បទសម្ភាស​ពិសេស​។ ហេង ជីវ័ន


School of Vice: "7th January" - a blessing and rebirth for Tree Pheap & CPP clans;  a curse and tragedy for Cambodia's trees and environment ...

***

លោក​ឧកញ៉ាទ្រីភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ដែល​ត្រូវ​បាន​អង្គការ​សង្គមស៊ី​វិលជាតិ​ និង​អន្តរជាតិ​បាន​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ​ដោយ​ជ្រក​​ក្រោម​​​សិទ្ធិ​​វិនិយោគ​លើ​​ដីសម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស​បាន​ផ្តល់​បទសម្ភាស​ពិសេស​ដល់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ការ​ប្រកបរបរ​នេះ​ដូច​ខាងក្រោម៖
មជ្ឈដ្ឋាន​ទូទៅ​បាន​លើក​ឡើង​ថា​លោក​ឧកញ៉ា​ប្រកបរបរ​រកស៊ី​កាប់​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​ស្ថិត​ក្រោម​​ស្លាក​សញ្ញា​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​តើ​លោក​ឧកញ៉ា​អាច​ពន្យល់​បាន​ទេ​អំពី​បញ្ហា​នេះ​?
អង្គការ​នានា​ថា​​ ទ្រី ភាព ​មិន​អាច​ដាំ​កៅស៊ូ​បាន​​ទេ​ចេះ​តែ​កាប់​ឈើ​តែ​ឥឡូវ​ដើរ​មើល​ពីរ​ថ្ងៃ​មើល​កៅស៊ូ​ទ្រីភាព​គ្រប់​ដែរ​ឬ​អត់? ហើយ​អញ្ជើញ​អង្គការ​នានា​ទៅ​ដល់​អន្លង់​រាប​ទៀត​ដាំ​បាន​ប៉ុន្មាន​ទន្លេ​ម្រេច​ដាំ​បាន​ប៉ុន្មាន បើ​ទ្រីភាព​គិត​តែ​រកស៊ី​ឈើ​មិន​អាច​ធ្វើ​របង​ធ្វើ​ក្រុមហ៊ុន​កត្តិយស​​ឲ្យ​បងប្អូន​មក​អង្គុយ​កន្លែង​ហ្នឹង​បាន​ទេ​បិទ​របង​អស់​ហើយ​។ សួរ​ថា​ដី​ប៉ុណ្ណឹង​ដី​នៅ​ពោធិ៍សាត់​បង់ពន្ធ​ ៩០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បើ​សិន​ណា​ទ្រីភាព​បំផ្លិចបំផ្លាញ​ឈើ​មិន​បាច់​បង់​ពន្ធ​ទេ​ដឹក​ហើយ​លក់ៗ​អាហ្នឹង​គេ​ហៅ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​។ អ៊ីចឹង​ទី្រភាព​ដឹក​​កុងតឺន័រ​សេវាកម្ម​មាន​គយ​មាន​​ស្ថាប័ន​នានា​ទាំងអស់​មន្ត្រីរាជការ​ចូលរួម​បាន​យើង​មាន​សិទិ្ធ​ដឹក​ទៅ​លក់​នៅ​ប្រទេស​ចិន​ឈើ​ខ្ញុំ​ទិញ​​ពី​ប្រជាពលរដ្ឋ​ទាំងអស់​ឈូសឆាយ​ពី​ដី​សម្បទាន​នានា​ហ្នឹង​ខ្ញុំ​ទិញ​ក្នុង​មួយ​គុប​ពី​ ៧០០ ​ដុល្លារ​ទៅ​ដល់​ ១០០០ ​ដុល្លារ​អាមេរិក​ហើយ​យើង​លក់​នៅ​ស្រុក​ចិន​បាន​តែ ២៥០០ ទៅ ៣០០០ ​ដុល្លារ​ចុះ​ការ​បង់​ពន្ធ​នាំ​ចេញ​ការ​ប្រមូល​ផល​ការ​ដឹកជញ្ជូន​អ៊ីចឹង​ក្នុង​ ១ ​​គុប​សល់​បាន​ត្រឹម​តែ ៣០០ ​​ដុល្លារ​ប៉ុណ្ណោះ។ អ៊ីចឹង​អង្គការ​​បងប្អូន​ទាំងអស់​សូម​មេត្តា​អាណិត​អ្នក​រកស៊ី​ច្បាស់លាស់​ និង​រក​ស៊ី​ស្មោះត្រង់​ផង​។
តើ​លោក​ឧកញ៉ា​អាច​ពន្យល់​បាន​ទេ​​ចំពោះ​ការ​បង់លុយ​​ ៩០ លាន​ដុល្លារ​ហ្នឹង​​ជា​ការ​បង់ពន្ធ​ប្រចាំ​ឆ្នាំ​ឬ​ក៏​យ៉ាង​ម៉េច​?
បង់ ៩០ ​លាន​ដុល្លារ​ទិន្និផល​ដែល​បង្ក​បង្កើន​ផល​បាន​ឧទាហរណ៍​ឈើ​ ១០០០ ​គុប​​ ២០០០ ​គុប​យើង​បង់ពន្ធ​រហូត​អ៊ីចឹង​មុន​នឹង​ការ​នាំ​ចេញ​យើង​បង់​​ពន្ធ​រហូត​មិនមែន​ប្រចាំ​ឆ្នាំ​ទេ​អ៊ីចឹង​រដ្ឋាភិបាល​បាន​កំណត់​ថា​បើ​យើង​រកស៊ី​បាន បាន​យើង​បង់​ពន្ធ​។ តែ​បើ​យើង​អត់​រក​អី​បាន​​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​ដោយសារ​រកស៊ី​ដោយ​សុទ្ធ​ចិត្ត​ដោយ​​កម្លាំង​ញើស​ឈាម​តត់ៗ​បម្រើ​ប្រជាជន​ខ្មែរ​អ៊ីចឹង​​រយៈ​កាល​កៅស៊ូ​នេះ​កាប់​ព្រៃ​ដាំ​កៅស៊ូ​វា​ប្រែ​ទៅ​បៃតង​ដូច​គ្នា​តែ​យើង​ឲ្យ​យល់​ច្បាស់​អ៊ី​ចេះ​វិញ​ចិញ្ចឹម​​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់​កាត់​បន្ថយ​ភាព​ក្រីក្រ​យើង​គិត​មើល​កៅស៊ូ​ទម្រាំ​តែ​បាន​លុយ ១០ ​​ឆ្នាំ​ក្រោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​អាយុ​ ៥១ ​ឆ្នាំ​អ៊ីចឹង​​ ៦០ ឆ្នាំ​បាន​ទទួលទាន​អ៊ីចឹង​​ខ្ញុំ​សព្វថ្ងៃ​រក​លុយ​ចិញ្ចឹម​កម្មករ​ក្នុង​​មួយ​ខែ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក​ចិញ្ចឹម​ប្រជាជន​ខ្មែរ​នេះ​ដូចជា​ស្តារ​ប្រទេស​ជាតិ​អ៊ីចឹង​រឿង​អី​ខ្ញុំ​ខុស​?
លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​ថា​ឈើ​គឺ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​តើ​លោក​ឧកញ៉ា​អាច​ពន្យល់​បាន​ទេ​ថា​តើ​ការ​នាំ​ចេញ​ហ្នឹង​យ៉ាង​ម៉េច?


ការ​នាំ​ចេញ​ទី​ ១ ​យើង​បង់​ពន្ធ​ស្រប​ច្បាប់​ទី​ពីរ​ទៀត​ការ​នាំ​ចេញ​ទៅ​ស្រុក​គេ​យើង​មាន​ធនធាន​បើ​សិន​ណា​ប្រជាជន​កម្ពុជា​ដែល​យក​មក​ប្រមូល​ឈើ​ចេញ​ពី​ដី​សម្បទាន​យក​មក​លក់​ឲ្យ​យើង​នេះ ២០០ គុប ៥០០ ​គុប ឬ​ ១០០០ ​​​គុប​យើង​ទិញ​តាម​ហ្នឹង​រួច​បង់​ពន្ធ​ស្រប​ច្បាប់​ក្នុង​ការ​នាំ​ចេញ​អ៊ីចឹង​ក្នុង​មួយ​ខែៗ​យើង​ចេញ​បាន​ ៥០ ទូ ១៥០ ​​ទូ ៣០០ ​​ទូ បង់ពន្ធ​ជូន​គយ គណៈកម្មការ​ជា​កញ្ចប់​របស់​រាជរដ្ឋាភិបាល​កំណត់​ហើយ​ឆែកឆេរ​ពិនិត្យ​វាស់វែង​ហ្មត់ចត់​ណាស់។
ក្រៅពី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​តើ​មាន​នាំ​ទៅ​ប្រទេស​ណា​ផ្សេង​ទៀត​ទេ​ពីព្រោះ​មាន​របាយការណ៍​មួយ​លើក​ឡើង​ថា​ការ​នាំ​ទៅ​ចិន​ឆ្លង​តាម​កំពង់ផែ​ប្រទេស​វៀតណាម​?
ទ្រីភាព​មិន​ដែល​នាំ​កាត់​ឆ្លងដែន​ព្រំដែន​វៀតណាម​ម្តង​ណា​ទេ​ឡាន​ទ្រីភាព​មិន​ដែល​ឆ្លងកាត់​តែ​ម្តង ឡាន​ទ្រីភាព​សុខចិត្ត​បើក​វាង​ពី​ក្រចេះ​ស្ទឹងត្រែង​មក​ភ្នំពេញ​ដោយសារ​ខ្លាច​គេ​ចោទ​នៅ​តែ​គេ​ចោទ​ទៀត​​អាហ្នឹង​អស់​លោក​គិត​ថា​ម៉េច​​? ​ថ្ងៃ​​នេះ​បកស្រាយ​បញ្ហា​៧​មករា​តេជោ​សែន និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​ប៉ះពាល់​អ្នក​ណា​ទេ​បើ​ខ្ញុំ​ប៉ះពាល់​គេ​វា​ដាច់​អាបត្តិ​ហើយ​ពីព្រោះ​ធ្វើ​ខ្លួនឯង​មិន​កើត​ឆ្លើយ​ដាក់​គេ​។ ដូច​គេ​​ឆ្លើយ​ដាក់​ខ្ញុំ​អ៊ីចឹង​គេ​ថា​ទ្រីភាព​ធ្វើ​ចេះៗ...អាហ្នឹង​គេ​ច្រណែន។
រាល់​ឈើ​ដែល​នាំ​ចេញ​នោះ​តើ​លោក​ឧកញ៉ា​បាន​មកពី​ណា?
យើង​ដេញ​បាន​ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រដ្ឋបាល​ព្រៃ​ឈើ​គឺ​យើង​ប្រមូល​ទិញ​ទូទាំង​ប្រទេស​។ អ្វី​ដែល​យើង​ពិគ្រោះ​ថ្លៃ​ហើយ​ការ​ពិគ្រោះ​ថ្លៃ​នេះ​បងប្អូន​បើ​ជួយ​ជាតិ​ពិគ្រោះ​ថ្លៃ​យក​តែ​បើ​អត់​ស្រឡាញ់​ជាតិ​ដេញ​ថ្លៃ​រដ្ឋ​ខាត​បងប្អូន​ចំណេញ​បងប្អូន​ដាក់​ ១០-២០ ទៅ​ ៣០ ​នាក់​តែ​បងប្អូន​ទៅ​ចរចា​គ្នា​យក​លុយ​អស់​ហើយ​អ៊ីចឹង​ឲ្យ​មនុស្ស​តែ​ម្នាក់​ឯង​ទេ​ដេញ​បាន​ដូច្នេះ​តម្លៃ​ជាតិ​ត្រូវ​ធ្លាក់​តែ​តម្លៃ​សេដ្ឋកិច្ច​ពិគ្រោះ​​ថ្លៃ ១០០០ ដុល្លារ​សហរដ្ឋ​គឺ​ ១០០០ តែ​​បើ​សិន​​ដេញ​ថ្លៃ​ ១០០០ ​ធ្លាក់​​នៅ​ ៥០០ ​ដុល្លារ​ទេ​ពីព្រោះ​អ្នក​ទាំងអស់​នោះ​ដេញ​ថ្លៃ​មក​បន្ថោក​ថ្លៃ​ទាំងអស់​អ៊ីចឹង​លោក​អត់​ដឹង​ចេះ​តែ​ថា​ចុះ​ទ្រីភាព​អី​ពិគ្រោះ​ថ្លៃ​តែ​ម្នាក់​ឯង​ទ្រីភាព​គឺ​ទិញ​ថ្លៃ​ជាង​គេ​តែ​ម្ដង​ឥឡូវ​ទ្រីភាព​ចូល​​ដេញ​ថ្លៃ ទ្រីភាព​ជាន់​ជើង​ទាំងអស់​ចំណាយ​​លុយ​តែ​ ១ គុប​ ៣០០ ដុល្លារ​អាមេរិក​តើ​អង្គការ​ទាំងអស់​នោះ​ថា​ម៉េច​វិញ​?​ មិន​​កើត​ជា​អំពើ​ពុករលួយ​ស៊ី​សំណូក​សូក​ប៉ាន់​តែ​មន្ត្រី​រាជការ​អត់​បាន​មួយ​រៀល​ទេ​តែ​មួយ​រៀល​ទាំងអស់​ពុករលួយ​អ្នក​​ដែល​ចូល​ដេញ​ថ្លៃ​នោះ​គេ​សួរ​ថា​តើ​ឲ្យ​ខ្ញុំ​ប៉ុន្មាន​អាហ្នឹង​និយាយ​តាម​​ត្រង់​អាការ​ដេញ​ថ្លៃ​ខាត​ប្រយោជន៍​ជាតិ​។​ អ៊ីចឹង​ខ្ញុំ​ទៅ​ដេញ​ថ្លៃ​ផ្ទាល់​ក្នុង​មួយ​គុប​សម្តេច​ដាក់​ ៩០០ ​ដុល្លារ​អាមេរិក ឬ ១០០០ ​ដុល្លារ​អ៊ីចឹង​​វា​ថ្លៃ​ហើយ​​មិន​ថា​ឈើ​តូច​ឈើ​ធំ​ទេ​ហើយ​ឈើ​ដែល​ចាប់​បាន​នោះ​កម្រ​ចាប់​បាន​ឈើ​លេខ​មួយ​លេខ​ពីរ​ណាស់​គឺ​ចាប់​បាន​តែ​ឈើ​ប្រណីត​។
ដោយសារ​តែ​ល្បី​ឈ្មោះ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក៏​បាន​ស្នើសុំ​ទៅ​រដ្ឋសភា​តាមរយៈ​លោក​ ហេង សំ រិន ឲ្យ​លុប​ឈ្មោះ​ក្រុមហ៊ុន​របស់​លោក​តើ​លោក​យល់​​យ៉ាង​ម៉េច​ដែរ​អំពី​បញ្ហា​នេះ?
ទ្រីភាព​អត់​ដូរ​ត្រកូល​ អត់​មាន​រត់ ដូច​គណបក្ស​ប្រឆាំង​ថា​សូម​សម្តេច​ ហេង សំ រិន សុំ​លុប​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​ និង​ MDS រឿង​អី​លុប​បាន​ខ្ញុំ​ធ្វើអី​ខុស​អត់? អត់​ខុស​ទេ​បង់ពន្ធ​ចូល​រដ្ឋ​មាន​ច្បាប់​ទម្លាប់​មាន​​ ស.ជ.ណ ​របស់​រាជរដ្ឋាភិបាល​​ហើយ​រឿង​អី​យើង​ទៅ​លុប​អ៊ីចឹង​បើ​សិន​ទ្រីភាព​លុប ទ្រីភាព​ក្បត់​ជាតិ​ហើយ​។
នៅ​ពេល​ដែល​លោក​ឧកញ៉ា​បាន​ឮ​អំពី​​ការ​រិះគន់​ថា​លោក​ឧកញ៉ា​ជា​ឧក្រិដ្ឋជន​កាប់​​ព្រៃឈើ​តើ​លោក​ឧកញ៉ា​នៅពេល​នោះ​មាន​អារម្មណ៍​ឬ​ប្រតិកម្ម​យ៉ាង​ម៉េច​ដែរ​?
ទាក់ទិន​ទៅ​នឹង​ការ​រិះគន់​ថា​ខ្ញុំ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​បើ​តាម​យោបល់​របស់​ខ្ញុំ​សប្បាយ​ចិត្ត​គេ​រិះគន់​សប្បាយ​ចិត្ត​បើ​សិន​ណា​គេ​រិះគន់​យើង​ក្តៅ​ក្រហាយ​ក្នុង​ខ្លួន​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​តែ​សម្រាប់​ខ្ញុំ​សប្បាយ​ចិត្ត​ត្រង់​ថា​គេ​អ្នក​រិះគន់​គេ​អត់​ល្អ​គេ​ច្រណែន​យើង​។​ បើ​ឈ្មោះ​អាក្រក់​ហើយ​ទៅ​ព្រៃស​អាហ្នឹង​គេ​ថា​អន់​តែ​បើ​ឈ្មោះ​អាក្រក់​ហើយ​នៅ​ឈរ​និយាយ​ជាមួយ​អស់​លោក​មាន​អី​អន់​អាហ្នឹង​ខ្លាំង​មិន​ធម្មតា​ទេ​ឥទ្ធិពល​ខ្លាំង​ណាស់​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​អ្នក​ណា​ល្អ​អ្នក​ណា​អាក្រក់​គាត់​ដឹង​ហើយ​បើ​ទ្រីភាព​ធ្វើ​ខុស​ល្បី​ប៉ុណ្ណឹង​ខ្នោះ​បាត់​។​ គាត់​មិនមែន​ឲ្យ​យើង​បំផ្លាញ​ជាតិ​​តែ​ម្នាក់​ឯង​ទេ​គាត់​រំដោះ​ទឹកដី​ប្រទេស​កម្ពុជា​លំបាក​មែនទែន​ឲ្យ​រួច​ពី​ទុក្ខ​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​។ អាហ្នឹង​ហើយ​ដែល​គេ​ចេះ​តែ​វាយ​តែ​ទ្រីភាព​ស្រុក​ខ្មែរ​ខ្ញុំ​មិន​និយាយ​ឲ្យ​ប៉ះ​អ្នក​ណា​ទេ​ស្រុក​ខ្មែរ​ឲ្យ​តែ​រកស៊ី​ឈើ​ដឹង​តែ​ទ្រីភាព​ទាំងអស់​មូល​ដូច​បាល់​ទ្រីភាព​រកស៊ី​ឈើ​ស្រុក​ខ្មែរ​មាន​តែ​ម្នាក់​ទេ​។
ទន្ទឹម​នឹង​ការ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក៏​ឃើញ​លោក​ឧកញ៉ា​បាន​បង្កើត​សារមន្ទីរ​ឈើ​មួយ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​តើ​លោក​ឧញ៉ា​អាច​ពន្យល់​បាន​ទេ​អំពី​បញ្ហា​នេះ?
បើ​កាប់​ត្រូវ​ដាំ​អាហ្នឹង​ហើយ​ដាំ​គឺ​ដាំ​ឈើ​ងាប់​ស្លាប់​ ៣០០ ឆ្នាំ​ក្រោយ​នៅ​តែ​ជា​ឈើ​ងាប់​នៅ​តែ​រស់​តែ​បើ​កាប់​អត់​មាន​ផ្សែង​មាន​អី​រស់​ទៀត​វា​ងាប់​អស់​ហើយ​បាត់​អស់​ស្រមោល​តែ​ម្តង​អ៊ីចឹង​ឈើ​គ្រប់​សម្បុរ​គ្រប់​​ពណ៌​ចូល​សារ​មន្ទីរ​ឈើ​របស់​ឧកញ៉ា​ទ្រីភាព​ដូច​របស់​រាជរដ្ឋាភិបាល​យើង​មិនមែន​រកស៊ី​លក់ដូរ​ឯណា​សារមន្ទីរ​អ៊ីចឹង​​ឲ្យ​កូន​ខ្មែរ​ទូទៅ​ទាំងអស់​អត់​ស្គាល់​ឈើ​អាច​ទៅ​ធ្វើការ​សិក្សា​ប្រទេស​នានា​ដែល​គេ​មក​គេ​ចូល​លេង​គេ​ស្គាល់​អា​នេះ​ដើម​រាជកុល​ដើម​បេង ត្រាវ បេង ធ្នង់ ទុក​ជា​ភារៈ​មួយ​ដ៏ខ្ពង់ខ្ពស់​របស់​ខ្មែរ​។
ជា​ទិសដៅ​ទៅ​ថ្ងៃ​អនាគត​តើ​លោក​ឧកញ៉ា​នៅ​បន្ត​ការ​រកស៊ី​ឈើ​នេះ​ទៀត​ឬ​ក៏​មាន​បំណង់​បន្ត​ការ​ពង្រីក​ដំណាំ​ជា​កសិឧស្សាហកម្ម?
ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​រួច​ទៀត​ទេ​ដំណាំ​ទាំងអស់​វា​ប៉ះពាល់​ដី​ត្រូវ​សុំ​ដី​ថ្មី​អភិវឌ្ឍ​ថ្មី ស្អីៗ​ត្រូវ​សុំ​ថ្មី​ ថ្មី​ទាំងអស់​វា​ពិបាក​ណាស់​ពេល​ណា​យើង​សុំ​ ១ ម៉ឺន​ហិកតា​បងប្អូន​គ្រប់​អង្គការ​វ៉ៃ​ខ្ញុំ​ថា​យក​ដី​កាប់​ឈើ​ទៀត អ៊ីចឹង​ខ្ញុំ​ឈប់​កាប់​ឈើ​ខ្ញុំ​ដាំ​តែ​កៅស៊ូ​ខ្ញុំ​អត់​មាន​ត​អី​ទៀត​ទេ អ៊ីចឹង​ប៉ុណ្ណឹង​បាន​ហើយ​វា​អស់​កំណត់​ហើយ​ឲ្យ​បៃតង​វា​រីក​គ្រប់​កន្លែង​ទៅ​សម្រាប់​ខ្ញុំ​វា​អស់​ស្រមៃ​ឃើញ​ដាំ​អា​នេះ​ដាំ​អា​នោះ​ហើយ​អាយុ​កាល​ខ្ញុំ​ថែ​តែ​កៅស៊ូ​ និង​ម្រេច​ប៉ុណ្ណឹង​បាន​ហើយ​​។​ គឺ​ខ្ញុំ​ឈប់​កាប់​ព្រៃ​សព្វ​ថ្ងៃ​ឡាន​ខ្ញុំ​ដឹក​ឈើ​ដែល​គេ​ថា​ខ្ញុំ​បំផ្លាញ​ព្រៃឈើ​ខ្ញុំ​សព្វ​ថ្ងៃ​បាន​ពី​រដ្ឋបាល​ព្រៃឈើ​ទី្រភាព​ដឹក​លុយ​ឲ្យ​ប្រទេស​កម្ពុជា​ទេ​បង់ពន្ធ​ឲ្យ​ប្រទេស​កម្ពុជា​ទេ​មុន​នឹង​ដឹក​គ​បង់​លុយ​អស់​ហើយ​។
តើ​អ្វី​ដែល​ជា​កក្តា​ជំរុញ​ឲ្យ​លោក​ឧកញ៉ា​ឈាន​មក​ដល់​ភាព​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ?
ទម្រាំ​ឈាន​ដល់​ភាព​ជោគជ័យ​ជា​កូន​ខ្មែរ​មួយ​រូប​ជីវិត​របស់​ខ្ញុំ​បើ​រៀបរាប់​ទៅ​វា​លំបាក​ណាស់​ខ្ញុំ​មាន​ដើម​កំណើត​នៅ​ឃុំ​ត្បែង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​កាលពី​ឆ្នាំ​ ៨០ ​ជាង​ខ្មោច​យាយ​ខ្ញុំ​គាត់​ស្លាប់​អស់។ ខ្ញុំ​ឡើង​ដើម​ត្នោត​ទ្រូង​ខ្ញុំ​របក​អស់​ហើយ​។ ខ្ញុំ​ឡើង​គេ​ឲ្យ​ ១ ដើម​ ៣ ​រៀល​លុយ​ខ្មែរ​អ៊ីចឹង​កសិករ​​សុទ្ធ​កាប់​បង្អោង​ឡើង​​ដើម​ត្នោត​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​ការ​រំឭក​រឿង​ដើម​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​សែន​អភ័ព្វ​តែ​អ័ភ័ព្វ​លំដាប់​ថ្លៃ​ថ្លៃ​ដោយសារ​ការ​រុងរឿង​របស់​ខ្ញុំ​។ ការ​តស៊ូ​របស់​ខ្ញុំ​ផ្ទាល់​កើត​ជា​កិត្តិយស​គោរមងារ​ជា​ឧកញ៉ា​ទ្រីភាព​នេះ​ហើយ​បង្កើត​ជា​ក្រុមហ៊ុន​ទ្រីភាព​គ្រុប​នេះ​គឺ​នឹក​គុណ​មហាអំណាច​ទាំង​ពីរ​សម្តេច​តេជោ សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានីហ៊ុន សែន​គាត់​បណ្តុះ​បណ្តាល​ខ្ញុំ​តាំងពី​ដើម​ដល់​ចប់ ការ​ជោគជ័យ​របស់​​ក្រុមហ៊ុន​ទី្រភាព​គ្រុប​នោះ​ជា​ការ​ជោគជ័យ​របស់​៧​មករា​មាន​ថ្ងៃ​៧​មករា​ទើប​បាន​ធ្វើ​​ឲ្យ​ទី្រភាព​ឈរ​ជើង​ដោយ​មាន​គោរមងារ​ឧកញ៉ា​ទ្រីភាព និង​ក្រុមហ៊ុន​ទ្រីភាព​​គ្រុប​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​៕

No comments: